មន្ត្រីចិនបញ្ចប់ការរឹតបន្តឹងវិធានការទប់ស្កាត់ជំងឺកូវីដ១៩ ទាំងអស់។ អ្នកកាន់សាសនាគ្រិស្ដនិកាយកាតូលិកនៅហ្វីលីពីនប្រារព្ធពិធីគោរពបូជារូបចម្លាក់ Black Nazarene ជាលើកដំបូងចាប់តាំងពីមានការរាតត្បាតនៃជំងឺកូវីដ១៩មក។
តម្លៃប្រាក់យ៉េនរបស់ជប៉ុនបានធ្លាក់ចុះនៅដើមសប្តាហ៍នេះធៀបនឹងរូបិយប័ណ្ណផ្សេងទៀត។ សមាជបក្សកុម្មុយនីស្តចិនលើកទី២០ នឹងបញ្ចប់នៅថ្ងៃសៅរ៍សប្តាហ៍នេះ។ សហរដ្ឋអាមេរិកនឹងដាក់រូបស្រ្តីអាមេរិកដើមកំណើតអាស៊ីដំបូងគេនៅលើប្រាក់កាក់របស់ខ្លួន។
យ៉ាងហោចណាស់មានមនុស្សស្លាប់១០នាក់ ក្នុងឧប្បតិ្តហេតុលិចទូកដនៅខេត្តកណ្តាលនៃប្រទេសកម្ពុជា។ យន្តហោះកូរ៉េខាងជើងហោះជិតព្រំដែនកូរ៉េ ខាងត្បូងជាថ្មីម្តងទៀត។ សហរដ្ឋអាមេរិកសម្លឹងមើលការបង្កើនទំនាក់ទំនងផ្នែកការពារជាតិជាមួយហ្វីលីពីន។
ប្រធានាធិបតីចិនលោក Xi Jinping ត្រូវបានគេរំពឹងថានឹងជួបជាមួយប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin។ នៅប្រទេសជប៉ុន ព្យុះទីហ្វុងថ្មីមួយបាននាំឱ្យមានភ្លៀងធ្លាក់ និងខ្យល់បក់បោកយ៉ាងខ្លាំង។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ទី១២ ខែកញ្ញា ឆ្នាំ២០២២៕
ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីនៅខេត្ត Sichuan នៃប្រទេសចិនកើនឡើងដល់៧៤នាក់។ អ្នកជំនាញបង្ហាត់និយាយនៅហុងកុង ត្រូវបានកាត់ទោសពីបទបះបោរ។ មនុស្សយ៉ាងតិចណាស់ ១៤ នាក់ បានស្លាប់ក្នុងអគ្គីភ័យនៅក្នងហាងខារ៉ាអូខេមួយនៅប្រទេសវៀតណាម។
ប្រទេសចិនបានបញ្ជូនយន្តហោះនិងបានបាញ់កាំជ្រួចមានក្បាលគ្រាប់ពិតនៅជិតកោះតៃវ៉ាន់ ជាការឆ្លើយតបទៅនឹងដំណើរទស្សនកិច្ចរបស់ប្រធានរដ្ឋសភាអាមេរិកទៅកាន់ដែនកោះដែលគ្រប់គ្រងដោយខ្លួនឯងនេះ។
សកម្មជនប្រជាធិបតេយ្យ៤នាក់ត្រូវបានប្រហារជីវិតនៅប្រទេសមីយ៉ាន់ម៉ា។ យោធាតៃវ៉ាន់ធ្វើសមយុទ្ធតាមអាកាស។ ក្រុមអ្នកតវ៉ានៅហ្វីលីពីនទាមទារឲ្យមានការផ្លាស់ប្តូរនៅមុនការថ្លែងសុន្ទរកថាស្តីអំពីស្ថានការណ៍របស់ប្រទេសរបស់លោកប្រធានាធិបតី Ferdinand Marcos Jr.។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២២៕
ប្រជាពលរដ្ឋហ្វីលីពីនបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ចិនរឹតបន្តឹងការបិទខ្ទប់ទីក្រុងប៉េកាំង។ ទីក្រុងហុងកុងជ្រើសរើសមេដឹកនាំថ្មី។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២៕
ទីក្រុងសៀងហៃនៃប្រទេសចិនកំពុងដោះស្រាយការខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលបិទសកម្មភាពសង្គមដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ប្រទេសចិនផ្តល់សម្ភារផ្គត់ផ្គង់ផ្នែកយោធាដល់ប្រទេសស៊ែប៊ី។ ពលរដ្ឋរាប់ពាន់នាក់តវ៉ានៅ ឥណ្ឌូណេស៊ី ចំពេលមានពាក្យចចាមអារ៉ាមអំពីការពន្យាពេលការបោះឆ្នោត។
ប្រទេសជប៉ុនចាប់ផ្តើមផ្អាកការនាំចូលធ្យូងថ្មនិងប្រេងពីប្រទេសរុស្ស៊ី។ លោក John Lee បន្តនាំមុខនៅក្នុងការប្រជែងយកតំណែងជាមេដឹកនាំបន្ទាប់សម្រាប់ទីក្រុងហុងកុង។ ការស្វែងរកអ្នកមុជទឹកជនជាតិអឺរ៉ុបបីនាក់នៅតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសម៉ាឡេស៊ីនៅតែបន្តធ្វើឡើង។
ចិនថ្កោលទោសការសម្លាប់ជនស៊ីវិលនៅប្រទេសអ៊ុយក្រែន។ មេដឹកនាំលំដាប់ទី២នៅទីក្រុងហុងកុង គ្រោងឈរឈ្មោះជាបេក្ខជនមេដឹកនាំហុងកុង។ ជប៉ុនដឹកជនភៀសខ្លួនអ៊ុយក្រែន២០នាក់តាមយន្តហោះ ចូលប្រទេសរបស់ខ្លួន។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២៕
មេដឹកនាំហុងកុងថ្លែងថា នឹងមិនឈរឈ្មោះសម្រាប់អាណត្តិទីពីរទេ។ នាយករដ្ឋមន្ត្រីជប៉ុនថ្កោលទោសការវាយប្រហារលើជនស៊ីវិលអ៊ុយក្រែន។ ចិនបានបញ្ជូនបុគ្គលិកសុខាភិបាលរាប់ពាន់នាក់ ទៅកាន់ទីក្រុងសៀងហៃ ចំពេលមានការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត
No media source currently available