ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

គណៈ​កម្មការ​សិទ្ធិ​មនុស្ស​សភា​អាមេរិកាំង​នឹង​ពិភាក្សា​បញ្ហា​កម្ពុជា​និង​ឡាវ


រូបឯកសារ៖ សមាជិក​សភាជាតិ​ចុះ​ជណ្ដើរ​រដ្ឋ​សភា​ស.រ.អ.ពេល​អស់​លោក​ពិចារណា​ពេញ​មួយ​យប់​ អំពី​​សំណើ​ចំណាយ​​នៅ​វិមានរដ្ឋសភា​ជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​១៨​កុម្ភ:ឆ្នាំ​២០១១។
រូបឯកសារ៖ សមាជិក​សភាជាតិ​ចុះ​ជណ្ដើរ​រដ្ឋ​សភា​ស.រ.អ.ពេល​អស់​លោក​ពិចារណា​ពេញ​មួយ​យប់​ អំពី​​សំណើ​ចំណាយ​​នៅ​វិមានរដ្ឋសភា​ជាតិ​នៅ​ទីក្រុង​វ៉ាស៊ីនតោន​នៅ​ថ្ងៃ​ទី​១៨​កុម្ភ:ឆ្នាំ​២០១១។

គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ឈ្មោះ Tom Lantos ​នៃ​សភា​ជាតិ​អាមេរិកាំង​នឹង​រៀបចំ​សវនាការ​ខ្លី​មួយ​នៅ​ថ្ងៃពុធ​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​ស្តាប់​អ្នក​ជំនាញ​បង្ហាញ​ពី​ស្ថានភាព​សិទ្ធិ​ម​នុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ។

គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ឈ្មោះ Tom Lantos ​នៃ​សភា​ជាតិ​អាមេរិកាំង​នឹង​រៀបចំ​សវនាការ​ខ្លី​មួយ​នៅ​ថ្ងៃពុធ​សប្តាហ៍​ក្រោយ​នេះ​ ដើម្បី​ស្តាប់​អ្នក​ជំនាញ​បង្ហាញ​ពី​ស្ថានភាព​សិទ្ធិ​ម​នុស្ស​នៅ​ក្នុង​ប្រទេស​កម្ពុជា​ និង​ប្រទេស​ឡាវ។

សេចក្តី​ជូន​ដំណឹង​របស់​គណៈកម្មការ​សិទ្ធិ​មនុស្សTom Lantos ​ដែល​ VOA ​ទទួល​បាន​នៅ​ថ្ងៃ​សុក្រ​នេះ​បាន​បញ្ជាក់​ថា​ ហេតុផល​ដែល​ជំរុញ​ឱ្យ​ឈាន​ដល់​ការ​ធ្វើ​សវនាការ​នេះ​ដោយ​សារ​តែ​មេដឹកនាំ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា​គឺ​លោក សម រង្ស៊ី ត្រូវ​បាន​គេ​បណ្តេញ​ចេញ​ពី​សភាជាតិ​ដោយ​គណបក្ស​កាន់​អំណាច​បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ពី​បទបរិហារ​កេរ្តិ៍​ និង​ការ​វាយ​ដំទាត់​ធាក់​លើ​អ្នក​តំណាង​រាស្រ្ត​ចំនួន​ពីរ​នាក់។

គណៈ​កម្មការ​សិទ្ធិ​មនុស្ស​ឈ្មោះ Tom Lantos ​បាន​បន្ថែម​ថា៖

«ល្បិច​បំភិត​បំភ័យ​ដូចនេះ​គឺ​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​ជា​ផ្នែក​មួយ​នៃ​យុទ្ធនាការ​ដ៏​ទូលំ​ទូលាយ​របស់​លោក​ ហ៊ុន សែន ​ដើម្បី​បង្ក្រាប​លើ​ការ​រិះគន់​រដ្ឋាភិបាល​ និង​កំណត់​លក្ខខណ្ឌ​សម្រាប់​ការ​បោះឆ្នោត​ក្នុង​ឆ្នាំ​២០១៨‍»។​

