Facebook Live: ពលរដ្ឋខ្មែរអាមេរិកាំងនៅសង្កាត់ Fairfax ទៅបោះឆ្នោតប្រធានាធិបតី
ពលរដ្ឋអាមេរិកាំង ក៏ដូចជាពលរដ្ឋខ្មែរអាមេរិកាំងខ្លះបាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ ដូចគ្នានេះ លោក យ័ប គឹមទឹង ដែលជាពលរដ្ឋខ្មែរអាមេរិកាំងម្នាក់ និងជាប្រធានសមាគមខ្មែរអាមេរិកាំងដើម្បីសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យ បានទៅបោះឆ្នោតពីព្រឹកព្រលឹម ហើយលោក សុខ ខេមរា នៃ VOA បានសំណេះសំណាលសាកសួរលោក យ័ប គឹមទឹង ពីដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកអាណត្តិថ្មីនេះ និងជាពិសេសអំពីសមាសភាពរបស់បេក្ខជនប្រធានាធិបតីទាំងពីររូប រួមមាន លោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នៃគណបក្សប្រជាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump)៕