ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការ​នាំ​ចេញ​របស់​ចិន​កើន​ឡើង ប៉ុន្តែ​ការ​នាំចូល​ធ្លាក់​ចុះ​ក្នុង​ខែ​មិថុនា


រូបឯកសារ៖ កំពង់ផែនាំចេញ​និង​នាំចូលទំនិញ​ Yantai នៅ​ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។
រូបឯកសារ៖ កំពង់ផែនាំចេញ​និង​នាំចូលទំនិញ​ Yantai នៅ​ខេត្ត Shandong ប្រទេសចិន កាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៤។

តួលេខ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃសុក្រ​ថា​ ការនាំចេញ​របស់​ប្រទេស​ចិន​បាន​កើនឡើង​យ៉ាងខ្លាំង​នៅក្នុង​ខែមិថុនា​ ខណៈដែល​ការនាំចូល​បាន​ធ្លាក់​ចុះ​ដោយ​មិន​នឹកស្មាន​ដល់។ តួលេខ​ផ្លូវការ​បាន​បង្ហាញ​កាលពី​ថ្ងៃសុក្រ​ ជា​ភស្តុតាង​បន្ថែម​ទៀត​ថា ​សេដ្ឋកិច្ច​របស់​ចិន​ដែល​ធំ​ទីពីរ​លើ​ពិភពលោក​កំពុង​បង្ហាញ​ពី​ការងើប​ឡើង​វិញ​មិន​ស្មើគ្នា។

មន្ត្រី​នៅក្នុង​ប្រទេស​ចិន​កំពុង​ប្រឈមមុខ​នឹង​វិបត្តិ​បំណុល​អចលនទ្រព្យ​ ការប្រើប្រាស់ថយចុះ​ ប្រជាជន​មាន​វ័យ​ចំណាស់​ច្រើន​ និង​ភាពតានតឹង​ភូមិសាស្ត្រ​នយោបាយ​នៅ​បរទេស។

ហើយ​តួលេខ​ចុងក្រោយ​បំផុត​នេះ​កើតឡើង​នៅមុន​ការប្រជុំ​ដ៏​សំខាន់​មួយ​របស់​មេដឹកនាំ​នៅ​ទីក្រុង​ប៉េកាំង​នៅ​សប្តាហ៍​ក្រោយ​ ដោយ​សម្លឹងមើល​លើ​គ្រប់​ទិដ្ឋភាព​ទាំងអស់​អំពី​របៀប​ដែល​ពួកគេ​អាច​ធ្វើ​បាន​ដើម្បី​ឲ្យ​មានកំណើន​ដែល​នៅ​ខ្វះខាត។

កិច្ចប្រជុំ​នោះ​នឹង​ចាប់ផ្តើម​នៅ​ថ្ងៃ​តែមួយ​ដែល​ប្រទេស​ចិន​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចេញ​តួលេខ​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន​សម្រាប់​ត្រីមាស​ទី ២។

កាលពី​ថ្ងៃសុក្រ ​នាយកដ្ឋាន​គយ​របស់​ចិន​បាន​និយាយ​ថា ​ការលក់​ផលិតផល​ និង​សេវាកម្មក្រៅ​ប្រទេស​នៅ​បរទេស​បាន​កើនឡើង​ ៨,៦ ​ភាគរយ ​ធៀបនឹង​ឆ្នាំមុន​ កើនឡើង​ពី​ ៧,៦​ ភាគរយ​ នៅក្នុង​ខែឧសភា ​និង​ប្រសើរជាង​ការព្យាករណ៍​ចំនួន​ ៨ ​ភាគរយ ​ពី​ក្នុង​ការស្ទង់មតិ​របស់​អ្នកវិភាគ​ដោយ​ សារព័ត៌មាន ​Bloomberg ។

ទោះជាយ៉ាងណា​ក៏ដោយ ​ការនាំចូល​បាន​ធ្លាក់​ចុះ ​២,៣​ ភាគរយ ​ដោយ​មិនបានរំពឹង​ទុក។​ ទិន្នន័យ​នេះ​បង្ហាញ​ថា ​វា​បានដើរ​បញ្ច្រាស​នឹង​កំណើន ​១,៨​ ភាគរយ​ នៅ​ក្នុង​ខែឧសភា​ និង​កាន់តែ​អាក្រក់​ជាង​ការរំពឹងទុក​ចំនួន ​២,៥ ​ភាគរយ៕​

វេទិកា​បញ្ចេញ​មតិ

XS
SM
MD
LG