ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សន្និបាត​គណបក្ស​ប្រជាធិបតេយ្យ​ដើម្បី​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី នឹង​ធ្វើ​ឡើង​ភាគ​ច្រើន​បែប​អនឡាញ


រូបភាពពីវីដេអូនៃអ្នកមើលសន្និបាត​គណបក្ស​តាម​អនឡាញ។
រូបភាពពីវីដេអូនៃអ្នកមើលសន្និបាត​គណបក្ស​តាម​អនឡាញ។

ភាគ​ច្រើន​នៃ​កិច្ចការ​រៀបចំ​សន្និបាត​គណបក្ស ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​គណបក្ស​ដែល​ចូលរួម​ពី​ទូទាំង​ប្រទេស​នេះ នឹង​ត្រូវ​សម្រេច​ឡើង​តាម​រយៈ​ការ​ធ្វើ​ការ​តាម​អនឡាញ។

វិបត្តិ​ជំងឺ​កូវីដ១៩ បាន​ជំរុញ​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​សហរដ្ឋ​អាមេរិក​ចាត់​វិធានការ​ជា​ប្រវត្តិសាស្ត្រ​នៅ​ក្នុង​ការ​រៀបចំ​សន្និបាត​របស់​គណបក្ស​នៅ​ខែ​សីហា​ខាង​មុខ​ភាគ​ច្រើន​ជា​លក្ខណៈ​បែប​អនឡាញ ដើម្បី​តែងតាំង​លោក Joe Biden ជា​បេក្ខជន​ប្រធានាធិបតី​របស់​គណបក្ស​ជា​ផ្លូវការ។

គណៈកម្មាធិការ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​បាន​ប្រកាស​អំពី​ការ​សម្រេច​នេះ​កាល​ពី​ថ្ងៃ​ពុធ​ម្សិលមិញ ដោយ​បាន​បញ្ជាក់​ថា គណៈប្រតិភូ​នានា​របស់​រដ្ឋ​នឹង​ត្រូវ​ប្រាប់​ឲ្យ​ស្នាក់នៅ​ក្នុង​ផ្ទះ ហើយ​ទីក្រុង Milwaukee រដ្ឋ Wisconsin នៅតែ​ធ្វើ​ជា​មជ្ឈមណ្ឌល​ចម្បង​នៃ​ការ​ផ្សាយ​បន្ត​ផ្ទាល់​រយៈពេល ៤ យប់ ប៉ុន្តែ​ទីក្រុង​តូចៗ និង​កន្លែង​សំខាន់ៗ​ក៏​ដើរ​តួ​មួយ​ផ្នែក​នៅ​ក្នុង​ព្រឹត្តិការណ៍​នេះ​ផង​ដែរ។

អ្នកស្រី Jen O'Malley Dillon ប្រធាន​យុទ្ធនាការ​ឃោសនា​បោះ​ឆ្នោត​របស់​អតីត​អនុប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​និយាយ​ថា លោក Biden នៅតែ​មាន​បំណង «ទទួល​យក​ដោយ​មោទនភាព​នូវ​ការ​តែងតាំង​របស់​គណបក្ស​របស់​លោក​នៅ​ក្នុង​ទីក្រុង Milwaukee»។

ភាគ​ច្រើន​នៃ​កិច្ចការ​រៀបចំ​សន្និបាត​គណបក្ស ដែល​ធ្វើ​ឡើង​ដោយ​មន្ត្រី​គណបក្ស​ដែល​ចូលរួម​ពី​ទូទាំង​ប្រទេស​នេះ នឹង​ត្រូវ​សម្រេច​ឡើង​តាម​រយៈ​ការ​ធ្វើ​ការ​តាម​អនឡាញ។

គណៈកម្មាធិការ​សន្និបាត​ជាតិ​គណបក្ស​ប្រជាធិបតេយ្យ​បាន​បញ្ជាក់​នៅ​ក្នុង​សេចក្ដី​ប្រកាស​ថា៖ «គណៈកម្មាធិការ​បាន​បញ្ជាក់​ជា​ថ្មី​អំពី​ការ​ប្ដេជ្ញា​របស់​គណបក្ស​ប្រជាធិបតេយ្យ​នៅ​ក្នុង​ការ​រៀបចំ​សន្និបាត​មួយ​ដែល​នឹង​ការពារ​សុខភាព​សាធារណជន ហើយ​ស្រប​ពេល​ជាមួយ​គ្នា​នេះ​ដែរ​ផ្លាស់ប្ដូរ​បទ​ពិសោធន៍​របស់​សន្និបាត​នេះ​សម្រាប់​គណៈប្រតិភូ និង​អ្នក​ទស្សនា»។

លោក Tom Perez ប្រធាន​គណៈកម្មាធិការ​ជាតិ​គណបក្ស​ប្រជាធិតេយ្យ បាន​និយាយ​ថា៖

«ផ្ទុយ​ពី​លោក​ប្រធានាធិបតី Donald Trump លោក Joe Biden និង​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​ប្ដេជ្ញា​ការពារ​សុខភាព និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​អាមេរិកាំង»៕

XS
SM
MD
LG