វាគ្មិន​ដែល​ត្រូវ​ចូល​មក​ធ្វើ​បទ​បង្ហាញ​មាន​អ្នក​ជំនាញ​សិទ្ធិ​មនុស្ស​មក​ពី​អង្គការ​មួយ​ចំនួន​ដូច​ជា​អង្គការ​ Amnesty International ​អង្គការ​ Human Rights Watch ​និង​បណ្តាញ​ពលរដ្ឋ​ខ្មែរ​ដើម្បី​កម្ពុជា​ជាដើម។

អ្នក​តំណាង​រាស្រ្ត James P. McGovern ជា​សហ​ប្រធាន​នៃ​គណៈកម្មការ​សិទ្ធិ​មនុស្ស​ Tom Lantos ​និង​អ្នក​តំណាងរាស្រ្ត​ Alan Lowenthal ​សមាជិក​នៃ​គណៈកម្មការ​នេះ​នឹង​មក​ចូលរួម​ធ្វើ​សុន្ទរកថា​បើក​កិច្ច​ប្រជុំ​នេះ។

​នេះ​ជា​ចំណាត់​ការ​ថ្មី​មួយ​ទៀត​របស់​ស្ថាប័ន​នីតិប្បញ្ញត្តិសហរដ្ឋ​អាមេរិក​ចំពោះ​ការ​វិវត្តន៍​នយោបាយ​ក្នុង​ប្រទេស​កម្ពុជា​ដែល​ឈាន​មក​ដល់​ដំណាក់​កាល​យ៉ាង​តឹងតែង។

កាលពី​ថ្ងៃ​ទី​៣ ​ខែ​ធ្នូ​ សមាជិក​សភា​ចំនួន​១៦រូប​បាន​សរសេរ​លិខិត​មួយ​ទៅ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​សុំ​ឱ្យ​បញ្ឈប់​ការ​យាយី​រំខាន​ និង​បំភិតបំភ័យ​គណបក្ស​ប្រឆាំង​ក្នុង​ប្រទេស​កម្ពុជា ​និង​អនុញ្ញាត​ឱ្យ​លោក សម រង្ស៊ី​ បាន​វិល​ត្រឡប់​ចូល​ប្រទេស​វិញ​ដោយ​គ្មាន​ការ​ភ័យ​ខ្លាច ​និងគ្មាន​ការ​ធ្វើ​ទុក្ខ​បុកម្នេញ។

ស្រដៀង​គ្នា​នេះ​ដែរ​កាលពី​ចុង​ខែ​វិច្ឆិកា​ ក្រសួង​ការ​បរទេស​សហរដ្ឋ​អាមេរិក​បាន​ប្រាប់​ដល់​សវនាការ​របស់​ព្រឹទ្ធ​សភា​សហរដ្ឋ​អាមេរិក​ថា ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​បាន​ដើរ​ថយ​ក្រោយ​ហើយ​សហរដ្ឋ​អាមេរិក​ព្រួយ​បារម្ភ​ពី​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​អាច​នឹង​ឈាន​ទៅ​ដល់​អំពើ​ហិង្សា។ ​

សហរដ្ឋ​អាមេរិក​កំពុង​តែផ្តោត​ការ​ចាប់​អារម្មណ៍​លើ​ទ្វីប​អាស៊ី​ ហើយ​សភា​ជាតិ​មើល​ឃើញ​ថា​ វា​ជា​ការផ្តល់​ឱកាស​មួយ​ឱ្យ​ផ្តោត​ការ​ចាប់​អារម្មណ៍​កាន់​តែខ្លាំង​លើ​បញ្ហា​សិទ្ធិ​មនុស្ស និង​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​តំបន់​នេះ៕

XS
SM
MD
LG