«គណបក្សយើងពិតជាឈ្នះដាច់ខាត ដោយមូលហេតុមួយគឺយើងមានគោលនយោបាយត្រឹមត្រូវដែលឆ្លើយតបទាំងស្រុងទៅនឹងបំណងប្រាថ្នារបស់ប្រជាជន និងស្របជាមួយស្ថានភាពជាក់ស្តែងនៃការបន្តអភិវឌ្ឍសង្កាត់តទៅមុខទៀត»។
ការអំពាវនាវរបស់លោកនាយករដ្ឋមន្រ្តី ធ្វើឡើងបន្ទាប់ពីលោករងការរិះគន់ពាក់ព័ន្ធនឹងការព្រមានធ្ងន់ៗជាច្រើនដងថា កម្ពុជានឹងធ្លាក់ចូលក្នុងភ្លើងសង្គ្រាម ប្រសិនបើគណបក្សរបស់លោកចាញ់ឆ្នោតនោះ។
លោក សុន ឆ័យ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ និងជាអនុប្រធានគណៈកម្មការធនាគារ សេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅរដ្ឋសភាជាតិថ្លែងថា គណបក្សជំទាស់នឹងជំរុញឲ្យមេឃុំខ្លួនអនុវត្តន៍ឲ្យបានពិតប្រាកដនៃគោលនយោបាយវិមជ្ឈការ ដើម្បីពន្លឿនកិច្ចអភិវឌ្ឍន៍នៅតាមភូមិឃុំនីមួយៗ។
ការឃោសនាបោះឆ្នោតសម្រាប់ការជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អណត្តិទី៤ នឹងចាប់ផ្តើមនៅថ្ងៃសៅរ៍ស្អែកនេះ ដោយមានគណបក្សចំនួន១២បានចុះឈ្មោះ
សកម្មជនគណបក្សនយោបាយនៃគណបក្សនានា ជួនការមានជម្លោះគ្នាក្នុងការលើកស្លាកគណបក្សដែលនៅជិតគ្នា ហើយមានការលួចបំផ្លាញស្លាកគណបក្សគូប្រជែង ដែលចំណាយថវិកាអាចដល់ច្រើនរយដុល្លារ សម្រាប់ស្លាកសញ្ញាធំមួយ។ នេះមិនរាប់បញ្ចូលសេវាដឹកជញ្ជូនផងទេ។
កញ្ញា ស៊ិន ចាន់ពៅរ៉ូហ្សេត បេក្ខនារីសម្រាប់តំណែងចៅសង្កាត់ នៅសង្កាត់អូចារ ខេត្តបាត់ដំបង ថ្លែងថា កញ្ញានឹងពង្រឹងសេវាធ្វើលិខិតរដ្ឋបាលឲ្យបានលឿនជាងមុន និងកែលម្អហេដ្ឋារចនាសម្ព័ន្ធភូមិឃុំ នៅពេលកញ្ញាទទួលបានការគាំទ្រពីប្រជាពលរដ្ឋឲ្យធ្វើជាចៅសង្កាត់។
សេដ្ឋវិទូ និងអ្នកឃ្លាំមើលការវិវត្តនយោបាយកម្ពុជាយល់ថា ការព្រមានផ្ទួនៗនេះកំពុងធ្វើឲ្យអ្នកវិនិយោគរត់ចេញពីប្រទេសកម្ពុជា ហើយអាចបង្កភាពភ័យខ្លាចចំពោះពលរដ្ឋដែលធ្លាប់ឆ្លងកាត់សង្គ្រាម។
គណបក្សសាធារណរដ្ឋប្រជាធិបតេយ្យ និងក្រុមអ្នកឃ្លាំមើល ទទូចឲ្យពលរដ្ឋចេញទៅបោះឆ្នោតដោយគ្មានការភ័យខ្លាច ទោះជាមានសារគំរាមពីរឿងសង្គ្រាមក្តី។
ការលើកឡើងរបស់លោក កឹម សុខា គឺមិនប៉ុន្មានសប្តាហ៍បន្ទាប់ពីមានការគំរាមកំហែងជាបន្តបន្ទាប់ពីគណបក្សកាន់អំណាច រួមទំាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ផងដែរ ដែលព្រមានថា ប្រទេសកម្ពុជានឹងធ្លាក់ក្នុងភ្លើងសង្រ្គាមប្រសិនបើគណបក្សលោកចាញ់ការបោះឆ្នោតនោះ។
លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) អះអាងថា ទឹកខ្មៅលុបមិនជ្រះដែលប្រើក្នុងពេលបោះឆ្នោត មិនសំខាន់ដូចវិធានការ៥ចំណុចដើម្បីធានាថា អ្នកបោះឆ្នោតម្នាក់បោះឆ្នោតបានតែម្តងនោះទេ។
លោក អ៊ិន គង់ជិត អ្នកសម្របសម្រួលសិទ្ធិមនុស្សរបស់អង្គការលីកាដូប្រចាំខេត្តកោះកុងបានប្រាប់ VOA នៅថ្ងៃអង្គារនេះថា គណបក្សប្រជាជនកម្ពុជា មិនអនុញ្ញាតឲ្យមេឃុំចាស់ៗរបស់ខ្លួនបន្តឈរឈ្មោះសម្រាប់អាណត្តិថ្មីទៀតទេ ដោយបានដាក់ជំនួសមកវិញនូវបេក្ខជនថ្មីៗ។
ព័ត៌មានផ្សេងទៀត