ឆ្នាំនេះគឺជាលើកទីមួយដែលភាសាខ្មែរត្រូវបានគេដាក់បញ្ជូលក្នុងការបោះឆ្នោតនៅស្រុក Los Angeles ក្នុងគោលបំណងឲ្យតួលេខអ្នកបោះឆ្នោតខ្មែរអាមេរិកាំងកើនឡើង។
អ្នកវិភាគឯករាជ្យខ្មែរអាមេរិកាំងពីរថា ទោបីលោកអូបាម៉ាជាប់ឆ្នោតជាថ្មីក្តី ក៏លោកមិនអាចប្រើប្រាស់អំណាចនោះធ្វើអំពើផ្តាច់ការបានទេ។
ជោគជ័យនេះរំពឹងថាសរអានឹងមានសេដ្ឋកិច្ច រីកចម្រើន មានការងារធ្វើហើយនឹងធ្វើឲ្យមានទំនាក់ទំនងល្អជាមួយបណ្តាប្រទេសនានាក្នុងពិភពលោក។
នេះជាកម្មវិធីវីអូអេពិសេសតាមវិទ្យុទាក់ទងនឹងព្រឹត្តិការណ៍នៃការបោះឆ្នោតប្រធានាធិបតីសរហដ្ឋអាមេរិក ថ្ងៃអង្គារ ទី០៦ ខែវិច្ឆិកា ឆ្នាំ២០១២។
ក្តីសង្ឃឹមថានឹងមានអន្តរាគមន៍ពីលោកប្រធានាធិបតីអូបាម៉ាគឺដោយសារពេលបច្ចុប្បន្ននេះសហគមន៍អន្តរជាតិមានដូចជាសភាអឺរ៉ុប ព្រឹទ្ធសភាអូស្រ្តាលី និងប្រទេសហ្វីលីពីនជាដើមស្នើឱ្យមានការបោះឆ្នោតដ៏ត្រឹមត្រូវមួយក្នុងប្រទេសកម្ពុជា។
ពលរដ្ឋខ្មែរអាមេរិកាំងក៏ដូចជាពលរដ្ឋអាមេរិកាំងផ្សេងៗទៀតដែរកំពុងចេញទៅបោះឆ្នោតបួនឆ្នាំម្តងដើម្បីជ្រើសរើសប្រធានាធិបតីក្នុងចំណោមបេក្ខជនពីររូប។
មន្ត្រីរដ្ឋាភិបាលនិយាយថា ស្មុំកូនទៅបរទេសនឹងចាប់ផ្តើមនៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៣ខាងមុខនេះ។
ខ្សែភាពយន្តរឿង «ក្បង់ទឹកទន្លេ» បានដាក់បញ្ចាំងជាលើកដំបូងក្នុងប្រទេសកម្ពុជានៅថ្ងៃទី ១១ខែតុលាកន្លងមកនេះ។ ខ្សែភាពយន្តនេះពិនិត្យមើលផលប៉ះពាល់នៃការអភិវឌ្ឍដែលមានក្នុងប្រទេសកម្ពុជាលើផ្នែកបរិស្ថាននិងជីវិតរបស់យុវជនជនបទចំនួនបីនាក់។ លោកម៉ែន គឹមសេងនៃវីអូអេបានជួបសម្ភាសជាមួយនឹងកញ្ញាម៉ម កល្យាណី ផលិតករខ្សែភាពយន្តនេះតាមប្រព័ន្ធ Skype។
កាលពីថ្ងៃអង្គារនេះគឺជាថ្ងៃចុះឈ្មោះបោះឆ្នោតជាតិនៅក្នុងសហរដ្ឋអាមេរិក។
ជារៀងរាល់ខែនៅតំបន់ Los Angeles មានមនុស្សរាប់ពាន់នាក់ធ្វើការស្បថចូលសញ្ជាតិ អាមេរិកាំង។
ធនធានមនុស្សកម្ពុជាវិវត្តយ៉ាងប្រសើរ ដោយចំនួននិស្សិតកម្ពុជាចេញទៅសិក្សានៅបរទេសកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជារដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយ និងថវិកាបញ្ជូននិស្សិតទៅសិក្សានៅបរទេសក្តី។ កញ្ញា នូសុវត្ថ ចាន់វត្តី ជានិស្សិតម្នាក់ដែលទទួលបានអារូហាករណ៍ និងទើបនឹងបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ George Washington នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កញ្ញានិយាយជាមួយ លោក អ៊ឹម សុធារិទ្ធ នៃវីអូអេ អំពីបទពិសោធន៍របស់នាងក្នុងការទទួលបានអាហារូបករណ៍ ការប្រឈមពេលសិក្សានៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក និងគោលបំណងអនាគតរបស់នាង។
ព័ត៌មានផ្សេងទៀត