អ្នកបោះឆ្នោតមានការផ្តោតការវាយតម្លៃរបស់ខ្លួនទៅលើបុគ្គលិកលក្ខណៈរបស់បេក្ខជន បទពិសោធន៍ការងារ គោលនយោបាយសេដ្ឋកិច្ច និងអន្តោប្រវេសន៍ជាដើម នៅពេលសម្រេចចិត្តបោះឆ្នោតផ្តល់ឱកាសដល់បេក្ខជនប្រធានាធិបតីណាមួយ ដើម្បីទៅកាន់កាប់សេតវិមាននោះ។
VOA នឹងផ្សាយព័ត៌មានចុងក្រោយអំពីលទ្ធផលនៅទំព័រនេះ។ សូមលោកអ្នកកុំភ្លេចត្រឡប់មកគេហទំព័រនេះវិញឬ http://khmer.voanews.com/live នៅពេលខាងមុខ។ សូមកុំភ្លេចចូលទំព័រ VOA ពិសេសអំពីការបោះឆ្នោតអាមេរិកឆ្នាំ២០១៦ http://khmer.voanews.com/uselection2016 ឬប្រើ hashtag ពិសេស #voakhmerelection2016។
លោក សូ សារ៉េត ដែលជាពលរដ្ឋខ្មែរអាមេរិកាំងនៅស្រុក Stafford រដ្ឋ Virginia ចូលរួមការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកាំង នៅព្រឹកថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ម៉ែន គឹមសេងនៃ VOA សម្ភាសលោកស្រី Carol Marek ប្រធានរៀបចំការបោះឆ្នោតប្រចាំសង្កាត់ Lynbrook នៃគណបក្សប្រជាធិបតេយ្យក្នុងក្រុងFairfax រដ្ឋVirginia៕
លោក កាយ ណារ៉ាក់ និងអ្នកស្រី ណាក់ សេដា ដែលជាពលរដ្ឋខ្មែរអាមេរិកាំងវ័យកណ្តាលរស់នៅតំបន់រដ្ឋធានីវ៉ាស៊ីនតោន ចែករំឡែកបទពិសោធន៍ និងការយល់ឃើញផ្ទាល់ខ្លួនអំពីការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកឆ្នាំ២០១៦ តាមរយៈការផ្សាយបន្តផ្ទាល់តាម Facebook នៅក្បែរវិមានរដ្ឋសភាអាមេរិក រដ្ឋធានីវ៉ាស៊ីនតោន៕
ថ្ងៃអង្គារទី៨ ខែវិច្ឆិកានេះ ជាថ្ងៃបោះឆ្នោតជ្រើសរើសប្រធានាធិបតីសហរដ្ឋអាមេរិក ហើយលោកសឹង សុផាតនៃVOA បាននិយាយជាមួយពលរដ្ឋខ្មែរអាមេរិកាំងពីរនាក់នៅរដ្ឋធានីវ៉ាស៊ីនតោន ដែលម្នាក់គាំទ្រលោកស្រី Hillary Clinton ហើយម្នាក់ទៀតគាំទ្រលោក Donald Trump។
ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។
លោក ម៉ែន គឹមសេង នៃ VOA បានចុះយកសេចក្តីរាយការណ៍នៅមណ្ឌលបោះឆ្នោតមួយកន្លែងឈ្មោះ វិទ្យាល័យ JEB Stuart នៅសង្កាត់ Fairfax នេះ ដើម្បីពិនិត្យមើលដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្មី។
លោក វុទ្ធី រាជ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅសង្កាត់ Prince William រដ្ឋ Virginia បានចេញទៅបោះឆ្នោតតាំងពីព្រឹកព្រលឹម។ នៅក្នុងភាគទី២នេះ លោក ប៉ូច រាសី នៃ VOA បានទៅស្ថានីយ៍បោះឆ្នោតជាមួយលោក វុទ្ធី រាជ រហូតដល់លោកបោះឆ្នោតហើយ។
ដូចគ្នានេះដែរ លោក វុទ្ធី រាជ ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ រស់នៅសង្កាត់ Prince William រដ្ឋ Virginia បានចេញទៅបោះឆ្នោតតាំងពីព្រឹកព្រលឹម។
បើតាមការអះអាងរបស់លោក មាស ជា មកពីទីក្រុង ហ្វ៊ីឡាដែលហ្វីយ៉ា (Philadelphia) រដ្ឋភេស៊ីលវីនៀ (Pennsylvania) ធ្វើការផ្នែកសង្គមកិច្ចប្រចាំរដ្ឋបានបញ្ជាក់ថា លោកគឺជាអ្នកមាននិន្នាការទៅរកគណបក្សប្រជាធិបតេយ្យ។ លោកបានកត់សម្គាល់ឃើញការយកចិត្តទុកដាក់របស់លោកស្រី គ្លីនតុន និងគណបក្សប្រជាធិបតេយ្យជាមួយនឹងប្រទេសកម្ពុជា។
ព័ត៌មានផ្សេងទៀត