Hello VOA សុខភាព៖ កុំចាំទាល់តែឈឺទើបទៅពេទ្យ យើងត្រូវទៅមុនឈឺ
លោកវេជ្ជបណ្ឌិត តាំង តេកហុង នៅរដ្ឋ Florida សហរដ្ឋអាមេរិកណែនាំថា យើងត្រូវកែប្រែអាកប្បកិរិយារបស់យើង ដោយមិនត្រូវចាំទាល់តែឈឺទើបយើងទៅពេទ្យពិនិត្យព្យាបាលនោះទេ។ យើងចាំបាច់ត្រូវពិនិត្យសុខភាពរបស់យើងជាប្រចាំ បើទោះបីជាយើងមិនឈឺក៏ដោយ ដើម្បីបង្ការជំងឺផ្សេងៗ និងដើម្បីបន្ថយភាពគ្រោះថ្នាក់នៃជំងឺកាចសាហាវមួយចំនួនដូចជាជំងឺមហារីកជាដើម ដែលអាចមានសង្ឃឹមព្យាបាលបាន ប្រសិនបើយើងរកឃើញថាកើតជំងឺនេះ ពេលស្ថានជំងឺនេះនៅស្រាល ឬនៅដំណាក់កាលដំបូងនៅឡើយ៕ (អ្នកនាង ស្រេង លក្ខិណា, Hello VOA សុខភាព, វ៉ាស៊ីនតោន, ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៣)