ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​ចិន​និង​អ៊ីតាលី​ជួបពិភាក្សា​គ្នា​នៅ​ទីក្រុង​ប៉េកាំង​​អំពី​ជម្លោះ


ប្រធានាធិបតី​ចិន លោក Xi Jinping និង​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី អ្នកស្រី Giorgia Meloni នៅ​ផ្ទះសំណាក់​រដ្ឋ Diaoyutai ក្នុងរដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។
ប្រធានាធិបតី​ចិន លោក Xi Jinping និង​គណៈប្រតិភូ​ចូលរួម​កិច្ចប្រជុំ​ជាមួយ​នាយករដ្ឋមន្ត្រី​អ៊ីតាលី អ្នកស្រី Giorgia Meloni នៅ​ផ្ទះសំណាក់​រដ្ឋ Diaoyutai ក្នុងរដ្ឋធានី​ប៉េកាំង កាលពី​ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៤។

ប្រធានាធិបតី​ចិន​លោក Xi Jinping និង​នាយករដ្ឋមន្ត្រី​អ៊ីតាលី​អ្នកស្រី Giorgia Meloni បាន​ពិភាក្សា​អំពី​សង្គ្រាម​នៅ​អ៊ុយក្រែន​និង​វិបត្តិ​នៅ​មជ្ឈិមបូព៌ា ក្នុង​ជំនួប​មួយ​នៅ​ទីក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ចន្ទ។ នេះ​បើ​យោង​តាមទីភ្នាក់ងារសារព័ត៌មាន Reuters ដែល​បាន​រាយការណ៍​នៅ​ថ្ងៃ​ចន្ទ ដោយ​ស្រង់​ប្រភព​ពី​ខុទ្ទកាល័យរបស់​អ្នក​ស្រី Meloni។

ក្នុង​ពេល​ជួប​ពិភាក្សា​គ្នា​នោះ អ្នកស្រី Meloni ដែល​ប្រទេស​របស់​អ្នក​ស្រី​បច្ចុប្បន្ន ធ្វើ​ជា​ប្រធាន​ផ្លាស់វេន​ក្រុមប្រទេស​ទាំង៧ដែល​មាន​សេដ្ឋកិច្ច​ជឿនលឿន​ជាង​គេ​ក្នុង​ពិភពលោក​ ឬG7 បាន​សង្កត់​ធ្ងន់​អំពី​សារៈសំខាន់របស់​ចិន​ក្នុង​នាម​ជា​ដៃគូ​មួយ​ក្នុង​ការ​ដោះស្រាយ​បញ្ហាអសន្តិសុខ​សកលលោក​ដែល​កើនឡើង។

ខុទ្ទកាល័យរបស់​មេដឹកនាំអ៊ីតាលី បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែងការណ៍​មួយ​ថា​មេដឹកនាំ​ទាំង​ពីរ បាន​និយាយ​អំពី​«បញ្ហា​អាទិភាព​ក្នុង​របៀបវារៈ​អន្តរជាតិ​រាប់​តាំង​ពី​សង្គ្រាម​នៅ​អ៊ុយក្រែន​ដល់​ហានិភ័យ​នៃ​ស្ថានភាព​កាន់​តែ​តានតឹង​ឡើង​នៅ​មជ្ឈិមបូព៌ា។ មេដឹកនាំទាំង​ពីរ ក៏​បាន​ពិភាក្សា​អំពី​ភាពតានតឹង​កាន់​តែខ្លាំង​នៅតំបន់​ឥណ្ឌូប៉ាស៊ីហ្វិក​ផងដែរ»។

អ្នកស្រី Meloni កំពុង​ស្វះស្វែង​ភ្ជាប់​ទំនាក់ទំនង​សេដ្ឋកិច្ច​របស់​អ៊ីតាលី​ជាមួយ​ចិន​ឡើង​វិញ ក្រោយ​ពី​អ៊ីតាលី​បាន​ចាកចេញ​ពី​គម្រោង​ក្រវាត់​ផ្លូវពាណិជ្ជកម្មរបស់​លោក Xi កាល​ពី​ឆ្នាំ​មុន ហើយ​ក្នុង​ពេល​ដែល​ទំនាក់ទំនង​ពាណិជ្ជកម្ម​កាន់តែ​ធ្លាក់​ចុះ​រវាង​លោក​ខាង​លិច​និង​ប្រទេស​ចិន​ដែល​មាន​សេដ្ឋកិច្ច​ធំ​ជាង​គេទី​២​លើ​ពិភពលោក៕

XS
SM
MD
LG