ខណៈពេលដែលពួកគេកំពុងរង់ចាំការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីម្ដងទៀតរបស់លោក Donald Trump ពលរដ្ឋអាមេរិកជាច្រើននិយាយថា ពួកគេរំពឹងថា ការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងនឹងជាអាទិភាពចម្បងមួយរបស់លោក Trump។
ក្រុមផ្ទេរតំណែងលោក Trump ក៏បានផ្តល់អនុសាសន៍ផងដែរឲ្យដាក់ពន្ធគយលើទំនិញអាគុយគ្រប់ប្រភេទទូទាំងសាកលលោកដើម្បីជំរុញផលិតកម្មរបស់អាមេរិក ហើយបន្ទាប់មកចរចាលើកលែងពន្ធដល់ប្រទេសសម្ព័ន្ធមិត្តនីមួយៗ។ នេះបើតាមឯកសារនោះ។
ការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បង្កជាសំណួរអំពីលទ្ធភាព និងភាពស្របច្បាប់។
លោកប្រហែលត្រូវបានពិភពលោកស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Tesla និងក្រុមហ៊ុន Space X ច្រើនជាង ប៉ុន្តែលោក Elon Musk ត្រូវបានគេរំពឹងថានឹងចាត់ចែងលើការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានជ្រើសរើសអ្នកស្រី Kari Lake ធ្វើជាប្រធានថ្មីរបស់សំឡេងសហរដ្ឋអាមេរិកឬវីអូអេ។
ការឧបត្ថម្ភនេះធ្វើឡើងប៉ុន្មានសប្តាហ៍បន្ទាប់ពីនាយកប្រតិបត្តិក្រុមហ៊ុន Meta លោក Mark Zuckerberg បានជួបជាមួយលោក Trump លក្ខណៈឯកជននៅវិមានMar-a-Lago។
នៅឯកិច្ចប្រជុំមួយ លោក Wray បានថ្លែងថា លោកនឹងចុះចេញពីតំណែង«បន្ទាប់ពីលោកបានពិចារណាយ៉ាងប្រយ័ត្នប្រយែងអស់រយៈពេលជាច្រើនសប្តាហ៍»។
អនុស្សារណៈនេះបានត្រូវអនុម័តមុនពេលលោក Donald Trump ចូលកាន់តំណែងក្នុងខែមករាហើយវាបានរៀបចំដើម្បីជួយក្រុមរបស់លោក Trumpស្ថាបនានូវវិធីដោះស្រាយរបស់ខ្លួននៅក្នងការដោះស្រាយទំនាក់ទំនងដែលទាក់ទិននឹងគូសត្រូវនិងអ្នកប្រកួតប្រជែងដ៏ខ្លាំងបំផុតរបស់អាមេរិក។
ក្រុមហ៊ុនផលិតរថយន្តអគ្គិសនីកំពុងសង្ឃឹមថា មានកំណើនជាបន្តបន្ទាប់ក្រោមការដឹកនាំរបស់ប្រធានាធិបតីជាប់ឆ្នោត លោក Donald Trump ជាពិសេសនៅពេលដែលនាយកប្រតិបត្តិក្រុមហ៊ុន Tesla លោក Elon Musk ឥឡូវនេះហាក់ដូចជាទីប្រឹក្សាកំពូលម្នាក់របស់លោក Trump។
លោក Donald Trump បានជ្រើសរើសលោក Marco Rubio ដែលជាសមាជិកព្រឹទ្ធសភាខាងបក្សសាធារណរដ្ឋតំណាងរដ្ឋ Florida តាំងពីឆ្នាំ ២០១១ មកនិងបម្រើការនៅគណៈកម្មាធិការស៊ើបការណ៍សម្ងាត់របស់ព្រឹទ្ធសភាអាមេរិក ឱ្យធ្វើជារដ្ឋមន្ត្រីការបរទេសអាមេរិកសម្រាប់អាណត្តិរបស់លោក។
លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានធ្វើការជ្រើសរើសដ៏គួរឱ្យភ្ញាក់ផ្អើលធំមួយលើតំណែងយោធាធំបំផុតរបស់ពិភពលោក ដោយបានតែងតាំងអ្នកនិយាយព័ត៌មានទូរទស្សន៍ Fox News ដែលធ្លាប់ជាអតីតទាហានផងដែរគឺលោក Pete Hegseth ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិ។
លោក Trump និយាយថានៅថ្ងៃដំបូងពេលលោកចូលកាន់តំណែង លោក«នឹងចុះហត្ថលេខាលើឯកសារចាំបាច់នានាដើម្បីយកពន្ធ២៥ភាគរយពីម៉ិកស៊ិកនិងកាណាដាលើគ្រប់ផលិតផលទាំងអស់នាំចូលមកក្នុងសហរដ្ឋអាមេរិក [តាម] ព្រំដែនបើកចំហដ៏គួរឲ្យសំណើច»។
ព័ត៌មានផ្សេងទៀត