នេះ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានជំរុញឲ្យរដ្ឋាភិបាលបន្ថយចំណាយដែលស្មើនឹងប្រមាណ ៤៥% នៃលើថវិកាជាតិលើមន្ត្រីរាជការកម្ពុជា ដោយពិចារណាលុបចោលមុខតំណែង ឬតួនាទីដែលជាន់គ្នា និងដែលគ្មានប្រសិទ្ធភាពនៅក្នុងការអនុវត្តគោលនយោបាយរបស់រដ្ឋាភិបាលថ្នាក់ជាតិ។
ជាមួយនឹងការផ្លាស់ប្តូរសមាសភាពរដ្ឋមន្ត្រីក្រសួងទេសចរណ៍នៅកម្ពុជា ក្នុងអំឡុងពេលដែលចំនួនអ្នកទេសចរទំនងនឹងកើនឡើងក្នុងពេលប៉ុន្មានខែខាងមុខ រដ្ឋាភិបាលកម្ពុជាចាំបាច់ត្រូវបន្តគោលនយោបាយអភិបាលកិច្ចល្អប្រឆាំងសកម្មភាពកិបកេងនិងពុករលួយនានាដែលកើតមាននៅថ្នាក់ក្រោម។
ឥរិយាបថវិជ្ជមានខ្លះដែលអនុញ្ញាតឲ្យមានការរិះគន់ពីសាធារណជនអំពីបញ្ហាក្នុងសង្គមនានា ត្រូវបានអ្នកជំនាញមើលឃើញថា អាចជាស្ពានជំរុញឲ្យកម្ពុជាអាចបង្កើតរបត់នយោបាយថ្មីមួយដែលផ្អែកលើគោលការណ៍ផ្សះផ្សារនយោបាយនិងផលប្រយោជន៍ជាតិ ជាជាងផលប្រយោជន៍នយោបាយ។
ការបង្ហាញ«តម្លាភាព»ពិតជាចាំបាច់ខ្លាំងសម្រាប់រដ្ឋាភិបាលក្នុងការបង្កើនជំនឿទុកចិត្តរបស់សាធារណជនលើកិច្ចសហប្រតិបត្តិការ CLV នេះ ជាពិសេសការអនុវត្តគោលនយោបាយអភិបាលកិច្ចល្អដោយផ្អែកលើស្មារតីផ្សះផ្សារនយោបាយជាតិ។
នៅក្នុងកម្មវិធី Hello VOA ស្តីអំពីអភិបាលកិច្ចល្អនាខែកក្កដានេះ លោក ឱក សេរីសោភក្តិ៍ បានវាយតម្លៃលើកិច្ចការពង្រឹងគុណភាពស្ថាប័ន សេវាសាធារណៈ និងការបង្ក្រាបអំពើពុករលួយ ដោយសម្គាល់ឃើញឆន្ទៈនយោបាយរបស់លោកនាយករដ្ឋមន្ត្រីនិងគណៈរដ្ឋមន្ត្រីរបស់លោកមាន ក៏ប៉ុន្តែលទ្ធផលនៅមានតិច។
លោកបានសង្កេតឃើញថា នៅពេលដែលករណីមិនប្រក្រតីណាមួយកើតឡើងដោយមានពាក់ព័ន្ធនឹងអ្នកមានអំណាចនិងទ្រព្យធន ការអនុវត្តនិងពង្រឹងច្បាប់បទបញ្ញត្តិទាំងនោះហាក់យឺតយ៉ាវ ដោយសារតែការខ្វះ«ឆន្ទៈនយោបាយ»។
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានចង្អុលបង្ហាញពីមូលហេតុមួយចំនួនដែលជាឫសគល់នៃការធ្លាក់ចុះនៃសុច្ចរិតភាពនិងគុណតម្លៃរបស់មន្ត្រីរាជការកម្ពុជាបច្ចុប្បន្ន ដោយលោកបានលើកឡើងថា ដើម្បីកែប្រែបញ្ហានេះ វាចាំបាច់ដែលមន្ត្រីរាជការទទួលបានប្រាក់បៀវត្សរ៍ខ្ពស់សមរម្យនឹងជីវភាពរស់នៅប្រចាំថ្ងៃ
រួមជាមួយនឹងឆន្ទៈនយោបាយដ៏មុតមាំរបស់រដ្ឋាភិបាលអាណត្តិថ្មីរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ចលនាមនសិការសង្គមនេះនឹងបង្កើតជាសកត្តានុពលក្នុងការផ្លាស់ប្តូរជាលក្ខណៈវិជ្ជមានដល់ដំណើរការកែទម្រង់គុណភាពស្ថាប័ននិងពង្រឹងកិច្ចការអភិបាលកិច្ចនៅកម្ពុជា
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានបង្ហាញសុទិដិនិយមច្រើនទៅលើដំណើរការកំណែទម្រង់ទាំងអស់នេះ ក៏ប៉ុន្តែលោកបានកត់សម្គាល់ថា ការចាត់វិធានការភ្លាមៗលើភាពមិនប្រក្រតីក្នុងប្រព័ន្ធតុលាការ ដូចជាការដកតំណែង ឬការដាក់ទោសទណ្ឌលើមន្ត្រីបំពានអំណាច ជាគន្លឹះនៃការពង្រឹងគុណភាពរបស់ប្រព័ន្ធយុត្តិធម៌នៅកម្ពុជា
លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានកត់សម្គាល់ថា ការបន្តអនុវត្តគោលការណ៍នេះឱ្យបានខ្ជាប់ខ្ជួនរហូតដល់ថ្នាក់ក្រោមជាតិនឹងហុចប្រយោជន៍ជាលទ្ធផលវិជ្ជមានច្រើនដល់កិច្ចការពង្រឹងគុណភាពស្ថាប័ន សមត្ថភាពនិងប្រសិទ្ធភាពការងាររបស់មន្ត្រីក្នុងការបម្រើប្រជាពលរដ្ឋ
ដើម្បីពង្រឹងប្រសិទ្ធភាពរបស់ខ្លួន អ្នកឯកទេសអភិបាលកិច្ច លោក ឱក សេរីសោភក្តិ៍ បានលើកឡើងថា វាចាំបាច់ត្រូវមានការពង្រឹងជំនាញរបស់ថ្នាក់ដឹកនាំនៅមូលដ្ឋាន ការផ្លាស់ប្តូរប្រព័ន្ធបោះឆ្នោតឃុំសង្កាត់ទៅជាប្រព័ន្ធឯកត្តនាម ពន្លឿនដំណើរការដាក់ធនធានមនុស្សវ័យក្មេងតាមមូលដ្ឋាន និងពង្រីកសេវាច្រកចេញចូលតែមួយនៅទូទាំងប្រទេស
ទោះជាយ៉ាងណាក្តី វាជាកាតព្វកិច្ចដ៏ចាំបាច់របស់មន្ត្រីមានសមត្ថកិច្ចក្នុងការបកស្រាយនិងផ្សព្វផ្សាយគោលនយោបាយទាំងនោះដល់ប្រជាពលរដ្ឋដែលមានបន្ទុកពន្ធបានយល់ដឹង និងត្រៀមខ្លួន។ បន្ថែមលើនេះ តម្លាភាពនៃការអនុវត្តគោលនយោបាយប្រមូលពន្ធ «ចាំបាច់ណាស់ក្នុងការបង្កើតការទុកចិត្តរបស់ប្រជាពលរដ្ឋលើរដ្ឋាភិបាល»។
ព័ត៌មានផ្សេងទៀត