អ្នកនាង សាំង ស្រីពេជ្រ ដែលជាសហស្ថាបនិកនៃក្រុម «មេធា» បាននិយាយថា៖ «ការបង្កើតក្រុមរបស់ខ្ញុំនេះ ទីមួយគឺសម្រាប់ខ្លួនឯង ទីពីរគឺខ្ញុំអត់ចង់ទុកឲ្យខ្លួនឯងទំនេរ ខ្ញុំចង់បង្កើតអ្វីថ្មីមួយសម្រាប់ខ្លួនឯង ហើយទុកដល់សិស្សកូនចៅជំនាន់ក្រោយ»
អ្នកស្រី ហង្ស សម្ផស្ស ប្រធានគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជា បានថ្លែងថា ស្រ្តីជាអ្នកសារព័ត៌មាននៅតែមានការប្រឈមនៅក្នុងការបំពេញតួនាទីជា អ្នកសារព័ត៌មាន ហើយអាជីពជាអ្នកសារព័ត៌មាននេះទៀតសោធន៍មិនត្រូវបានគេឲ្យតម្លៃដូច ការងារនៅក្នុងវិស័យផ្សេង
ចលនាប្រឆាំងនឹងការប្រែប្រួលអាកាសធាតុដែលគេស្គាល់ថា «Friday for Future» ឬថ្ងៃសុក្រដើម្បីអនាគត បានរីករាលដាលដល់ប្រទេសនីហ្សេរីយ៉ា ដែលនៅទីនោះចលនានេះដឹកនាំដោយយុវតីសិស្សសាលាអាយុ១៦ឆ្នាំម្នាក់ឈ្នោះ Faithwins Iwuh។
អ្នកស្រី ហង្ស សម្ផស្ស អ្នកគ្រប់គ្រងផ្នែកវិទ្យុនៃអង្គការមជ្ឈមណ្ឌលព័ត៌មានស្រ្តីកម្ពុជាហៅកាត់ថា WMC ត្រូវបានជ្រើសរើសឲ្យចូលរួមក្នុងកម្មវីធីភាពជាអ្នកដឹកនាំអន្តរជាតិហៅកាត់ថា IVLP Program នៅសហរដ្ឋអាមេរិកពីថ្ងៃទី២១ ខែកញ្ញា ដល់ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។
អ្នកនាង អេង ចាន់ឌី ប្រធានកម្មវិធីផ្នែកតស៊ូមតិនិងបណ្ដាញនៃអង្គការយេនឌ័រនិង អភិវឌ្ឍន៍ដើម្បីកម្ពុជា ហៅកាត់ថា GADC បានថ្លែងថា អំណាចសេដ្ឋកិច្ចនិងការរស់នៅជាមួយនឹងផ្នត់គំនិតចាស់គំរិលគឺជាគំនាបរារាំងមិនផ្តល់ឱកាសដល់ស្រ្តីធ្វើជាអ្នកដឹកនាំ។
អ្នកស្រី ប្រាក់ ឆៃកល្យាណ ប្រធានផ្នែកអភិវឌ្ឍអាជីវកម្មនៃក្រុមហ៊ុនកូមិនខ្មែរ ដែលជាផ្នែកមួយរបស់ក្រុមហ៊ុន RM Group បានមានប្រសាសន៍ថា ដើម្បីអាចឲ្យស្រ្តីចូលរួមកាន់តែច្រើននៅក្នុងវិស័យបច្ចេកវិទ្យា គួរមានការផ្សព្វផ្សាយឲ្យបានច្រើនពីសំណាក់ក្រសួងពាក់ព័ន្ធនិងពីវិស័យឯកជននានា។
អ្នកស្រី ចិន្ដាភក្ដី បានលើកឡើងថា ថ្នាក់ដឹកនាំជាស្ត្រីមានគំនិតច្នៃប្រឌិត និងយកចិត្តទុកដាក់ស្ដាប់ទាំងបញ្ហាការងារ និងរឿងផ្ទាល់ខ្លួនរបស់បុគ្គលិក ដើម្បីឲ្យការងារប្រព្រឹត្តទៅដោយរលូនបាន។
កញ្ញា ចិត្ដ កញ្ចនា សង្ឃឹមថា ស្នាដៃលេចធ្លោរបស់ខ្លួនក្នុងវិស័យសិល្បៈជួយកែប្រែការយល់ឃើញអវិជ្ជមានចំពោះតារាចម្រៀងស្រីនៅក្នុងសង្គមខ្មែរ។
កម្មវិធីពេទ្យយើងនេះកំពុងចូលរួមចំណែកក្នុងការអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងព័ត៌មានវិទ្យា ក៏ដូចជាវិស័យសុខភាពសាធារណៈកម្ពុជា។
កម្មវិធីគ្រប់គ្រងមន្ទីពេទ្យឌីជីថលឈ្មោះថា «ពេទ្យយើង-Peth Yoeung» គឺជាកម្មវីធីគ្រប់គ្រងនៅតាមមន្ទីពេទ្យទាំងឯកជននិងរដ្ឋ ដែលត្រូវបានផ្តួចផ្តើមនិងបង្កើតឡើងដោយស្រ្តីកម្ពុជា។
អ្នកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) មានប្រសាសន៍ថា ស្ត្រីត្រូវមានភាពក្លាហានក្នុងការចូលរួម។ ស្រ្តីមិនគួរអង្គុយរង់ចាំឱកាសនោះទេ។ សិទ្ធិមិនអាចមករកយើងដោយឯកឯងទេ លុះត្រាតែយើងទាមទាររកដោយខ្លួនឯង។
អ្នកនាង អ៊ុក រ៉ាទី ប្រធានគម្រោងពង្រឹងសមត្ថភាពអង្គការក្នុងស្រុកឧបត្ថម្ភថវិកាដោយអង្គការ USAID ថា ការសាងទំនាក់ទំនងល្អ ការបង្កើតទំនុកចិត្ត និងការគោរពគ្នាទៅវិញទៅមកក្នុងក្រុមការងារ គឺជាយុទ្ធសាស្រ្តចម្បង ដើម្បីអនុវត្តគម្រោងឲ្យមានប្រសិទ្ធភាព និងបានការគាំទ្រពីអង្គការជាដៃគូ៕
ព័ត៌មានផ្សេងទៀត
No media source currently available