បក្សសង្គ្រោះជាតិថា នឹងមិនប៉ះពាល់ក្រុមយោធាពេលជាប់ឆ្នោត
លោក សម រង្ស៊ី បានវិលមកជួបអ្នកគាំទ្រនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនជាថ្មីទៀតកាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុនដោយនាំមកនូវសារនយោបាយថ្មីដែលមានលក្ខណៈទន់ភ្លន់ជាងឆ្នាំមុន។ គណបក្សសង្គ្រោះជាតិ នឹងមិនប៉ះពាល់ក្រុមយោធាទេ ដោយផ្តោតតែកិច្ចការផ្នែកស៊ីវិលដើម្បីលើកកម្ពស់ជីវភាពប្រជាពលរដ្ឋដូចជាប្រព័ន្ធសុខាភិបាលទន់ខ្សោយនិងពលករចំណាកស្រុកជាដើម។ លោក ម៉ែន គឹមសេង នៃ VOA ជូនសេចក្តីរាយការណ៍នេះ៕