ក្រុមអ្នកគាំទ្រថា វត្តមានលោកហ៊ុន សែនក្នុងមហាសន្និបាតអ.ស.បនៅញូវយ៉កផ្តល់កិត្តិយសដល់កម្ពុជា
នៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៃប្រទេសកម្ពុជាបានអញ្ជើញមកដល់បុរីញូវយ៉ក ដើម្បីត្រៀមថ្លែងសុន្ទរកថា នៅក្នុងកិច្ចប្រជុំមហាសន្និបាត អង្គការសហប្រជាជាតិ (អ.ស.ប) លើកទី៧៣ ក្រោយពេលរាជរដ្ឋាភិបាលថ្មីប្រទេសកម្ពុជាកើតឡើងនោះ មានតំណាងពលរដ្ឋខ្មែរអាមេរិកាំងជាច្រើនមកពីតាមបណ្តារដ្ឋនានា និងរួមទាំងខ្មែរ កាណាដាផង បានមកទទួលស្វាគមន៍នៅឯសណ្ឋាគារ ដែលមេដឹកនាំកម្ពុជាកំពុងស្នាក់នៅ។ ព័ត៌មានលម្អិតដោយលោកសុខ ខេមរា លោកប៉ូច រាសី និងលោកពិន ស៊ីសុវណ្ណ