ទីភ្នាក់ងារជនភៀសខ្លួនអង្គការសហប្រជាជាតិ (UNHCR) កំពុងអំពាវនាវឱ្យអាជ្ញាធរម៉ាឡេស៊ីបញ្ឈប់ការចាប់បញ្ជូនអ្នកស្វែងរកសិទ្ធិជ្រកកោនមកពីមីយ៉ាន់ម៉ាទៅប្រទេសដើមវិញដោយបង្ខំ។ ក្រុមមន្ត្រីទីភ្នាក់ងារនេះថា ជីវិតរបស់ពួកគេនៅមីយ៉ាន់ម៉ាកំពុងប្រឈមនឹងគ្រោះថ្នាក់។
តុលាការកំពូល នៅថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះដែលជាការប្តឹងសាទុក្ខរបស់មន្រ្តី និងអតីតមន្រ្តីអាដហុកក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលកើតឡើងកាលពីឆ្នាំ ២០១៦។ សំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា អតីតមេដឹកនាំរបស់គណបក្សសង្រ្គោះជាតិ។
ក្រុមស្ត្រីថ្ងៃសុក្រ នៅព្រឹកថ្ងៃសុក្រ បានប្រមូលផ្តុំគ្នានៅខាងមុខស្ថានទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយស្រែកស្នើសុំឱ្យសហរដ្ឋអាមេរិក និងប្រទេសសមាជិកអាស៊ានជួយជំរុញឱ្យមានការដោះលែងក្រុមគ្រួសាររបស់ពួកគេដែលកំពុងជាប់ឃុំនៅពន្ធនាគារ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេកាលពីថ្ងៃច័ន្ទថា ការរុះរើគណៈរដ្ឋមន្ត្រីលើកនេះមានលក្ខណៈបក្ខពួក និងគ្រួសារនិយម ខណៈលោកចោទសួរថា តើប្រព័ន្ធដឹកនាំនឹងកាន់តែរឹងមាំ ឬក៏កាន់តែទន់ខ្សោយ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារសិក្សាក្នុងឃុំភ្នំសំពៅ ខេត្តបាត់ដំបង កាលពីថ្ងៃពុធ លោក ស ខេង បានថ្លែងថា កម្ពុជាត្រូវបានពួកឧក្រិដ្ឋជនយកជាកន្លែងប្រព្រឹត្តអំពើឆបោក ដោយប្រើប្រាស់កម្លាំងពលកម្មធ្វើការងារដោយមិនឱ្យឈប់សម្រាក និងមិនឱ្យមានសេរីភាព។
លោក រ៉ុង ឈុន ប្រាប់វីអូអេថា លោកត្រូវបានតុលាការភ្ជាប់លក្ខខណ្ឌមួយចំនួនរហូតដល់ចុងខែកក្កដា ឆ្នាំ២០២៣ ហើយក្នុងនោះការចេញទៅក្រៅប្រទេសត្រូវជូនដំណឹងទៅដល់តុលាការ។
លោក អំ សំអាត នាយករងទទួលបន្ទុកឃ្លាំមើលសិទ្ធិមនុស្សអង្គការលីកាដូ ថា រដ្ឋាភិបាលកម្ពុជាត្រូវតែមានយន្តការ ដើម្បីកែលម្អលទ្ធិប្រជាធិបតេយ្យ និងការគោរពសិទ្ធិមនុស្សនៅកម្ពុជា ឱ្យមានភាពល្អប្រសើរ ដើម្បីឱ្យសហគមន៍អឺរ៉ុប ក៏ដូចជាសហរដ្ឋអាមេរិកទទួលស្គាល់។
បើតាមអភិបាលក្រុងស្ទឹងត្រែងរូបនេះ លោកមិនដឹងថា តើក្រុមហ៊ុនសិក្សានៅទីតាំងណាខ្លះទេ ខណៈអាជ្ញាធរបានត្រឹមតែជាអ្នកសម្រួលកិច្ចការមួយចំនួនដល់អ្នកជំនាញតែប៉ុណ្ណោះ។
លោក យាង សុធារិន្ទ ប្រាប់វីអូអេថា តុលាការបានប្រគល់លិខិតឆ្លងដែនឱ្យលោកវិញហើយ នៅរសៀលថ្ងៃសុក្រនេះ។
សន្ទស្សន៍នេះបានដាក់ប្រទេសកម្ពុជាក្នុងចំណាត់ថ្នាក់ទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ីខាងកើតនិងប៉ាស៊ីហ្វិកគឺទី ១៥ ក្នុងចំណោមប្រទេសចំនួន ១៥ និងចំណាត់ថ្នាក់ជិតចុងក្រោយគេបំផុតគឺទី ១៣៩ ក្នុងចំណោមប្រទេសចំនួន ១៤០ នៅលើពិភពលោកទាក់ទិននឹងការគោរពនីតិរដ្ឋ។
សកម្មជនប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅសហរដ្ឋអាមេរិកបានរំឭកខួបលើកទី៣១ឆ្នាំនៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស កាលពីថ្ងៃសៅរ៍ ទី២២ ខែតុលា ឆ្នាំ២០២២។
ព័ត៌មានផ្សេងទៀត
No media source currently available