នៅឡុងប៊ិចមនុស្សចាស់រាំដំណាច់ឆ្នាំនិងដើម្បីសុខភាពផ្លូវចិត្តល្អប្រសើរ
មូលនិធិលើសពីការសុបិន (Dream Beyond Foundation) បានរៀបចំពិធីរាំកម្សាន្តប្រចាំឆ្នាំមួយសម្រាប់មនុស្សចាស់ៗនៅទីក្រុងឡុងប៊ិចរដ្ឋកាលីហ្វញ៉ាដែលមានបញ្ហាខាងសុខភាពផ្លូវចិត្តនិងផ្លូវកាយដើម្បីឱ្យពួកគាត់បានសប្បាយបន្ទាប់ពីបានហាត់ប្រាណដោយការរាំរែក យោហ្កា និងក្បាច់តៃជិជាប្រចាំ។ លោក ម៉ែន គឹមសេង នៃ VOA បានចូលរួមយកព័ត៌មានអំពីកម្មវិធីនោះដែលបានប្រារព្ធកាលពីថ្ងៃសុក្រសប្តាហ៍មុន ហើយមានសេចក្តីរាយការណ៍នេះ៕