ប្រធានាធិបតីចិនលោក Xi Jinping បានជួបជាមួយលោក Ma Ying-jeou អតីតប្រធានាធិបតីកោះតៃវ៉ាន់ នៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃពុធ ដោយបានបិទបញ្ចប់ «ដំណើរសន្តិភាព» ១១ ថ្ងៃរបស់លោក Ma ដែលមានគោលបំណងលើកកម្ពស់ការបង្រួបបង្រួមរវាងកោះតៃវ៉ាន់និងប្រទេសចិន។
លោក Biden និងលោក Kishida បានលាតត្រដាងផែនការនេះកាលពីថ្ងៃពុធដើម្បីរៀបចំរចនាសម្ព័ន្ធបញ្ជាការដ្ឋានកងទ័ពអាមេរិកនៅជប៉ុនឡើងវិញ។ នេះគឺជាការផ្លាស់ប្តូរដ៏ធំបំផុតតាំងពីទសវត្សរ៍ ១៩៦០ មក។
ភាពឯកោខាងសេដ្ឋកិច្ចនិងខាងការទូតច្រើនជាងមុនរបស់រុស្ស៊ីបាននាំឱ្យប្រទេសនេះពឹងពាក់លើចិនកាន់តែខ្លាំងជាងមុន។
អ្នកស្រី Guan Junling អាយុ ៥៣ ឆ្នាំ មិនអាចទទួលបានការងារធ្វើនៅតាមរោងចក្របានទៀតទេ ដោយសារតែអ្នកស្រីមានវ័យចំណាស់។ ប៉ុន្តែសម្រាប់កម្មករចំណាកស្រុកដូចអ្នកស្រី ពួកគេចង់បានការងារធ្វើ។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានទៅដល់ប្រទេសចិនកាលពីថ្ងៃព្រហស្បតិ៍ និងស្ថិតនៅទីនោះជិតមួយសប្តាហ៍ដើម្បីជួបប្រជុំថ្នាក់ខ្ពស់ជាមួយមន្ត្រីចិននិងឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng ដែលមន្ត្រីសេដ្ឋកិច្ចជាន់ខ្ពស់របស់ចិន។
ការជួបគ្នាតាមទូរសព្ទនេះ ជាផ្នែកមួយនៃកិច្ចប្រឹងប្រែងរបស់អាមេរិក ក្នុងការរក្សាការ«បើកចំហប្រព័ន្ធទំនាក់ទំនងដើម្បីគ្រប់គ្រងការប្រកួតប្រជែងដោយការទទួលខុសត្រូវ និងបញ្ជៀសជម្លោះដោយអចេតនា»ណាមួយ។ នេះបើតាមការឱ្យដឹងរបស់សេតវិមាន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិក លោកស្រី Janet Yellen បានថ្លែងកាលពីថ្ងៃពុធថា លោកស្រីមិនច្រានចោលការចាត់វិធានការបន្ថែម ដើម្បីការពារឧស្សាហកម្មថាមពលស្អាតរបស់សហរដ្ឋអាមេរិក ពីការប្រកួតប្រជែងរបស់ចិនទេ។
សហរដ្ឋអាមេរិកនិងប្រទេសជប៉ុនកំពុងត្រៀមលក្ខណៈនៅក្នុងការបង្ហាញផែនការអំពីការរៀបចំឡើងវិញនូវបញ្ជាការដ្ឋានយោធាអាមេរិកនៅក្នុងប្រទេសជប៉ុន ដែលនេះនឹងក្លាយជាការធ្វើវិសិដ្ឋកម្មដ៏ធំបំផុតលើសម្ព័ន្ធភាពសន្តិសុខរបស់ពួកគេនៅក្នុងរយៈពេលប៉ុន្មានទសវត្សរ៍ចុងក្រោយនេះ។
ការសិក្សាស្រាវជ្រាវថ្មីមួយដែលស្ទង់មតិប្រជាពលរដ្ឋនៅក្នុងប្រទេសជាសមាជិកអាស៊ាន ដែលមានកម្ពុជាផងនោះ បានបង្ហាញថា ប្រសិនបើសមាគមអាស៊ានត្រូវបានបង្ខំឱ្យជ្រើសរើសរវាងមហាអំណាចចិន និងអាមេរិក ពួកគេភាគច្រើនថានឹងជ្រើសរើសយកប្រទេសចិន។
នាយកគ្រប់គ្រងអង្គការ IMF អ្នកស្រី Kristalina Georgieva បានថ្លែងនៅក្នុងវេទិកាអភិវឌ្ឍន៍ប្រទេសចិននៅក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃទី ២៤ ខែមីនាថា៖ «ការផ្លាស់ប្តូរពីកំណើនផ្ដោតលើអត្រាខ្ពស់ទៅកំណើនផ្ដោតលើគុណភាពខ្ពស់គឺជាជម្រើសដែលត្រូវប្រកាន់យក ហើយប្រទេសចិនតាំងចិត្តធ្វើដូច្នេះ»។
ជំនួបនៅប៉េកាំងនោះ កើតឡើងក្រោយពីប្រធានាធិបតីចិន លោក Xi Jinping បានជួបប្រធានក្រុមហ៊ុននិងអ្នកវិនិយោគធំៗរបស់អាមេរិកនៅក្នុងទីក្រុង San Francisco កាលពីខែវិច្ឆិកា ឆ្នាំមុនមក។
ការចោទប្រកាន់នេះកើតឡើងមួយថ្ងៃ ក្រោយពីសហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសបានចាត់វិធានការដើម្បីឆ្លើយតបទៅនឹងការវាយប្រហារដែលក្រុមចោរលួចព័ត៌មានវិទ្យាចិនបានធ្វើទៅលើប្រទេសខ្លួន។
ព័ត៌មានផ្សេងទៀត
No media source currently available