លោកស្រី Harris ធ្លាប់ឈរឈ្នោះជាបេក្ខជនប្រធានាធិបតីសម្រាប់គណបក្សប្រជាធិបតេយ្យ ដែលបានប្រកួតតទល់នឹងលោក Biden ដើម្បីដណ្តើមបេក្ខភាពរបស់គណបក្ស។
កាសែត The New York Times បានរាយការណ៍កាលពីថ្ងៃច័ន្ទថា យុទ្ធនាការឃោសនាបោះឆ្នោតរបស់លោក Biden ទំនងនឹងប្រកាសអំពីការសម្រេចចិត្តនៅថ្ងៃពុធ ដោយស្រង់សម្ដីរបស់អ្នកដែលដឹងអំពីដំណើរការជ្រើសរើសនេះ។
ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ មានប្រវត្តិជាយូរមកហើយនៅស.រ.អា ដោយមាន តាំងពីសម័យសង្គ្រាមស៊ីវិលមកម្ល៉េះ។ ទោះជាយ៉ាងណាក៏ដោយ លោកប្រធានាធិបតី ដូណាល់ ត្រាំ បានអះអាងថា ការបោះឆ្នោតផ្ញើតាមប្រៃសណីយ៍ នឹងនាំឲ្យមានការលួចបន្លំសន្លឹកឆ្នោត ឬ ភាពមិនប្រាកដប្រជាជាច្រើនខែបន្ទាប់ពីការបោះឆ្នោត។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោកដូណាល់ ត្រាំ បានប្រកាសថា លោកទំនងធ្វើសុន្ទរកថាទទួលការតែងតាំងជាបេក្ខជនប្រធានាធិបតីរបស់គណបក្សលោកនៅឯសេតវិមាន ឬក៏នៅចម្ងាយ១១៥គីឡូម៉ែត្រនៅភាគខាងជើងនៅសមរភូមិសង្គ្រាមស៊ីវិលក្នុងទីក្រុង Gettysburg រដ្ឋ Pennsylvania។
យោងតាមមជ្ឈមណ្ឌលស្រាវជ្រាវ Pew ក្រុមពលរដ្ឋអាមេរិកាំងដើមកំណើតឡាទីន និងអាស៊ី មានចំនួនជិត ២ ភាគ ៣ នៃក្រុមចំនួនពលរដ្ឋថ្មីដែលមានសិទ្ធិបោះឆ្នោតក្នុងឆ្នាំនេះ។
លោក Mike O'Sullivan នៃ VOA រាយការណ៍អំពីចំណុចខ្លាំងនិងចំណុចខ្សោយរបស់លោក Biden ដែលគណបក្សប្រជាធិបតេយ្យសង្ឃឹមថា នឹងឈ្នះតំណែងជាប្រធានាធិបតីអាមេរិក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ បានទស្សន៍ទាយថា អាចមានថ្នាំវ៉ាក់សាំងការពារជំងឺកូវីដ១៩ នៅពេលបោះឆ្នោតនៅឆ្នាំនេះ ដែលនៅមិនដល់៩០ថ្ងៃទៀតផង។
អតីតអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden បានសម្រេចថានឹងមិនធ្វើដំណើរទៅកាន់ទីក្រុង Milwaukee រដ្ឋ Wisconsin ដើម្បីទទួលយកការតែងតាំងផ្លូវការជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យនៅឯសន្និបាតជាតិរបស់គណបក្ស នៅថ្ងៃទី ២០ ខែសីហាខាងមុខនេះទេ។
ពលរដ្ឋអាមេរិកាំង នឹងទៅបោះឆ្នោតនៅថ្ងៃទី ៣ ខែវិច្ឆិកា ខាងមុខនេះ ដើម្បីជ្រើសរើសប្រធានាធិបតី។ ប្រធានាធិបតីបច្ចុប្បន្ន លោក Donald Trump ខាងគណបក្សសាធារណរដ្ឋ និងគូប្រជែងរបស់លោកពីខាងគណបក្សប្រជាធិបតេយ្យ គឺលោក Joe Biden សុទ្ធតែប្រឈមនឹងការបែងចែកការគាំទ្រ។
លោក Marshall ពេលនេះ នឹងធ្វើការប្រកួតប្រជែងជាមួយលោកស្រី Barbara Bollier ក្នុងការប្រកួតប្រជែងដណ្តើមអាសនៈព្រឹទ្ធសភារបស់លោក Pat Roberts នៃគណបក្សសាធារណរដ្ឋ ដែលត្រូវចូលនិវត្តន៍។
ការស្ទង់មតិក្រុមយុវជនដោយសាកលវិទ្យាល័យ Harvard នៅរដូវស្លឹកឈើលាស់ឆ្នាំ២០២០ឲ្យដឹងថា ៣៥ភាគរយនៃពលរដ្ឋអាមេរិកាំងមានអាយុតិចជាង៣០ឆ្នាំនិយាយថា ពួកគេជាក្រុមឯករាជ្យ ឬមិនមែនជាសមាជិកនៃគណបក្សណាមួយទេ។
ព័ត៌មានផ្សេងទៀត