ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

Hello VOA៖ អនុវត្តគោលការណ៍«ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវនិងហ៊ានវះកាត់»ឱ្យដល់ថ្នាក់ក្រោមនឹងជួយពង្រឹងគុណភាពស្ថាប័ន


ទាញ​យក​ពី​តំណភ្ជាប់​ដើម

ចាប់តាំងពីឡើងកាន់តំណែងនិងដឹកនាំរដ្ឋាភិបាលថ្មីមក នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន ម៉ាណែត ជារឿយៗតែងលើកឡើងអំពីគោលការណ៍មួយដែលលោកបានហៅថា «ហ៊ានស្តាប់ ហ៊ានថា ហ៊ានទទួលខុសត្រូវ និងហ៊ានវះកាត់» ដើម្បីបង្កើនការទទួលខុសត្រូវរបស់មន្ត្រីរាជការនិងមន្ត្រីមានសមត្ថកិច្ច ក្នុងកិច្ចប្រឹងប្រែងកំណែទម្រង់គុណភាពស្ថាប័នរបស់រដ្ឋាភិបាល។ ក្នុងរយៈពេលជាងបីខែមកនេះ សាធារណជនក៏បានសង្កេតឃើញថា គោលការណ៍នេះត្រូវបានយកទៅអនុវត្តជាក់ស្តែង ដោយមានករណីដកតំណែងរបស់មន្ត្រីដែលបានប្រព្រឹត្តខុសជាដើម។ លោក ឱក សេរីសោភក្តិ៍ អ្នកឯកទេសអភិបាលកិច្ច បានកត់សម្គាល់ថា ការបន្តអនុវត្តគោលការណ៍នេះឱ្យបានខ្ជាប់ខ្ជួនរហូតដល់ថ្នាក់ក្រោមជាតិនឹងហុចប្រយោជន៍ជាលទ្ធផលវិជ្ជមានច្រើនដល់កិច្ចការពង្រឹងគុណភាពស្ថាប័ន សមត្ថភាពនិងប្រសិទ្ធភាពការងាររបស់មន្ត្រីក្នុងការបម្រើប្រជាពលរដ្ឋ៕

XS
SM
MD
LG