នាយករដ្ឋមន្ត្រីចិនលោកLi Keqiang កាលពីថ្ងៃសុក្រកន្លងទៅបាននិយាយថា សហរដ្ឋអាមេរិកនិងចិន មិនត្រូវបិទទ្វារវប្បធម៌រវាងប្រទេសទាំងពីរ ខណៈដែលការដាក់ទណ្ឌកម្មលើរុស៊្សីដែលជាប្រទេសជិតខាងរបស់ចិន កំពុងរីកកាន់តែធំឡើងនោះ។
ពួកអ្នកចរចាមកពីប្រទេសរុស្ស៊ីនិងអ៊ុយក្រែន បានកំណត់ពេលធ្វើការពិភាក្សាកាន់តែច្រើនទៀតនៅថ្ងៃអង្គារនេះនៅពេលដែលរុស្ស៊ីធ្វើការឈ្លានពានរបស់ខ្លួនអស់រយៈពេលជិត៣ សប្តាហ៍ដោយការបាញ់ផ្តក់ដាក់រដ្ឋធានីកៀវនិងទីក្រុងសំខាន់ៗផ្សេងទៀតរបស់អ៊ុយក្រែន។
ខណៈដែលពិភពលោកកំពុងមើលរុស្ស៊ីឈ្លានពានអ៊ុយក្រែន ភាពយន្តរបស់អ្នកដឹកនាំរឿងអ៊ុយក្រែន អ្នកស្រី Maryna Er Gorbach ដែលមានចំណងជើងថា«Klondike» បាននាំយើងងាកទៅមើលពេលចាប់ផ្តើមជម្លោះដំបូងកាលពីឆ្នាំ២០១៤ នៅឯតំបន់ព្រំដែន Donbas ដែលជាព្រំប្រទល់រវាងអ៊ុយក្រែននិងរុស្ស៊ី។ នៅទីនោះ ខណៈពេលមានជម្លោះរវាងក្រុមបំបែករដ្ឋដែលគាំទ្ររុស្ស៊ីនិងកងកម្លាំងអ៊ុយក្រែន មីស៊ីលមួយផលិតដោយរុស្ស៊ីបានបាញ់ទម្លាក់យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Malaysia Airlines ជើងហោះហើរលេខ១៧ ដោយបានសម្លាប់អ្នកដំណើរ២៩៨នាក់។ នៅក្នុងបទសម្ភាសមួយជាមួយអ្នកស្រី Penelope Poulou អ្នកផលិតភាពយន្តនេះបានថ្លែងថា ជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែននៅព្រំដែននោះមិនបានបញ្ចប់ទេ។ អ្នកនាង ស្រេង លក្ខិណា ជូនសេចក្តីប្រែសម្រួល៕
នៅក្នុងការព្យាយាមដើម្បីដាក់កំហិតផ្នែកហិរញ្ញវត្ថុលើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin សម្រាប់ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន បណ្ដាប្រទេសនៅជុំវិញពិភពលោកកំពុងរឹបអូសទ្រព្យសម្បត្តិមានតម្លៃរបស់មហាសេដ្ឋីរុស្ស៊ីមានឥទ្ធិពលនានា ដែលគេជឿថា មានទំនាក់ទំនងជិតស្និទ្ធជាមួយនឹងលោក Putin។ អ្នកស្រី Laurel Bowman រាយការណ៍អំពីរឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន។ លោក ភី សុភាដា ប្រែសម្រួល៕
ចាប់តាំងពីពេលរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានក្លាយជាមេដឹកនាំដ៏គួរឲ្យកោតសរសើរនៅលើឆាកអន្តរជាតិ។ មុនរឿងទាំងអស់នេះកើតឡើង មេដឹកនាំវ័យ ៤៤ ឆ្នាំរូបនេះ ដែលធ្លាប់ធ្វើជាតារាសម្តែងនិងតួកំប្លែង មិនមានប្រជាប្រិយភាពជាអន្តរជាតិទេ៕
ប្រធានផ្នែកមនុស្សធម៌អង្គការសហប្រជាជាតិ បានអំពាវនាវឱ្យមានការធ្វើដំណើរដោយសុវត្ថិភាពសម្រាប់ជនស៊ីវិលដែលរត់ភៀសខ្លួនពីប្រទេសអ៊ុយក្រែន និងសម្រាប់បុគ្គលិកមនុស្សធម៌ដែលផ្តល់ជំនួយបន្ទាន់ទៅដល់ប្រទេសនេះ។
រដ្ឋាភិបាលក្រុងមូស្គូ ក៏បានស្នើសុំរដ្ឋាភិបាលក្រុងប៉េកាំងនូវជំនួយសេដ្ឋកិច្ចដើម្បីប្រឆាំងនឹងការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិចជាច្រើនផងដែរ បើតាមកាសែតThe New York Times ដែលបានដកស្រង់សម្តីពីមន្ត្រីដែលមិនប្រាប់ឈ្មោះ។
រដ្ឋាភិបាលវិមានក្រឹមឡាំងថា លោក Puti nបានប្រាប់ប្រធានាធិបតីបារាំងលោក Macron និងអធិបការបតីអាល្លឺម៉ង់លោក Scholz អំពីកិច្ចចរចារវាងរុស្ស៊ីនិងអ៊ុយក្រែនអំពីស្ថានភាពមនុស្សធម៌នៅអ៊ុយក្រែននៅក្នុងការនិយាយទូរស័ព្ទរួមគ្នាបីនាក់នៅថ្ងៃសៅរ៍។
ប្រធានទីភ្នាក់ងារអវកាសរុស្ស៊ីលោក Roscosmos បានព្រមានកាលពីថ្ងៃសៅរ៍ថាការដាក់ទណ្ឌកម្មរបស់ពួកបស្ចឹមប្រទេសប្រឆាំងនឹងរុស្ស៊ីអាចបណ្តាលឱ្យស្ថានីយ៍អវកាសអន្តរជាតិធ្លាក់ ហើយលោកបានអំពាវនាវឱ្យលុបចោលការដាក់ទណ្ឌកម្មទាំងនេះ។
ព័ត៌មានផ្សេងទៀត