និស្សិតខ្មែរនិយាយអំពីការស្វែងរកអាហារូបករណ៍និងការសិក្សានៅអាមេរិក
ធនធានមនុស្សកម្ពុជាវិវត្តយ៉ាងប្រសើរ ដោយចំនួននិស្សិតកម្ពុជាចេញទៅសិក្សានៅបរទេសកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ទោះបីជារដ្ឋាភិបាលកម្ពុជាគ្មានគោលនយោបាយ និងថវិកាបញ្ជូននិស្សិតទៅសិក្សានៅបរទេសក្តី។ កញ្ញា នូសុវត្ថ ចាន់វត្តី ជានិស្សិតម្នាក់ដែលទទួលបានអារូហាករណ៍ និងទើបនឹងបញ្ចប់ការសិក្សាផ្នែកច្បាប់នៅសាកលវិទ្យាល័យ George Washington នារដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក។ កញ្ញានិយាយជាមួយ លោក អ៊ឹម សុធារិទ្ធ នៃវីអូអេ អំពីបទពិសោធន៍របស់នាងក្នុងការទទួលបានអាហារូបករណ៍ ការប្រឈមពេលសិក្សានៅសាកលវិទ្យាល័យសហរដ្ឋអាមេរិក និងគោលបំណងអនាគតរបស់នាង។