វិធានការទាំងនោះរួមមាន ការប្រើប្រាស់ប្រព័ន្ធចាប់សញ្ញាដោយស្វ័យប្រវត្តិក្នុងការស្វែរងរកលទ្ធភាពនៃការចូលលុកលុយប្រព័ន្ធកំព្យូទ័រ។
លោក Biden ចាប់ផ្ដើមផ្ដោតលើអ្នកគាំទ្រខាងគណបក្សសាធារណរដ្ឋ ដែលមិនពេញចិត្តលោកប្រធានាធិបតី Donald Trump។
ការស្ទង់មតិសាធារណៈនានាឆ្លុះបញ្ចាំងពីទស្សនៈរបស់សាធារណជននៅពេលវេលាជាក់លាក់មួយ។
លោក Joe Biden បានបង្ហាញអំពីគម្រោងក្នុងទឹកប្រាក់ ៧ រយពាន់លានដុល្លារសម្រាប់វិស័យផលិតកម្ម ដែលលោកថា នឹងអាចបង្កើតការងារថ្មីចំនួន ៥ លានការងារ ដើម្បីជួយសង្គ្រោះសេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិកដែលកំពុងជួបភាពវឹកវរដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។
ការរិះគន់របស់លោក Joe Biden ចំពោះលោកប្រធានាធិបតី Donald Trump អំពីការដោះស្រាយការចោទប្រកាន់ថារុស្ស៊ីផ្តល់ប្រាក់រង្វាន់ដល់ការសម្លាប់ទាហានអាមេរិកាំង ឆ្លុះបញ្ចាំងឱ្យឃើញការរិះគន់យូរយារមកហើយរបស់លោក ចំពោះលោកប្រធានាធិបតីអំពីសន្តិសុខជាតិ និងគោលនយោបាយការបរទេស។
អ្នកស្ទង់មតិអាមេរិកាំងនិយាយថា ក្នុងរយៈពេលពីរខែការគាំទ្រលោក Donald Trump បានថយចុះ ១០ភាគរយ។
មួយសប្តាហ៍បន្ទាប់ពីការបោះឆ្នោត ពួកអ្នកបោះឆ្នោតនៅក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិកចង់ដឹងនៅថ្ងៃអង្គារនេះថាតើនរណាឈ្នះការបោះឆ្នោតបឋមខាងគណបក្សប្រជាធិបតេយ្យសម្រាប់ព្រឹទ្ធសភាសហរដ្ឋអាមេរិក។
ការស្ទង់មតិនានាបង្ហាញថា លោកប្រធានាធិបតី Donald Trump កំពុងទទួលបានសំឡេងគាំទ្រទាបទៅៗ ក្នុងចំណោមក្រុមពលរដ្ឋអាមេរិកាំងវ័យចំណាស់ ដែលជួយឲ្យគណបក្សសាធារណរដ្ឋរបស់លោក Trump បានឈ្នះការបោះឆ្នោតកាលពីបួនឆ្នាំមុន។
ការស្ទង់មតិដែលបានចេញផ្សាយដោយកាសែត New York Times និងមហាវិទ្យាល័យ Siena កាលពីថ្ងៃពុធទី ២៤ ខែមិថុនា បានបង្ហាញថា លោក Biden នាំមុខលោក Trump ៣៤% ក្នុងចំណោមក្រុមអ្នកបោះឆ្នោតដែលបានចុះឈ្មោះរួចហើយ អាយុចន្លោះពី ១៨ ដល់ ៣៤ ឆ្នាំ។
អ្នកបោះឆ្នោតវ័យក្មេងនៅទូទាំងសហរដ្ឋអាមេរិក ទំនងជាមិនប្រកាន់គណបក្សនយោបាយណាមួយនោះទេ។ ផ្ទុយទៅវិញ ពួកគេផ្តោតលើវិធីសាស្ត្រដែលបេក្ខជនឈរឈ្មោះ គ្រោងដោះសា្រយបញ្ហាដែលពួកគេចាត់ទុកថា មានសារៈសំខាន់។
ភាគច្រើននៃកិច្ចការរៀបចំសន្និបាតគណបក្ស ដែលធ្វើឡើងដោយមន្ត្រីគណបក្សដែលចូលរួមពីទូទាំងប្រទេសនេះ នឹងត្រូវសម្រេចឡើងតាមរយៈការធ្វើការតាមអនឡាញ។
លោក Trump បានធ្វើការអះអាងដូច្នេះនៅក្នុង tweets មួយចំនួនកាលពីថ្ងៃចន្ទ ទី២២ ខែមិថុនា ដោយលោកបានចោទប្រកាន់ថា ការប្រើសន្លឹកផ្ញើតាមប្រៃសណីយ៍នៅក្នុងរដ្ឋមួយចំនួនដែលខ្លះបានត្រូវបោះពុម្ពនៅក្នុងប្រទេសក្រៅ«នឹងក្លាយទៅជារឿងអាស្រូវនៃសម័យនេះរបស់យើង»!។
ព័ត៌មានផ្សេងទៀត