ទីក្រុងមូស្គូរង់ចាំការសម្ពោធឡើងកាន់តំណែងរបស់លោក Donald Trump ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងជាមួយប្រទេសអ៊ុយក្រែន និងមហាអំណាចលោកខាងលិច បន្ទាប់ពីវិមានក្រឹមឡាំងបានប្រើប្រាស់កាំជ្រួចដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីលើទីតាំងនានារបស់អ៊ុយក្រែន។
បណ្ដាប្រទេសនៅតំបន់បាល់ទិកបានប្ដេជ្ញាថានឹងបន្ដផ្ដល់ការគាំទ្រផ្នែកហិរញ្ញវត្ថុនិងសម្ភារៈដល់អ៊ុយក្រែនសម្រាប់ប្រយុទ្ធនឹងរុស្ស៊ីនៅឆ្នាំ២០២៥។ ផ្នែកខ្លះនៃការគាំទ្រនេះគឺបានមកពីសម្ពន្ធដ្រូនដែលដឹកនាំដោយប្រទេសឡេតូនី (Latvia)។
គិតត្រឹមខែវិច្ឆិកាឆ្នាំ ២០២៤ ការិយាល័យអគ្គរដ្ឋអាជ្ញាអ៊ុយក្រែនបានកត់ត្រាករណីដែលគេគិតថាជាឧក្រិដ្ឋកម្មសង្គ្រាមជាង ១៥០.០០០ ករណីដែលបានប្រព្រឹត្តដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន។
កាលពីថ្ងៃសុក្រ ប្រទេសអ៊ុយក្រែនបានបញ្ជាក់ថាអាជ្ញាធររុស្ស៊ីបានប្រគល់សាកសពទាហានអ៊ុយក្រែនជាង ៥០០ នាក់ដែលត្រូវបានសម្លាប់នៅក្នុងសមរភូមិ ដោយភាគច្រើនគឺបានស្លាប់នៅក្នុងតំបន់ Donetsk ភាគខាងកើត។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AFP។
អ៊ុយក្រែនពេលនេះគឺជាប្រទេសនាំមុខគេលើពិភពលោកមួយក្នុងការជំរុញការបំពាក់ប្រព័ន្ធឌីជីថលក្នុងសេវាកម្មរដ្ឋាភិបាល។
ខុទ្ទកាល័យប្រធានាធិបតីកូរ៉េខាងត្បូងបានបន្ថែមថា៖ «ភាគីទាំងពីរបានឯកភាពគ្នាបន្តការចែករំលែកព័ត៌មានអំពីការដាក់ពង្រាយកងទ័ពរបស់កូរ៉េខាងជើងនៅក្នុងប្រទេសរុស្ស៊ីនិងការផ្ទេរសព្វាវុធនិងបច្ចេកវិទ្យារវាងរុស្ស៊ីនិងកូរ៉េខាងជើង»។
នៅក្នុងប្រទេសអ៊ុយក្រែន យុទ្ធជនដែលរងរបួសហើយត្រូវការការធ្វើកាយសម្បទានរយៈពេលយូរ ត្រូវបានមើលថែទាំដោយសាច់ញាតិរបស់ពួកគេ។ សាច់ញាតិទាំងនេះប្រឈមនឹងកិច្ចការដ៏លំបាកដោយមានជំនួយតិចតួចពីរដ្ឋាភិបាល។ អ្នកនាង Lesia Bakalets រាយការណ៍លម្អិតពីទីក្រុងកៀវ ប្រទេសអ៊ុយក្រែន។ អ្នកនាង នីណា យេង ប្រែសម្រួល៕
នៅក្នុងប្រទេសអ៊ុយក្រែន អតីតគ្រូបង្រៀនតន្ត្រីម្នាក់បង្រៀនកុមារបង្ហោះដ្រូន។ ខណៈពេលដែលការរៀននេះកើតចេញពីការឈ្លានពានរបស់រុស្ស៊ី គ្រូបង្រៀនរូបនោះនិយាយថា ជំនាញដែលសិស្សទាំងនេះរៀននឹងជួយពួកគេបានយ៉ាងល្អក្នុងសម័យសន្តិភាព។
អ្នកជំនាញនានាធ្លាប់បាននិយាយថា ជាថ្នូរនឹងទាហាន កូរ៉េខាងជើងទំនងជាមានបំណងចង់បានបច្ចេកវិទ្យាយោធារាប់ចាប់ពីផ្កាយរណបឈ្លបយកការណ៍រហូតដល់នាវាមុជទឹក ក៏ដូចជាការធានាសន្តិសុខពីរុស្ស៊ីផងដែរ។
អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Lin Jian បានបញ្ជាក់ក្នុងសន្និសីទកាសែតជាប្រចាំថា៖ «ភាគីទាំងអស់គួរតែរក្សាភាពស្ងប់ស្ងៀមនិងភាពអត់ធ្មត់ ប្រឹងប្រែងធ្វើយ៉ាងណាដើម្បីកុំឱ្យស្ថានការណ៍នេះរីករាលដាលតាមរយៈការសន្ទនានិងការប្រឹក្សាយោបល់។
យោធាអ៊ុយក្រែនបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរុស្ស៊ីបានបាញ់មីស៊ីលផ្លោងឆ្លងទ្វីបទៅលើអ៊ុយក្រែន ដែលប្រសិនបើអាចបញ្ជាក់ថាជាការពិតមែន ការបាញ់មីស៊ីលផ្លោងឆ្លងទ្វីបនេះនឹងជាការប្រើប្រាស់អាវុធប្រភេទនេះដំបូង
ថ្ងៃទី១៩ ខែវិច្ឆិកា គឺជាគម្រប់ថ្ងៃទី ១០០០ នៃការប្រយុទ្ធគ្នានៅក្នុងប្រទេសអ៊ុយក្រែន។ ចំនួនអ្នកស្លាប់កើនឡើង ស៊ីរ៉ែននៃការវាយឆ្មក់តាមអាកាស និងការផ្ទុះបានក្លាយជាព្រឹត្តិការណ៍ដ៏សោកសៅសម្រាប់ប្រជាជនអ៊ុយក្រែនរាប់លាននាក់។
ព័ត៌មានផ្សេងទៀត