លោក កន សាវាង្ស អ្នកសម្របសម្រួលផ្នែកអង្កេតនិងតស៊ូមតិនៃអង្គការខុមហ្វ្រែល ដែលឃ្លាំមើលកិច្ចការបោះឆ្នោតថ្លែងថា លោកចង់ឃើញការស្តារស្ថានភាពនយោបាយនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាការបោះឆ្នោតមួយទទួលយកបាន។
គណបក្សសម្ព័ន្ធដើម្បីប្រជាធិបតេយ្យ (L.D.P.) បានប្រកាសមិនចូលរួមការបោះឆ្នោតនេះទេ ដោយបានលើកឡើងអំពីការ«រឹតត្បិតយ៉ាងខ្លាំង»ពីសំណាក់គ.ជ.ប.។
ប្រធានសហភាពសហជីពកម្ពុជា លោក រ៉ុង ឈុន បានប្រកាសជាសាធារណៈគាំទ្រ«គណបក្សភ្លើងទៀន» ដែលត្រូវបានគេមើលឃើញថា កំពុងមានភាពសកម្មក្នុងការលើកស្លាកគណបក្ស និងការជួបប្រជុំគ្នានៅតាមរាជធានីខេត្តក្រុង ស្រុកខណ្ឌមុនការបោះឆ្នោតក្រុមប្រឹក្សាសង្កាត់ឆ្នាំ ២០២២ នេះ។
គណបក្សនយោបាយចំនួន៦បន្តជំទាស់នឹងការសម្រេចរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប.)ដោយទាមទារឲ្យរក្សាទុកនីតិវិធីនៃការបោះឆ្នោតឃុំសង្កាត់អាណត្តិទី៥ឲ្យដូចការអនុវត្តក្នុងអាណត្តិទី៤ដើម្បីធានាបានអព្យាក្រឹតភាព តម្លាភាពនិងសុក្រឹតភាពលើដំណើរការនិងលទ្ធ
បើទោះកំពុងប្រឈមនឹងការចោទប្រកាន់របស់តុលាការលោក ប្រាក់ ឈន ដែលជាសកម្មជននយោបាយថ្នាក់ក្រោមរបស់អតីតគណបក្សសង្រ្គោះជាតិនៅក្នុងឃុំស្តុកប្រវឹកស្រុករុក្ខគិរី ខេត្តបាត់ដំបងនៅតែចង់ធ្វើនយោបាយ និងអាចចូលរួមប្រកួតប្រជែងការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២។ ប៉ុន្តែលោក ឈន អាយុ
ក្រសួងមហាផ្ទៃ បានផ្តល់សុពលភាពដល់គណបក្សរបស់លោក យ៉ែម បុញ្ញឫទ្ធិ កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ហើយការជួបជុំអ្នកគាំទ្រជាង១៥០នាក់ កាលពីព្រឹកថ្ងៃសុក្រនេះ ធ្វើឡើងនៅចំពេលដែលកម្ពុជា ប្រារព្ធខួប៧៣ឆ្នាំនៃការបង្កើតទិវាសិទ្ធិមនុស្សអន្តរជាតិ ១០ធ្នូ។
គណបក្សភ្លើងទៀន ដែលពីអតីតកាលមានឈ្មោះថា «គណបក្សសមរង្ស៊ី» បានប្រកាសថា ខ្លួននឹងរៀបចំសមាជបក្សនៅខែវិច្ឆិកាខាងមុខ ដែលនឹងសម្រេចលើលទ្ធភាពថា ត្រូវចូលរួមការបោះឆ្នោតឃុំសង្កាត់នៅឆ្នាំ២០២២ ឬក៏មិនចូលនោះ។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប)នឹងចាប់ផ្តើមយុទ្ធនាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោតឆ្នាំ២០២១ ដែលត្រូវចាប់ផ្តើមពីថ្ងៃទី១២ ខែតុលា ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅតាមសាលាឃុំសង្កាត់ និងនៅតាមភូមិមួយចំនួនក្នុងឃុំសង្កាត់ទូទាំងប្រទេស។
អង្គការសង្គមស៊ីវិល សមាគម និងសហគមន៍ដីធ្លី សរុបជាង៦០ នៅថ្ងៃពុធនេះ បានដាក់ចេញនូវអនុសាសន៍មួយចំនួន ដែលក្នុងនោះមានការផ្សះផ្សានយោបាយ ដែលពួកគេថា ជា«លក្ខខណ្ឌអប្បបរមា» ដើម្បីធានាភាពស្របច្បាប់នៃការបោះឆ្នោតឃុំសង្កាត់ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
នៅមុនការបោះឆ្នោតឃុំសង្កាត់ដែលនឹងធ្វើឡើងនៅក្នុងខែមិថុនា ឆ្នាំក្រោយនេះ គណបក្សកែទម្រង់កម្ពុជា(Cambodia Reform Party) ដែលត្រូវបានបង្កើតឡើងដោយអតីតតំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ បានចាប់ផ្តើមរៀបចំរចនាសម្ព័ន្ធថ្នាក់មូលដ្ឋានរបស់ខ្លួន។
គ.ជ.ប.បានលើកឡើងថា ប្រជាពលរដ្ឋអាចទៅពិនិត្យមើលឈ្មោះក្នុងបញ្ជីបោះឆ្នោតចុងក្រោយ ដើម្បីស្នើសុំកែទិន្នន័យប្រសិនបើមានចំណុចខុសឆ្គង។ ប្រជាពលរដ្ឋ ដែលទើបគ្រប់អាយុ ១៨ ឆ្នាំ គឺកើតមុន ឬកើតត្រឹមថ្ងៃទី ១ ខែមករា ឆ្នាំ ២០០៣។