ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

លោក Gaetz ដកឈ្មោះចេញពីការតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌


អតីតតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋលោក Matt Gaetz ថ្លែង​នៅ​សន្និបាត​ជាតិ​នៅទីក្រុង ​Milwaukee កាលពីថ្ងៃទី​១៧ កក្កដា ឆ្នាំ២០២៤។
អតីតតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋលោក Matt Gaetz ថ្លែង​នៅ​សន្និបាត​ជាតិ​នៅទីក្រុង ​Milwaukee កាលពីថ្ងៃទី​១៧ កក្កដា ឆ្នាំ២០២៤។

អតីតតំណាងរាស្ត្រខាងគណបក្សសាធារណរដ្ឋលោក Matt Gaetz ដកឈ្មោះរបស់លោកចេញពីការពិចារណាតែងតាំងលោកជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌របស់លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump។

លោក Gaetz បានសរសេរលើបណ្តាញសង្គម X ថា៖«ខ្ញុំមានជំនួបដ៏ល្អជាមួយក្រុមសមាជិកព្រឹទ្ធសភាកាលពីម្សិលម៉ិញ។ ខ្ញុំអរគុណចំពោះមតិយោបល់និងការគាំទ្រយ៉ាងខ្លាំងរបស់ពួកគេ។ ខណៈមានចំណាប់អារម្មណ៍ខ្លាំង វាច្បាស់ណាស់ដែលការតែងតាំងរូបខ្ញុំជាការរំខានមួយដល់កិច្ចការដ៍សំខាន់ក្នុងការផ្ទេរអំណាចនៃរដ្ឋបាលលោក Trump និងលោក Vance»។

គណៈកម្មាធិការផ្នែកក្រមសីលធម៌នៃរដ្ឋសភាកាលពីថ្ងៃពុធបានខកខានមិនបានឈានដល់ការព្រមព្រៀងគ្នាថាតើនឹងចេញផ្សាយរបាយការណ៍ដែលជិតបញ្ចប់ទាក់ទិននឹងការស៊ើបអង្កេតទៅលើលោក Gaetz ឬយ៉ាងណានោះទេ។

ប្រធានគណៈកម្មាធិការខាងគណបក្សសាធារណរដ្ឋនេះគឺលោក Michael Guest បានថ្លែងក្រោយកិច្ចប្រជុំដ៏យូរជាមួយគណៈកម្មាធិការនេះថា៖«មិនមានការព្រមព្រៀងណាមួយពីគណៈកម្មាធិការនេះដើម្បីចេញផ្សាយរបាយការណ៍នេះទេ»។ លោកបដិសេធមិនផ្តល់អត្ថាធិប្បាយបន្ថែមនោះទេ។

លោក Gaetz ត្រូវបានចោទប្រកាន់ពីបទប្រព្រឹត្តិខុសខាងផ្លូវភេទនិងការប្រើប្រាស់គ្រឿងញៀនខុសច្បាប់ មុននឹងលោកត្រូវបានជ្រើសរើសដោយលោក Trump ដើម្បីក្លាយជាមន្ត្រីច្បាប់កំពូលរបស់ប្រទេសនៅក្នុងរដ្ឋបាលថ្មីដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី២០ ខែមករាខាងមុននេះ៕

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG