Hello VOA សុខភាព៖ ការតាមដានស្ថានភាពជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃទៀងទាត់អាចពន្យារពេលនៃការវិវត្តជំងឺនេះ
ជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃមិនអាចព្យាបាលឱ្យជាបានទេ ប៉ុន្តែការពិភាក្សាអំពីជំងឺនេះផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់អ្នកជំងឺ។ នេះបើតាមលោក សៀង សេង វេជ្ជបណ្ឌិតខ្មែរចូលនិវត្តន៍នៅរដ្ឋ California ដែលបានបញ្ជាក់នៅក្នុងកម្មវិធី Hello VOA សុខភាពសម្រាប់ខែសីហា។ លោកវេជ្ជបណ្ឌិតបានមានប្រសាសន៍ទៀតថា ប្រជាជនខ្មែរកាន់តែច្រើនឡើងមានជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃ។ លោកវេជ្ជបណ្ឌិត សៀង សេង បានបញ្ជាក់ថា ជំងឺលើសឈាមនិងជំងឺទឹកនោមផ្អែមគឺជាមូលហេតុចម្បងដែលបង្កឱ្យមានជំងឺខ្សោយក្រលៀនរ៉ាំរ៉ៃនេះ៕ (អ្នកស្រី ហុង ចិន្ដា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២៣)