សកម្មជនបញ្ជូនសារទៅសេតវិមានស្តីពីការបណ្តេញពលរដ្ឋខ្មែរទៅកម្ពុជាវិញ
ក្រុមសកម្មជនខ្មែរអាមេរិកាំងបានជួបជុំគ្នាកាលពីថ្ងៃពុធសប្តាហ៍មុននៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា ដើម្បីស្នើសុំឱ្យរដ្ឋាភិបាលសហរដ្ឋអាមេរិកកែប្រែកិច្ចព្រមព្រៀងធ្វើមាតុភូមិនិវត្តន៍ ដែលបានចុះហត្ថលេខាជាមួយនឹងរដ្ឋាភិបាលកម្ពុជាកាលពីជាង១០ឆ្នាំមុន។ កិច្ចព្រមព្រៀងនោះតម្រូវឱ្យកម្ពុជាទទួលយកទៅវិញអ្នកដែលបានប្រព្រឹត្តកំហុសនៅសហរដ្ឋអាមេរិកក្នុងពេលកន្លងមក។ លោក ម៉ែន គឹមសេង នៃ VOA បានចុះទៅយកព័ត៌មាននៅទីនោះ ហើយមានសេចក្តីរាយការណ៍នេះ៕