Hello VOA៖ ការលុបចោលស្រមោលនយោបាយបែបស្លាប់រស់នឹងជួយដល់កិច្ចការកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិថ្មី
ជាមួយភាពសកម្មរបស់រដ្ឋាភិបាលអាណត្តិថ្មី ក្នុងការអនុវត្តគោលនយោបាយនិងកិច្ចការកំណែទម្រង់នានាដើម្បីដោះស្រាយបញ្ហាសេដ្ឋកិច្ច និងពង្រឹងកិច្ចការអភិបាលកិច្ចរបស់ខ្លួន ការរឹតត្បិតសេរីភាពនយោបាយ និងការបញ្ចេញមតិចម្រុះដែលមិនប្រកាន់និន្នាការនយោបាយ ឬបក្សបក្ខនិយមនៅតែបន្តកើតមាន ក្រោមរូបភាពស្ងប់ស្ងាត់។ នៅក្នុងកម្មវិធី Hello VOA ស្តីពីអភិបាលកិច្ចល្អ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានលើកឡើងអំពីភាពចាំបាច់នៃការផ្សះផ្សារជាតិនិងនយោបាយ តាមរយៈការដោះលែងមេដឹកនាំនិងសកម្មជននយោបាយរបស់ក្រុមជំទាស់។ លោកថា កិច្ចការមួយនេះ បើសម្រេចបាន មានតែនាំមកនូវផលចំណេញនិងការគាំទ្រដល់រដ្ឋាភិបាលអាណត្តិថ្មី ដែលដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ លោកថ្លែងថា៖ « ខ្ញុំគិតថា មតិជាតិនិងមតិអន្តរជាតិមានតែគាំទ្រ ហើយការគាំទ្រនេះហើយដែលនាំឱ្យជោគជ័យដល់កំណែទម្រង់»៕
កម្មវិធីនីមួយៗ
-
០៤ វិច្ឆិកា ២០២៤
អ្នកកាសែត លោក ម៉ិច ដារ៉ា ប្រកាសឈប់ធ្វើសារព័ត៌មាន