លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានកត់សម្គាល់ថា ការបន្តអនុវត្តគោលការណ៍នេះឱ្យបានខ្ជាប់ខ្ជួនរហូតដល់ថ្នាក់ក្រោមជាតិនឹងហុចប្រយោជន៍ជាលទ្ធផលវិជ្ជមានច្រើនដល់កិច្ចការពង្រឹងគុណភាពស្ថាប័ន សមត្ថភាពនិងប្រសិទ្ធភាពការងាររបស់មន្ត្រីក្នុងការបម្រើប្រជាពលរដ្ឋ
ដើម្បីពង្រឹងប្រសិទ្ធភាពរបស់ខ្លួន អ្នកឯកទេសអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ បានលើកឡើងថា វាចាំបាច់ត្រូវមានការពង្រឹងជំនាញរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតឃុំសង្កាត់ទៅជាប្រព័ន្ធឯកត្តនាម ពន្លឿនដំណើរការដាក់ធនធានមនុស្សវ័យក្មេងតាមមូលដ្ឋាន និងពង្រីកសេវាច្រកចេញចូលតែមួយនៅទូទាំងប្រទេស
ទោះជាយ៉ាងណាក្តី វាជាកាតព្វកិច្ចដ៏ចាំបាច់របស់មន្ត្រីមានសមត្ថកិច្ចក្នុងការបកស្រាយនិងផ្សព្វផ្សាយគោលនយោបាយទាំងនោះដល់ប្រជាពលរដ្ឋដែលមានបន្ទុកពន្ធបានយល់ដឹង និងត្រៀមខ្លួន។ បន្ថែមលើនេះ តម្លាភាពនៃការអនុវត្តគោលនយោបាយប្រមូលពន្ធ «ចាំបាច់ណាស់ក្នុងការបង្កើតការទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល»។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានលើកឡើងអំពីភាពចាំបាច់នៃការផ្សះផ្សារជាតិនិងនយោបាយ តាមរយៈការដោះលែងមេដឹកនាំនិងសកម្មជននយោបាយរបស់ក្រុមជំទាស់។ លោកថា កិច្ចការមួយនេះ បើសម្រេចបាន មានតែនាំមកនូវផលចំណេញនិងការគាំទ្រដល់រដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។
វាចាំបាច់ដែលរដ្ឋាភិបាលអាណត្តិថ្មីដែលដឹកនាំដោយនាយករដ្ឋមន្ត្រីលោក ហ៊ុន ម៉ាណែត និងគណៈរដ្ឋមន្ត្រីសម្បូរដោយក្រុមអ្នកដឹកនាំវ័យក្មេង យកចិត្តទុកដាក់និងអនុវត្តវិធានការតឹងរ៉ឹងភ្លាមៗ ដើម្បីបង្ក្រាបសកម្មភាពនៃអំពើពុករលួយ ដែលចាក់ស្រេះជាមួយនឹងបញ្ហាបក្ខពួកនិយម។
ស្របពេលដែលទិដ្ឋភាពនៃភាពរីកចម្រើនដូចជាហេដ្ឋារចនាសម្ព័ន្ធ និងសម្ភារៈប្រើប្រាស់ទំនើប កំពុងរីកសាយភាយនៅទូទាំងប្រទេសនោះ គុណភាពនៃការអភិវឌ្ឍដែលផ្តោតលើការដោះស្រាយបញ្ហាបំណុល និងការបង្កើនប្រាក់ចំណូលរបស់ពលរដ្ឋ នៅតែជាបញ្ហាចម្បងរបស់រដ្ឋាភិបាល។
ចំនួនអ្នកចេញទៅបោះឆ្នោត នឹងក្លាយជាសូចនាករដ៏សំខាន់មួយសម្រាប់គណបក្សប្រជាជនកម្ពុជា និងអ្នកបន្តវេនដឹកនាំប្រទេស គ្រាដែលគ្មានវត្តមានដៃគូប្រជែងនោះ។