Facebook Live: ពលរដ្ឋអាមេរិកាំងនៅសង្កាត់ Fairfax នៃរដ្ឋ Virginiaទៅបោះឆ្នោតប្រធានាធិបតី
ពលរដ្ឋអាមេរិកាំងនៅសង្កាត់ Fairfax នៃរដ្ឋ Virginia បាននាំគ្នាទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិកថ្មីនៅថ្ងៃនេះ ដែលត្រូវនឹងថ្ងៃអង្គារ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៦។ លោក ម៉ែន គឹមសេង នៃ VOA បានចុះយកសេចក្តីរាយការណ៍នៅមណ្ឌលបោះឆ្នោតមួយកន្លែងឈ្មោះ វិទ្យាល័យ JEB Stuart នៅសង្កាត់ Fairfax នេះ ដើម្បីពិនិត្យមើលដំណើរការបោះឆ្នោតប្រធានាធិបតីអាមេរិកថ្មី ដែលមានលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) នៃគណបក្សប្រធាធិបតេយ្យ និងលោក ដូណាល់ ត្រាំ (Donald Trump) នៃគណបក្សសាធារណរដ្ឋ ឈរឈ្មោះជាបេក្ខជនប្រធានាធិបតី៕