រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ចប់ដំណើរទស្សនកិច្ចរបស់លោកនៅក្នុងប្រទេសចិននៅថ្ងៃសុក្រ។ យានអវកាសចិន Shenzhou-18 ដែលបានដឹកអវកាសយានិកថ្មីមួយក្រុម បានភ្ជាប់ខ្លួនទៅនឹងស្ថានីយអវកាសចិន។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។
រដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានទៅដល់ប្រទេសចិនចំពេលមានភាពតានតឹងរវាងប្រទេសទាំងពីរ។ នៅប្រទេសឥណ្ឌូណេស៊ី គណៈកម្មាធិការរៀបចំការបោះឆ្នោតបានប្រកាសថា លោក Prabowo Subiantoជាប្រធានាធិបតីជាប់ឆ្នោត។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៤៕
កងកម្លាំងអាមេរិកនិងហ្វីលីពីនបានចាប់ផ្តើមសមយុទ្ធប្រយុទ្ធដ៏ធំបំផុតរបស់ពួកគេក្នុងរយៈពេលជាច្រើនឆ្នាំ។ កូរ៉េខាងជើងបានបាញ់បង្ហោះកាំជ្រួចផ្លោង ដែលបានធ្លាក់ចូលក្នុងដែនទឹកនៅខាងក្រៅតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ជប៉ុន។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៤៕
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំអង្គការសហប្រជាជាតិអ្នកស្រី Linda Thomas-Greenfield បានជួបជាមួយប្រធានាធិបតីកូរ៉េខាងត្បូងនៅទីក្រុងសេអ៊ូល។
លោកប្រធានាធិបតី Biden ជួបជាមួយមេដឹកនាំជប៉ុននិងហ្វីលីពីននៅសេតវិមាន ខណៈមន្ត្រីជាន់ខ្ពស់ចិនមួយរូបបានទៅដល់ទីក្រុងព្យុងយ៉ាង។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ីសម្រាប់ថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤៕
នាយករដ្ឋមន្រ្តីជប៉ុនលោក Fumio Kishida ត្រូវបានប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden ស្វាគមន៍នៅសេតវិមាន។ គណបក្សប្រឆាំងសំខាន់ៗនៅកូរ៉េខាងត្បូងត្រូវបានគេព្យាករថានឹងឈ្នះនៅក្នុងការបោះឆ្នោតសភារបស់ប្រទេស។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤៕
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកអ្នកស្រី Janet Yellen បានព្រមានប្រទេសចិនថា ក្រុងវ៉ាស៊ីនតោននឹងមិនទទួលយកឧស្សាហកម្មថ្មីដែលត្រូវបានបំផ្លាញដោយការនាំចូលរបស់ចិនទេ។ កូរ៉េខាងត្បូងបានបាញ់បង្ហោះផ្កាយរណបចារកម្មយោធាទីពីររបស់ខ្លួន។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុអាមេរិកលោកស្រី Janet Yellen ជួបជាមួយឧបនាយករដ្ឋមន្ត្រីចិនលោក He Lifeng។ កូរ៉េខាងត្បូងរាប់សន្លឹកឆ្នោតដែលបោះឆ្នោតមុនសម្រាប់ការបោះឆ្នោតសាកល។ នេះជាកម្មវិធី វីអូអេ៦០ អាស៊ីសម្រាប់ថ្ងៃទី៥ ខែមេសា ឆ្នាំ២០២៤៕
នៅកោះតៃវ៉ាន់មានគ្រោះរញ្ជួយដីកម្រិត៧,៤ រ៉ិចទ័រ។ ប្រធានាធិបតីជាប់ឆ្នោតរបស់ឥណ្ឌូណេស៊ីទៅជួបនាយករដ្ឋមន្ត្រីជប៉ុន។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៤៕
ប្រទេសថៃកំពុងក្លាយជាប្រទេសដំបូងគេនៅតំបន់អាស៊ីអាគ្នេយ៍ដែលគាំទ្រអាពាហ៍ ពិពាហ៍ភេទដូចគ្នាថាស្របច្បាប់។ ថ្នាំប៉ូវសុខភាពនៅក្នុងប្រទេសជប៉ុនកំពុងត្រូវបានប្រមូលយកមកវិញ។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤៕
ការចោទប្រកាន់ថ្មីនៅក្នុងសំណុំរឿងពុករលួយមួយនៅប្រទេសសិង្ហបុរី។ ថៃផ្តល់ជំនួយមនុស្សធម៌ឱ្យមីយ៉ាន់ម៉ា។ ជប៉ុនស្នើឱ្យមានជំនួបកំពូលជាមួយកូរ៉េខាងជើង។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤៕
ចិនគាំទ្រការបញ្ចប់ការវាយប្រយុទ្ធគ្នានៅតំបន់ហ្កាហ្សា។ ជនរ៉ូហ៊ីងយ៉ា ៧០ នាក់ ត្រូវបានគេសន្និដ្ឋានថាបានស្លាប់ ឬបាត់ខ្លួន បន្ទាប់ពីទូកមួយបានក្រឡាប់នៅឥណ្ឌូណេស៊ី។ ជនជាតិជប៉ុនតវ៉ាប្រឆាំងនឹងការបន្តហោះហើរយន្តហោះចម្បាំង Osprey។ នេះជាកម្មវិធី វីអូអេ ៦០ អាស៊ីសម្រាប់ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤៕
ព័ត៌មានផ្សេងទៀត
No media source currently available