ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

បញ្ហា​ដែល​លោក Biden ប្រឈម គឺ​ត្រូវ​ប្រឹងប្រែង​រក្សា​សន្ទុះ


ទាញ​យក​ពី​តំណភ្ជាប់​ដើម

លោក Joe Biden ដែល​ត្រូវបាន​គេ​សន្មត​ថា​ជា​បេក្ខជន​ប្រធានាធិបតី​តំណាង​ឲ្យ​គណបក្ស​ប្រជាធិបតេយ្យ កំពុង​នាំមុខ​លោក​ប្រធានាធិបតី ដូណាល់ ត្រាំ នៅ​ក្នុង​ការ​ស្ទង់មតិ ប៉ុន្តែ​លោក Biden ត្រូវ​ប្រមែប្រមូល​និង​រួបរួម​គ្នា​ជាមួយ​នឹង​អ្នកដែល​និយម​ការផ្លាស់ប្តូរ​ក្នុងបក្ស​របស់​លោក ខណៈ​ដែល​លោក​ត្រូវ​បង្ហាញ​ពី​សមត្ថភាព​របស់​លោក​ដល់​ក្រុមប្រតិភូ ប្រសិនបើ​លោក​ចង់​ឈ្នះ​ការ​បោះឆ្នោត​ជ្រើសរើស​ប្រធានាធិបតី​នៅ​ខែវិច្ឆិកា​ខាងមុខ​នេះ។ ជំងឺ​កូវីដ១៩ ដែល​កំពុង​រាតត្បាត​ប្រហែលជា​ធ្វើ​ឲ្យ​យុទ្ធនាការ​រកសំឡេងឆ្នោត​នៅ​ឆ្នាំនេះ​ពិបាក​ជាងរាល់​ដង ហើយ​ក្រុម​មន្ត្រី​យុទ្ធនាការ​របស់​លោក Biden ឥឡូវនេះ​ថ្លែង​ថា លោក​នឹង​មិន​ធ្វើ​ដំណើរ​ទៅ​កាន់​មហា​សន្និបាត​គណបក្ស​របស់​លោក​នៅ​ក្នុង​ទីក្រុង​ Milwaukee រដ្ឋ Wisconsin ដើម្បី​ទទួល​ការតែងតាំង​ជា​បេក្ខជន​ប្រកួត​យក​តំណែង​ប្រធានាធិបតី​សម្រាប់​គណបក្ស​ប្រជាធិបតេយ្យ​នោះ​ទេ។ លោក Mike O'Sullivan នៃ VOA រាយការណ៍​អំពី​ចំណុចខ្លាំង​និងចំណុច​ខ្សោយ​របស់​លោក Biden ដែល​គណបក្ស​ប្រជាធិបតេយ្យ​សង្ឃឹម​ថា នឹង​ឈ្នះ​តំណែង​ជា​ប្រធានាធិបតី​អាមេរិក។ អ្នកនាង ស្រេង លក្ខិណា ជូន​សេចក្តី​ប្រែសម្រួល៕

កម្មវិធី​នីមួយៗ

មើល​វីដេអូ​ទាំង​អស់
XS
SM
MD
LG