ជនចំណាកស្រុកជាង៣០០នាក់ដែលសង្ស័យថាមកពីប្រទេសស្រីលង្កាត្រូវបានជួយសង្គ្រោះក្នុងសមុទ្រនៃប្រទេសវៀតណាម បន្ទាប់ពីទូករបស់គេចាប់ផ្តើមលិច។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាក្នុងឃុំភ្នំសំពៅ ខេត្តបាត់ដំបង កាលពីថ្ងៃពុធ លោក ស ខេង បានថ្លែងថា កម្ពុជាត្រូវបានពួកឧក្រិដ្ឋជនយកជាកន្លែងប្រព្រឹត្តអំពើឆបោក ដោយប្រើប្រាស់កម្លាំងពលកម្មធ្វើការងារដោយមិនឱ្យឈប់សម្រាក និងមិនឱ្យមានសេរីភាព។
សេចក្ដីរាយការណ៍នានាក្នុងប្រទេសឥណ្ឌាបានឱ្យដឹងនៅថ្ងៃចន្ទនេះថា ស្ពានយោលមួយខ្សែនេះត្រូវបានបើកដាក់ឱ្យដំណើរការឡើងវិញកាលពី ៥ ថ្ងៃមុន បន្ទាប់ពី «បានជួសជុលអស់រយៈពេល ៧ ខែ ដោយក្រុមហ៊ុនឯកជនមួយ» មក។
នៅពេលដែលប្រទេសកូរ៉េខាងត្បូងបានចាប់ផ្ដើមការកាន់ទុក្ខរយៈពេលមួយសប្ដាហ៍ ចំនួននៃអ្នកស្លាប់នៅក្នុងហេតុការណ៍ប្រជ្រៀតជាន់គ្នានេះបានកើនដល់ ១៥៤ នាក់ រីឯមនុស្ស ១៤៩ នាក់ទៀតបានរងរបួស ដែលក្នុងនោះ ៣៣ នាក់ស្ថិតក្នុងស្ថានភាពធ្ងន់។
ប៉ុន្តែអ្នកជំនាញនានាមានចម្ងល់ថាតើវិធានការទាំងនេះនឹងអាចបញ្ឈប់ ឬកាត់បន្ថយបានកម្រិតណានូវហេតុការណ៍ដូចនេះនៅក្នុងប្រទេសថៃ ដែលជាប្រទេសមួយមានអត្រាអ្នកកាន់កាប់អាវុធខ្ពស់បំផុតមួយនៅទ្វីបអាស៊ី។
មនុស្សមួយហ្វូងធំដែលប្រារព្ធពិធីបុណ្យ Halloween នៅក្នុងសង្កាត់ Itaewon បាននាំគ្នាប្រជ្រៀតទៅផ្លូវតូចចង្អៀតមួយ ដែលបានបណ្ដាលឱ្យមនុស្សយ៉ាងហោចណាស់ចំនួន ១៥៣ នាក់សង្កត់ជាន់គ្នាស្លាប់។
ទោះបីជាស្ថិតក្នុងចំណោមបណ្តាប្រទេសសមាជិកសហភាពអឺរ៉ុប ដែលក្រីក្រ និងក្រោមឥទ្ធិពលរបស់រុស្ស៊ីក៏ដោយ ប៊ុលហ្គារីកំពុងបន្តជួយដល់ពលរដ្ឋអ៊ុយក្រែន ដែលបាត់បង់ទីលំនៅ។
នៅក្នុងឧប្បត្តិតលិចទូកដនោះ មានកុមារ ៤នាក់ ដែលជាសិស្សសាលាបានរស់រានមានជីវិត ក្នុងចំណោមសិស្សសាលាចំនួន ១៥នាក់ ដែលស្ថិតនៅលើទូក ជាមួយ កម្មករទូក ២នាក់ និងអ្នករួមដំណើរជាកសិករពីរនាក់ទៀត ដែលបានរួចផុតពីការស្លាប់ដោយសារការលិចទូកនោះដែរ។
ករណីលិចទូកដនេះ បានកើតឡើងក្នុងចន្លោះភូមិអំពិលទឹក និងភូមិកោះចំរើន នៅឃុំកំពង់ភ្នំ ស្រុកលើកដែក នៅវេលាម៉ោងប្រមាណ ៧ យប់ នាថ្ងៃទី ១៣ ខែតុលាកន្លងទៅ។
នាយករដ្ឋមន្ត្រីថៃលោក Prayuth Chan Ocha បាននិយាយនៅថ្ងៃពុធនេះថា បុគ្គលរូបណាដែលចង់ទិញកាំភ្លើងនៅក្នុងប្រទេសថៃនឹងតម្រូវឱ្យមានការវាយតម្លៃលើបញ្ហាសុខភាពផ្លូវចិត្តរបស់បុគ្គលនោះជាមុនសិន ហើយប្រទេសថៃនឹងចាប់ផ្ដើមធ្វើការបោសសម្អាតលើអ្នកប្រើប្រាស់គ្រឿងញៀន។
ស្របពេលតួលេខផ្លូវការបង្ហាញថា ករណីសម្លាប់ពាក់ព័ន្ធនឹងគ្រឿងញៀន បានថយចុះ អ.ស.ប បន្តទទួលបានព័ត៌មានស្តីពីការសម្លាប់ក្រៅប្រព័ន្ធផ្លូវច្បាប់ដោយនគរបាលជាតិហ្វីលីពីន។
លោកស្រី Ernaux អាយុ ៨២ ឆ្នាំ ត្រូវបានគេស្គាល់ដោយសារស្នាដៃនិពន្ធរបស់លោកស្រីអំពីជីវប្រវត្តិផ្ទាល់ខ្លួន។
ព័ត៌មានផ្សេងទៀត