នាយកប្រតិបត្តិនៃអង្គការគណៈកម្មាធិការសហប្រតិបត្តិការដើម្បីកម្ពុជាលោក សឿង សារឿន ថ្លែងថា សង្គមស៊ីវិលចង់ផ្តល់ធាតុចូលសម្រាប់សេចក្តីព្រាងច្បាប់នេះ ហើយវាជាពេលវេលាសំខាន់មួយ ដោយសារអវត្តមានគណបក្សប្រឆាំងនៅក្នុងរដ្ឋសភាក្នុងការត្រួតពិនិត្យសេចក្តីព្រាងច្បាប់នេះ។
ក្រុមសង្គមស៊ីវិលទទូចឲ្យរដ្ឋាភិបាលកែប្រែមាត្រាទាំងនេះ ដែលអាចកាត់បន្ថយលក្ខខណ្ឌជាច្រើនក្នុងការចងក្រងអង្គការសមាគម ឬក៏ធ្វើសកម្មភាពដោយគ្មានការប្រឈមនឹងអាជ្ញាធរ។
អង្គការសហប្រជាជាតិរាយការណ៍ថា អ្នកធ្វើការផ្នែកមនុស្សធម៌ប្រឈមនឹងអំពើហិង្សាខ្លាំងដល់កម្រិតមួយមិនធ្លាប់មានពីមុនមក នៅពេលពួកគេហ៊ានប្រថុយជីវិតដើម្បីផ្តល់ជំនួយសង្គ្រោះជីវិតដល់ជនស៊ីវិលរាប់លាននាក់ដែលឋិតក្នុងតំបន់មានវិបត្តិ។
កាលពីខែកក្កដា មានករណីផ្ទុះហ្គាសដ៏គ្រោះថ្នាក់មួយនៅកណ្តាលរាជធានីភ្នំពេញដែលបណ្តាលឲ្យមនុស្ស៤នាក់ស្លាប់។ នៅក្នុងខែសីហានេះ ក្រសួងរ៉ែ និងថាមពលបានចេញប្រកាសថ្មីមួយ ក្នុងគោលបំណងមិនឲ្យមានការបញ្ចូលហ្គាសតាមផ្ទះល្វែង និងកម្រិតបរិមាណនៃការលក់។
ក្នុងឆ្នាំ២០២០ នេះ សមត្ថកិច្ចកម្ពុជា រឹបអូសសារធាតុញៀនគ្រប់ប្រភេទចំនួន៦៨២គីឡូក្រាម រឹបអូសកញ្ឆាចំនួន២៨៦គីឡូក្រាម ក្នុងការបង្ក្រាបចំនួន៦៧៣៧ករណី ដែលបានឃាត់ខ្លួនមនុស្សចំនួន១៣៤៦០នាក់។ នេះ បើយោងតាមតួលេខរបស់អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន គិតត្រឹមថ្ងៃទី១៧ ខែសីហា។
ក្រោយពីរងការចោទប្រកាន់រឿងបៀតបៀនផ្លូវភេទ ស្នងការខេត្តកំពង់ធំដែលកន្លងមកមិនឆ្លើយនឹងអ្នកកាសែត បានចេញវីដេអូនិយាយការពារខ្លួនថា មានគេចង់ធ្វើបាប ទើបមានការចោទប្រកាន់នេះ។
រដ្ឋមន្រ្តីមហាផ្ទៃបានសម្រេចផ្អាកការងារស្នងការនគរបាលខេត្តកំពង់ធំលោកអ៊ុក កុសលបណ្តោះអាសន្នដោយមិនបានបញ្ជាក់មូលហេតុទេ ខណៈមានការចោទប្រកាន់រឿងបៀតបៀនផ្លូវភេទ។
នៅថ្ងៃអង្គារ ទី១១ ខែសីហា កម្ពុជាក៏បានកត់ត្រាករណីនាំចូលថ្មីចំនួន១៥ មកពីប្រទេសហ្វីលីពីន និងសហរដ្ឋអាមេរិក បង្កើនករណីសរុបដល់២៦៦។
អភិបាលក្រុង និងអ្នករស់រានមានជីវិតពីការទម្លាក់គ្រាប់បែកនេះ ដែលបានចូលរួមនៅក្នុងពិធីនេះ បានជំរុញមេដឹកនាំនានានៅលើពិភពលោកឲ្យធ្វើការលើការហាមឃាត់អាវុធនុយក្លេអ៊ែរ។
អ្នកតាក់តែងច្បាប់គណបក្សប្រជាធិបតេយ្យ ចង់ឲ្យមានការបន្តប្រាក់ជំនួយសហព័ន្ធ៦០០ ដុល្លារក្នុងមួយសប្តាហ៍រហូតដល់ចុងឆ្នាំ២០២០ ប៉ុន្តែអ្នកតាក់តែងច្បាប់គណបក្សសាធារណរដ្ឋចង់ឲ្យបន្ថយចំនួនប្រាក់ជំនួយនេះ មកត្រឹម២០០ដុល្លារក្នុងមួយសប្តាហ៍វិញ។
សារដែលត្រូវហ្វេសប៊ុកលុបនោះ មានបញ្ចូលតំណភ្ជាប់ទៅកាន់វីដេអូមួយរបស់ទូរទស្សន៍ Fox News ដែលនៅក្នុងនោះ លោកត្រាំបាននិយាយថា កុមារមានប្រព័ន្ធការពារ«ស្ទើរតែស៊ាំ»នឹងវីរុស ដែលបង្កទៅជាជំងឺកូវីដ១៩។
គេនៅមិនទាន់ដឹងភ្លាមៗអំពីមូលហេតុដែលបង្កឲ្យហេតុការណ៍ផ្ទុះនេះកើតឡើងនៅឡើយទេ ប៉ុន្តែបណ្ដាញព័ត៌មានក្នុងស្រុកមួយចំនួនបានរាយការណ៍ថា ហេតុការណ៍ផ្ទុះនេះកើតឡើងក្នុងតំបន់កំពង់ផែ ដែលមានឃ្លាំងស្ដុកផាវ។
ព័ត៌មានផ្សេងទៀត