គណបក្សសង្គ្រោះជាតិស្នើឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដោះស្រាយបញ្ហាធំៗដែលគណបក្សខ្លួនកំពុងបារម្ភ ពាក់ព័ន្ធនឹងការត្រៀមបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។
«កន្លែងដែលគាត់អង្គុយ គាត់មិនចង់ឲ្យស្ត្រីធ្វើទេ គាត់នៅគិតថា ស្ត្រីនៅទន់ខ្សោយជាងគាត់»។
«ក្នុងករណីដែលម្ចាស់ស្ថានីយវិទ្យុ ទូរទស្សន៍ ចាងហ្វាង ម្ចាស់គេហទំព័រ ណាមិនយកចិត្តទុកដាក់អនុវត្តតាមសេចក្ដីជូនដំណឹងនេះ ហើយបានបំពានច្បាប់ និងគោលការណ៍ណែនាំខាងលើ ក្រសួងព័ត៌មាននឹងបិទការផ្សាយ ហើយដកហូតអាជ្ញាប័ណ្ណបញ្ឈប់ការធ្វើអាជីវកម្មជាស្ថាពរ»។
យុទ្ធនាការឃោសនាបោះឆ្នោតឃុំសង្កាត់នឹងផ្តើមពីថ្ងៃទី ២០ខែឧសភា ដល់ថ្ងៃទី ២ ខែមិថុនា។ គណបក្សនយោបាយចំនួន ១២ នឹងចូលរួមក្នុងការធ្វើយុទ្ធនាការឃោសនានេះ។
អ្នកតស៊ូមតិប្រឆាំងនឹងអំពើពុករលួយនៅកម្ពុជា ថ្លែងថា ពលរដ្ឋខ្មែរ មានកាតព្វកិច្ចចូលរួមបោះឆ្នោតជ្រើសរើស បេក្ខជនណា ដែលស្អប់និងប្ដេជ្ញាប្រយុទ្ធប្រឆាំងអំពើពុករលួយ។
ក្រុមអង្គការសង្គមស៊ីវិលសម្តែងក្តីបារម្ភថា កម្ពុជា ក៏នឹងបរាជ័យក្នុងការសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ប្រកបដោយចិរភាព (Sustainable Development Goals) របស់អង្គការសហប្រជាជាតិ ដែលបានកំណត់ថា ស្ត្រីត្រូវចូលរួមឲ្យបាន៥០ភាគរយ នៃការដឹកនាំក្នុងកិច្ចការនយោបាយ នៅឆ្នាំ២០៣០។
ខណៈដែលរដ្ឋាភិបាល បានហៅគោលនយោបាយ«ភូមិឃុំ មានសុវត្ថិភាព»របស់ខ្លួន ថាជាជោគជ័យដ៏ធំមួយក្នុងការធានាបាននូវសន្តិសុខនិងសុវត្ថិភាពដល់ពលរដ្ឋភាគច្រើននោះ ពលរដ្ឋខ្លះបែរជាមើលឃើញការអនុវត្តគោលនយោបាយនេះថាជា«បរាជ័យដ៏គួរឲ្យអាម៉ាស់»ទៅវិញ។
លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញ ប្រាប់ VOA នារសៀលថ្ងៃសុក្រនេះថា ក្នុងលិខិតដែលសាលារាជធានីដាក់ជូនទៅគណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ នឹងហាមរាល់ការជួបជុំដើម្បីហែក្បួននៅទីតាំងដែលបានបញ្ជាក់ដោយមិនកំណត់ពីពេលវេលា ឬថ្ងៃចុងសប្តាហ៍នោះទេ។
ថ្វីបើ ប្រាក់ឈ្នួលនៅតែមានកម្រិតទាបយ៉ាងខ្លាំងក៏ដោយ រដ្ឋាភិបាលរបស់នាយករដ្ឋមន្រ្តី ហ៊ុន សែន ជារឿយៗ បានសង្កត់លើសំណង់ ដែលជាអ្នកផ្តល់ការងារដ៏សំខាន់មួយសម្រាប់មនុស្សក្រីក្រនៅតាមទីជនបទ ដែលជាផ្នែកមួយនៃយុទ្ធសាស្រ្តសេដ្ឋកិច្ចរបស់ខ្លួន ដែលផ្អែកលើសរសរស្តម្ភ៤ គឺសំលៀកបំពាក់កាត់ដេរ អង្ករ ទេសចរណ៍ និងសំណង់។
លោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ កំពុងស្ថិតនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន ដើម្បីជួបប្រជុំជាមួយនឹងមន្ត្រីសំខាន់ៗរបស់សហរដ្ឋអាមេរិក និងអ្នកតាក់តែងច្បាប់ ក៏ដូចជាស្ថាប័នស្រាវជ្រាវគោលនយោបាយ។
ការរីកចម្រើនសេដ្ឋកិច្ចយ៉ាងឆាប់រហ័សនៅប្រទេសកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះដែលជំរុញពីផ្នែកសំណង់ កាត់ដេរ និងសេវាកម្មបាននាំឱ្យពលរដ្ឋប្រែក្លាយការរកចំណូលពីក្នុងវិស័យកសិកម្មមកវិស័យឧស្សាហកម្មនិងសេវាកម្មវិញ។ នេះបើតាមការរកឃើញរបស់វេទិការអនាគត។
ព័ត៌មានផ្សេងទៀត