រដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសហ៊្សកដានីដើម្បីពិភាក្សាអំពីសង្គ្រាមនៅហ្កាហ្សា។ បាតុកម្មគាំទ្រប៉ាឡេស្ទីនដោយនិស្សិតនៅសាកលវិទ្យាល័យ Columbia ក្នុងទីក្រុងញូវយ៉កបន្ដដល់ថ្ងៃអង្គារនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិកលោកAntony Blinken ថាមានភាពប្រសើរឡើងក្នុងការបញ្ជូនជំនួយមនុស្សធម៌ចូលក្នុងតំបន់ហ្កាហ្សា។
ប៉ូលិសចាប់ខ្លួនបាតុករគាំទ្រប៉ាឡេស្ទីនរាប់សិបនាក់ដែលតវ៉ាប្រឆាំងនឹងសង្គ្រាមអ៊ីស្រាអែល-ហាម៉ាស់។ លោកប្រធានាធិបតី Joe Biden បានថ្កោលទោស«បាតុកម្មប្រឆាំងនឹងអំបូរជនជាតិជ្វីស»នៅតាមសាកលវិទ្យាល័យ។
សវនាការលោក Donald Trump នៅទីក្រុងញូវយ៉កពាក់ព័ន្ធនឹងការលួចបង់ប្រាក់ដើម្បីបិទបាំងស្នេហាលួចលាក់របស់លោកនឹងចាប់ផ្ដើមនៅថ្ងៃចន្ទនេះ។
ប្រធានរដ្ឋសភាអាមេរិកលោក Mike Johnson ថា រដ្ឋសភានឹងពិចារណាផ្ដល់ជំនួយដាច់ដោយឡែកដល់អ៊ីស្រាអែលនិងអ៊ុយក្រែនក្នុងសប្ដាហ៍នេះ។
លោកប្រធានាធិបតី Joe Biden និងមេដឹកនាំ G-7 បានថ្កោលទោសការវាយប្រហារមិនធ្លាប់មានពីមុនមករបស់អ៊ីរ៉ង់លើអ៊ីស្រាអែល។
រដ្ឋអាជ្ញាពិសេសបានដាក់អំណះអំណាងទៅតុលាការកំពូលអាមេរិក ដោយជំរុញឱ្យចៅក្រមបដិសេធការទាមទាររបស់លោក Donald Trump រឿងអភ័យឯកសិទ្ធិពីការកាត់ទោសលើបទចោទប្រកាន់រៀបចំផែនការផ្លាស់ប្តូរលទ្ធផលនៃការបោះឆ្នោតឆ្នាំ២០២០។ នាយករដ្ឋមន្ត្រីជប៉ុន លោក Fumio Kishida បានមកដល់ទីក្រុងវ៉ាស៊ីនតោន
ដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកអ្នកស្រី Janet Yellen បានព្រមានថា អាមេរិកនឹងមិនទទួលយកឧស្សាហកម្មថ្មីដែលត្រូវបានបំផ្លាញដោយការនាំចូលដែលមានការឧបត្ថម្ភ ធនរបស់រដ្ឋចិនទេ។ កូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាទីពីររបស់ខ្លួនដោយជោគជ័យកាលពីថ្ងៃអាទិត្យ។
ស្ពានធំមួយបានបាក់នៅក្នុងក្រុង Baltimore ដោយសារនាវាដឹកទំនិញបុក។ តុលាការកំពូលក្នុងទីក្រុងឡុងដ៍ចេញសាលក្រមឱ្យពន្យារពេលការបញ្ជូនខ្លួនស្ថាបនិក WikiLeaks លោក Julian Assange។ តុលាការរុស្ស៊ីបានបន្ដឃុំខ្លួនអ្នកកាសែតអាមេរិកលោកEvan Gershkovich ដល់ថ្ងៃទី ៣០ ខែមិថុនា៕
លោក Donald Trumpនៅថ្ងៃចន្ទនេះត្រូវតែបង់ប្រាក់ ៤៥៤ លានដុល្លារដើម្បីប្ដឹងសារទុក្ខ។ អាមេរិកនិងជប៉ុននឹងបង្ហាញផែនការមួយនៅខែក្រោយដើម្បីរៀបចំឡើងវិញនូវរចនាសម្ព័ន្ធរបស់យោធាអាមេរិកនៅក្នុងប្រទេស។ តារាកំប្លែងលោក Kevin Hart ទទួលបានពានរង្វាន់ Mark Twain Prize កាលពីថ្ងៃអាទិត្យ៕
នេះគឺជាកម្មវិធី វីអូអេ ៦០ អាមេរិក សម្រាប់ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២៤។
លោក Antony Blinken ថ្លែងថា ខណៈការបោះឆ្នោតកើតឡើងនៅទូទាំងពិភពលោកក្នុងឆ្នាំនេះ ប្រជាជននិងបេក្ខជននឹងទទួលបានព័ត៌មានមិនពិតជាច្រើន។ បាតុករតវ៉ាប្រឆាំងនឹងលោក Putin នៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងរដ្ឋធានីវ៉ាស៊ីនតោន។ លោកប្រធានាធិបតី Joe Biden និងនាយករដ្ឋមន្ត្រីអៀរឡង់លោក Leo Varadkar រំឭកខួបមួយសតវត្សរ៍នៃចំណងការទូតរវាងប្រទេសទាំងពីរនៅសេតវិមាន៕
ព័ត៌មានផ្សេងទៀត
No media source currently available