ឯកអគ្គរដ្ឋទូតរបស់ទីម័រខាងកើតប្រចាំនៅកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា លោកពេញចិត្តនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការដែលមេដឹកនាំអាស៊ានសម្រេចចិត្តឱ្យប្រទេសរបស់លោកចូលជាសមាជិកទី១១របស់អាស៊ាន។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden ថ្លែងអំពីការប្តេជ្ញារបស់សហរដ្ឋអាមេរិកចំពោះអាស៊ាន នៅក្នុងកិច្ចប្រជុំកំពូលអាស៊ានអាមេរិកលើកទី ១០ នៅរាជធានីភ្នំពេញ ថ្ងៃទី ១២ ខែវិច្ឆិកានេះ។ លោកក៏បានប្រកាសសម្ពោធភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងអាមេរិកនិងអាស៊ាន ដោយបញ្ជាក់ពីការផ្តល់ជំនួយជាទឹកប្រាក់ដល់អាស៊ាន៕
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden (ចូ បៃដិន) និងមេដឹកនាំអាស៊ាន ប្រកាសបង្កើនទំនាក់ទំនងរបស់ពួកគេទៅជាភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយក្នុងជំនួបកំពូលនៅទីក្រុងភ្នំពេញ។
ក្នុងជំនួបកំពូលជាមួយមេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ លោក António Guterres បានថ្លែងថា ស្ថានភាពមនុស្សធម៌ សិទ្ធិមនុស្ស សន្តិសុខ និងនយោបាយនៅមីយ៉ាន់ម៉ាកំពុងតែធ្លាក់ទៅក្នុងមហន្តរាយមួយកាន់តែជ្រៅទៅៗ។
លោក Joe Biden (ចូ បៃដិន) ប្រធានាធិបតីអាមេរិកបានធ្វើដំណើរមកដល់កម្ពុជា ហើយដើម្បីចូលរួមកិច្ចប្រជុំកំពូលអាមេរិក-អាស៊ាន ដូចមេដឹកនាំពិភពលោកផ្សេងទៀត និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិផងដែរ។
លោកសម រង្ស៊ីប្រធានស្តីទីគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅនិរទេសខ្លួនក្រៅប្រទេសទទូចឲ្យលោក Biden ផ្តោតលើការនាំយកលទ្ធិប្រជាធិបតេយ្យត្រឡប់មកកម្ពុជាវិញនិងរក្សាការពារអធិបតេយ្យរបស់កម្ពុជាទល់នឹងការពង្រីកឥទ្ធិពលកាន់តែធំរបស់មហាអំណាចចិន។
លោកប្រធានាធិបតី Joe Biden ត្រូវបានរាយការណ៍ថានឹងលើកឡើងពីបញ្ហាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ក្នុងជំនួបទ្វេភាគីជាមួយនាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាប្រធានអាស៊ានប្តូរវេនសម្រាប់ឆ្នាំ ២០២២ នេះ។
លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានអញ្ជេីញមកដល់រាជធានីភ្នំពេញដេីម្បី ចូលរួមប្រជុំកំពូលអាមេរិក-អាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ។ លោក សុខ ខេមរានៃវីអូអេ កំពុងស្ថិតនៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ដេីម្បីរាយការណ៍ព័ត៌មានអំពីដំណេីរមកដល់របស់លោក និងកិច្ចប្រជុំនានា តាមការផ្សាយ Facebook Live៕
មេដឹកនាំអាស៊ាននិងចិនបានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំបិទទ្វារ កាលពីល្ងាចថ្ងៃសុក្រ ដោយភាគីចិនបានអះអាងថា ខ្លួនប្តេជ្ញាគោរពតាមច្បាប់អន្តរជាតិ ពាក់ព័ន្ធនឹងបញ្ហាអធិបតេយ្យភាពនៅតំបន់សមុទ្រចិនខាងត្បូង។
លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បាននិយាយថា អាស៊ានទាំងមូលសម្រេចប្រកាន់យកជំហរមជ្ឈភាព ឬប្រកាន់ជំហរជាកណ្តាលក្នុងការដោះស្រាយបញ្ហាតំបន់និងសាកល នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាន ហើយថា អាស៊ានក្លាយជាគោលទម្ងន់មួយ ដើម្បីរក្សាតុល្យភាពក្នុងតំបន់។
នៅក្នុងជំនួបទ្វេភាគីរវាងលោក ហ៊ុន សែន ជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden នៅពេលខាងមុខ អ្នកតាមដានសង្គមក៏ស្នើសហរដ្ឋអាមេរិកជំរុញរដ្ឋាភិបាលកម្ពុជាជជែកគ្នាត្រង់អំពីបញ្ហាមូលដ្ឋាននៅរាម និងការគោរពសិទ្ធិមនុស្សនិងប្រជាធិបតេយ្យឱ្យបានពេញលេញ។
ព័ត៌មានផ្សេងទៀត
No media source currently available