ពលរដ្ឋខ្មែរអាមេរិកាំងរាប់រយនាក់បានធ្វើបាតុកម្មនៅថ្ងៃច័ន្ទនេះ ប្រឆាំងនឹងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងខណៈពេលដែលលោកមកចូលរួមកិច្ចប្រជុំកំពូលរវាងមេដឹកនាំអាស៊ាន និងសហរដ្ឋអាមេរិក ហើយនិងទាមទារឱ្យមានយុត្តិធម៌ និងការគោរពសិទ្ធិមនុស្សក្នុងប្រទេសកម្ពុជា។
អ្នកវិភាគនយោបាយឯករាជ្យនិងមន្ត្រីសង្គមស៊ីវិល និយាយថា មន្ត្រីរដ្ឋាភិបាលកម្ពុជា មិនគួរមើលស្រាលលិខិតរបស់សមាជិកព្រឹទ្ធសភាអាមេរិក៧រូប ដែលបានផ្ញើមកលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះទេ។
នៅក្នុងលិខិតចុះថ្ងៃទី១១ ខែកុម្ភៈ ផ្ញើជូនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែល VOA ទទួលបាន សមាជិកព្រឹទ្ធសភាទាំងនេះសម្តែងការព្រួយបារម្ភចំពោះរបាយការណ៍នានាពីភាពមិនប្រក្រតីយ៉ាងធំកើតមានឡើងនៅក្នុងអំឡុងពេលបោះឆ្នោតជាតិឆ្នាំ២០១៣។
លោក សម រង្ស៊ី បានវិលមកជួបអ្នកគាំទ្រនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនជាថ្មីទៀតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយនាំមកនូវសារនយោបាយថ្មីដែលមានលក្ខណៈទន់ភ្លន់ជាងឆ្នាំមុន។
មេបញ្ជាការកងទ័ពជើងទឹកអាមេរិកាំង ម៉ាយឃើល វណ្ណៈខឹម មីស៊ីវិច (Michael Vannak Khem Misiewicz) កាលពីខែមុនបានសារភាពថា លោកមានជាប់ពាក់ព័ន្ធនឹងសំណុំរឿងអាស្រូវពុករលួយនាំឱ្យបែកធ្លាយការសម្ងាត់យោធា។
ចៅក្រមតុលាការយោធាកម្ពុជាម្នាក់បាននិយាយថា នៅប្រទេសកម្ពុជាក៏មានច្បាប់ដាក់ទោសទណ្ឌធ្ងន់ធ្ងររហូតដល់ទោសមួយជីវិតដែរចំពោះមន្ត្រីយោធាដែលប្រព្រឹត្តអំពើធ្លាយការសម្ងាត់ពាក់ព័ន្ធនឹងសន្តិសុខជាតិ និងអំពើពុករលួយដែរ។
ពលរដ្ឋខ្មែរមួយក្រុមនៅក្នុងសហរដ្ឋអាមេរិក អះអាងថា ពួកគេនឹងធ្វើការតវ៉ាប្រឆាំងនឹងវត្តមានរបស់លោក ហ៊ុន សែននៅក្នុងទឹកដីអាមេរិក ប៉ុន្តែ គណបក្សសង្គ្រោះជាតិ បញ្ជាក់ថា ខ្លួនមិនពាក់ព័ន្ធនឹងគម្រោងតវ៉ារបស់ក្រុមខ្មែរអាមេរិកាំងនេះទេ។
លោក ញ៉យ ចំរើន និងលោក គង់ សភា តំណាងរាស្ត្រគណបក្សប្រឆាំង បានបើកវេទិកាពិភាក្សាសាធារណៈមួយជាមួយនឹងយុវជនអាមេរិកាំងនៅរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃពុធទី៣ ខែកុម្ភៈ។
តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិបានប្រាប់ពលរដ្ឋអាមេរិកាំងវ័យក្មេងថា សហរដ្ឋអាមេរិកត្រូវធានាថា ការគោរពសិទ្ធិមនុស្សគឺជាផ្នែកស្នូលនៃទំនាក់ទំនងរបស់អាមេរិក ជាមួយនឹងរដ្ឋាភិបាលកម្ពុជា។
លោក Misiewicz មានដើមកំណើតនៅប្រទេសកម្ពុជានិងមានឈ្មោះដើមហៅថា Vannak Khem ប៉ុន្តែលោកត្រូវបានបុគ្គលិកស្ថានទូតអាមេរិកម្នាក់ទទួលយកទៅចិញ្ចឹមនៅពេលដែលលោកមានអាយុ៦ឆ្នាំ។
សម្រាប់ពលរដ្ឋដែលមានវ័យចំណាស់នៅក្នុងសហគមន៍ខ្មែរនាទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា អ្វីដែលពួកគាត់ចង់ឱ្យអ្នកដឹកនាំថ្មីយកចិត្តទុកដាក់ដែរគឺបញ្ហាសុខាភិបាល។
អ្នកតំណាងរាស្ត្រនៃគណបក្សប្រជាជនកម្ពុជាលើកឡើងថា ទំនាក់ទំនងរវាងសហរដ្ឋអាមេរិកនិងកម្ពុជាមានភាពល្អប្រសើរហើយ ប៉ុន្តែក៏នៅមានលំហរច្រើនសម្រាប់បង្កើនទំនាក់ទំនងនេះឱ្យកាន់តែប្រសើរជាងនេះទៀត។
ព័ត៌មានផ្សេងទៀត