ជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃមិនអាចព្យាបាលឱ្យជាបានទេ ប៉ុន្តែការពិភាក្សាអំពីជំងឺនេះផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកជំងឺ។ នេះបើតាមលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California ដែលបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA សុខភាពសម្រាប់ខែសីហា។
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា របបអាហារ DASH (Dietary Approaches to Stop Hypertension) ផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនសម្រាប់អ្នកដែលមានជំងឺលើសឈាមនិងជំងឺបេះដូង។
ថ្វីត្បិតតែក្រពេញទីរ៉ូអ៊ីតមានទំហំតូចក៏ពិតមែន ប៉ុន្តែក្រពេញមួយនេះមានឥទ្ធិពលយ៉ាងខ្លាំងទៅលើគ្រប់សរីរាង្គកាយរបស់យើង។
លោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ Florida មានប្រសាសន៍ថា ការព្យាបាលជំងឺលើសឈាមអាចធ្វើបានដោយវិធីសាស្ត្រប្រើឱសថ និងវិធីសាស្ត្រមិនប្រើឱសថ។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California លើកឡើងថា មិនថានៅក្នុងសហរដ្ឋអាមេរិក ឬប្រទេសកម្ពុជានោះទេ ជំងឺបេះដូងជាជំងឺដែលបណ្តាលឱ្យមនុស្សស្លាប់ច្រើនជាងគេនៅលើពិភពលោក។
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida លើកឡើងពីផលវិបាកនានាដែលបង្កឡើងដោយជំងឺលើសសម្ពាធឈាមមានដូចជា ជំងឺគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល ជំងឺខ្សោយបេះដូង ជំងឺតម្រង់នោមរ៉ាំរ៉ៃនិងខ្សោយតម្រង់នោម ភ្នែកមើលមិនឃើញ បញ្ហាក្នុងការរួមភេទ ជាដើម។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California លើកឡើងថា ការធ្លាក់ស របស់ស្ត្រីអាចជារឿងធម្មតា ប៉ុន្តែក្នុងករណីមួយចំនួនដែលការធ្លាក់ស អាចទាក់ទងនឹងជំងឺផ្សេងៗដែលអាចបង្កហានិភ័យដល់សុខភាពរបស់ស្ត្រី។
យើងចាំបាច់ត្រូវពិនិត្យសុខភាពរបស់យើងជាប្រចាំ បើទោះបីជាយើងមិនឈឺក៏ដោយ ដើម្បីបង្ការជំងឺផ្សេងៗ និងដើម្បីបន្ថយភាពគ្រោះថ្នាក់នៃជំងឺកាចសាហាវមួយចំនួន។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California ពន្យល់ថា ការមានជាតិខ្លាញ់ខ្ពស់ក្នុងឈាមជាហានិភ័យចម្បងនៃជំងឺគាំងបេះដូងនិងជំងឺដាច់សរសៃឈាមក្នុងខួរក្បាល។
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida ពន្យល់ពីអត្ថប្រយោជន៍នៃការលេបថ្នាំវីតាមីនចម្រុះរាល់ថ្ងៃទៅលើស្មារតីយល់ដឹងរបស់មនុស្សចាស់។
លោកវេជ្ជបណ្ឌិត សៀង សេង នៅរដ្ឋ California ពន្យល់ពីវ៉ាក់សាំងកូវីដ១៩ដូសជំរុញចម្រុះថ្មី bivalent ដែលអាចចាក់បានពីអាយុ៥ឆ្នាំឡើងទៅ។ លោកវេជ្ជបណ្ឌិតមានប្រសាសន៍ថា វ៉ាក់សាំងនេះអាចការពារបានទាំងវីរុសកូវីដចាស់និងវីរុសកូវីដបំប្លែងថ្មីអូមីក្រុង BA4 និង BA5៕
អ្នកជំនាញវេជ្ជសាស្ត្រគឺលោក តាំង តេកហុង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅសហរដ្ឋអាមេរិកបានថ្លែងថា ជំងឺអុតស្វាមើលទៅគួរឲ្យខ្លាច ប៉ុន្តែជំងឺនេះមិនមានសភាពធ្ងន់ធ្ងរ ហើយក៏មិនងាយឆ្លងផងដែរ។
ព័ត៌មានផ្សេងទៀត