ខណៈការឈ្លានពានដោយរុស្ស៊ីខិតជិតចូលបីឆ្នាំ រដ្ឋាភិបាលក្រុងកៀវឥឡូវនេះបានហៅកិច្ចព្រមព្រៀងជាមួយរដ្ឋាភិបាលក្រុងមូស្គូនៅពេលនោះថា មិនមានលក្ខណៈសម្លឹងមើលវែងឆ្ងាយ។
លោកឧត្តមសេនីយ៍ទោ Igor Kirillov ប្រធានកងកម្លាំងការពារនុយក្លែអ៊េរ ជីវសាស្ត្រនិងគីមីរបស់យោធាបានត្រូវសម្លាប់នៅពេលដែលលោកចាកចេញពីការិយាល័យរបស់លោក ហើយអ្នកជំនួយការម្នាក់របស់លោក Kirillov ក៏ត្រូវបានសម្លាប់ផងដែរ។
បន្ទាប់ពីសង្រ្គាមទ្រង់ទ្រាយធំជិតបីឆ្នាំ ផ្លូវអាកាសនៅកាន់អ៊ុយក្រែននៅបន្តមិនដំណើរការ ហើយការពឹងផ្អែកលើការដឹកជញ្ជូនតាមផ្លូវគោកបានកើនឡើងទ្វេដង។ នេះបានបង្កើតឱកាសការងារថ្មីសម្រាប់ស្រ្តី ស្របពេលតម្រូវការអ្នកបើកបររថយន្តដឹកទំនិញធុនធំកើនឡើងយ៉ាងខ្លាំង។
ក្នុងចំណោមផលប៉ះពាល់យូរអង្វែងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺសុខភាព ផ្លូវចិត្តរបស់កុមារអ៊ុយក្រែន។ អ្នកនាង Lesia Bakalets នៃវីអូអេ រាយការណ៍រឿង នេះ ពីក្រុងកៀវមកថា ឪពុកម្តាយរបស់កុមារទាំងនោះ ក៏ត្រូវការជំនួយដែរ។លោក សាយ មុន្នី ប្រែសម្រួល៕
សេចក្ដីថ្លែងការណ៍រួមនេះបានបញ្ជាក់ថា៖ «ការគាំទ្រដោយផ្ទាល់របស់កូរ៉េខាងជើងចំពោះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីប្រឆាំងនឹងអ៊ុយក្រែនគឺជាការពង្រីកដ៏គ្រោះថ្នាក់នៃសង្គ្រាមនេះ ដោយនឹងមានផលវិបាកធ្ងន់ធ្ងរដល់សន្តិសុខទ្វីបអឺរ៉ុបនិងសន្តិសុខតំបន់ឥណ្ឌូប៉ាស៊ីហ្វិក»។
រុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសុក្រថា ការប្រឆាំងរបស់ប្រធានាធិបតីជាប់ឆ្នោតអាមេរិកលោក Donald Trump ចំពោះករណីដែលអ៊ុយក្រែនប្រើសព្វាវុធរបស់អាមេរិកបាញ់ចូលជ្រៅទៅក្នុងប្រទេសរុស្ស៊ីគឺ «ស្របទាំងស្រុង» ជាមួយនឹងគោលជំហររបស់រដ្ឋាភិបាលរុស្ស៊ី។
ខណៈកងទ័ពកូរ៉េខាងជើងកំពុងជួយដល់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកបានជំរុញឱ្យចិនរឹតត្បិតសកម្មភាពបំផុសបំផុលពីសំណាក់សម្ពន្ធមិត្តរបស់ខ្លួន។
មន្ត្រីអាមេរិកបានប្រាប់អ្នកយកព័ត៌មានថា «យើងវាយតម្លៃថាកាំជ្រួច Oreshnik មិនមែនជាអ្នកផ្លាស់ប្តូរហ្គេមនៅលើសមរភូមិទេ ប៉ុន្តែគ្រាន់តែជាការប៉ុនប៉ងមួយផ្សេងទៀតដោយរុស្ស៊ីដើម្បីបំភិតបំភ័យអ៊ុយក្រែនដែលនឹងមិនអាចបានជោគជ័យ» ។ មិនមានការឆ្លើយតបភ្លាមៗពីរុស្ស៊ីទេ។
លោកបានប្រាប់អ្នកយកព័ត៌មានតាមរយៈអ្នកបកប្រែភាសាថា៖ «ខ្ញុំមានបំណងទូរស័ព្ទទៅប្រធានាធិបតី [អាមេរិកលោក Joe] Biden នៅពេលខាងមុខនេះដើម្បីពិភាក្សាអំពីសំណួរនៃការអញ្ជើញ [អ៊ុយក្រែន] ឱ្យចូលជាសមាជិកអង្គការអូតង់។
លោក Lavrov បានចាកចេញពីកិច្ចប្រជុំ មុនពេលជាជាងរង់ចាំស្តាប់ការឆ្លើយតបពីលោក Blinken រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក និងវាគ្មិនផ្សេងទៀត។
ក្រុមរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសម្ព័ន្ធអូតង់ បានបើកកិច្ចពិភាក្សារយ:ពេល២ថ្ងៃកាលពីថ្ងៃអង្គារក្នុងទីក្រុងព្រុចសែល ដោយដាក់ការគាំទ្រអ៊ុយក្រែនក្នុងរបៀបវារ:កំពូល ពេលអ៊ុយក្រែនប្រយុទ្ធដើម្បីការពារខ្លួនពីការឈ្លានពានរបស់រុស្ស៊ីដែលបានចាប់ផ្តើមកាលពីជិត៣ឆ្នាំមុន។
ទីក្រុងមូស្គូរង់ចាំការសម្ពោធឡើងកាន់តំណែងរបស់លោក Donald Trump ចំពេលមានភាពតានតឹងផ្នែកយោធាកាន់តែខ្លាំងឡើងជាមួយប្រទេសអ៊ុយក្រែន និងមហាអំណាចលោកខាងលិច បន្ទាប់ពីវិមានក្រឹមឡាំងបានប្រើប្រាស់កាំជ្រួចដែលមានសមត្ថភាពនុយក្លេអ៊ែរថ្មីលើទីតាំងនានារបស់អ៊ុយក្រែន។
ព័ត៌មានផ្សេងទៀត