ប្រជាពលរដ្ឋហ្វីលីពីនបោះឆ្នោតជ្រើសរើសប្រធានាធិបតី។ ចិនរឹតបន្តឹងការបិទខ្ទប់ទីក្រុងប៉េកាំង។ ទីក្រុងហុងកុងជ្រើសរើសមេដឹកនាំថ្មី។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២២៕
ទីក្រុងសៀងហៃនៃប្រទេសចិនកំពុងដោះស្រាយការខ្វះខាតស្បៀងអាហារក្នុងអំឡុងពេលបិទសកម្មភាពសង្គមដោយសារការរាតត្បាតនៃជំងឺកូវីដ១៩។ ប្រទេសចិនផ្តល់សម្ភារផ្គត់ផ្គង់ផ្នែកយោធាដល់ប្រទេសស៊ែប៊ី។ ពលរដ្ឋរាប់ពាន់នាក់តវ៉ានៅ ឥណ្ឌូណេស៊ី ចំពេលមានពាក្យចចាមអារ៉ាមអំពីការពន្យាពេលការបោះឆ្នោត។
ប្រទេសជប៉ុនចាប់ផ្តើមផ្អាកការនាំចូលធ្យូងថ្មនិងប្រេងពីប្រទេសរុស្ស៊ី។ លោក John Lee បន្តនាំមុខនៅក្នុងការប្រជែងយកតំណែងជាមេដឹកនាំបន្ទាប់សម្រាប់ទីក្រុងហុងកុង។ ការស្វែងរកអ្នកមុជទឹកជនជាតិអឺរ៉ុបបីនាក់នៅតំបន់ឆ្នេរសមុទ្រភាគអាគ្នេយ៍នៃប្រទេសម៉ាឡេស៊ីនៅតែបន្តធ្វើឡើង។
ចិនថ្កោលទោសការសម្លាប់ជនស៊ីវិលនៅប្រទេសអ៊ុយក្រែន។ មេដឹកនាំលំដាប់ទី២នៅទីក្រុងហុងកុង គ្រោងឈរឈ្មោះជាបេក្ខជនមេដឹកនាំហុងកុង។ ជប៉ុនដឹកជនភៀសខ្លួនអ៊ុយក្រែន២០នាក់តាមយន្តហោះ ចូលប្រទេសរបស់ខ្លួន។ នេះជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២៕
មេដឹកនាំហុងកុងថ្លែងថា នឹងមិនឈរឈ្មោះសម្រាប់អាណត្តិទីពីរទេ។ នាយករដ្ឋមន្ត្រីជប៉ុនថ្កោលទោសការវាយប្រហារលើជនស៊ីវិលអ៊ុយក្រែន។ ចិនបានបញ្ជូនបុគ្គលិកសុខាភិបាលរាប់ពាន់នាក់ ទៅកាន់ទីក្រុងសៀងហៃ ចំពេលមានការផ្ទុះឡើងនៃការឆ្លងជំងឺកូវីដ១៩។
ឧបករណ៍ផ្ទុកទិន្នន័យជើងហោះហើរ ឬហៅថា«ប្រអប់ខ្មៅ»មួយគ្រឿង ត្រូវបានរកឃើញនៅក្នុងគំនរនៃបំណែកយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern ដែលបានធ្លាក់។ ព័ត៌មានចុងក្រោយទាក់ទងនឹងដំណើរទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ារបស់ប្រេសិតរបស់ប្រធានអាស៊ាន។
យន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរណ៍ចិន China Eastern Airlines ដែលដឹកអ្នកដំណើរ១២៣នាក់ និងសមាជិកអាកាសយានិក៩នាក់បានធ្លាក់។ ប្រទេសចិន បានសម្រេចគោលដៅនៃការចែកចាយវ៉ាក់សាំងបង្ការជំងឺកូវីដ១៩។ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន ទៅមីយ៉ាន់ម៉ាដើម្បីរកដំណោះស្រាយវិបត្តិនយោបាយនៅប្រទេសនេះ។
ទីក្រុងហុងកុង ចាប់ផ្តើមប្រើប្រាស់កុងតឺន័រដែលមានម៉ាស៊ីនបង្កកសម្រាប់ផ្ទុកសាកសព ចំពេលមានការកើនឡើងនៃការឆ្លងវីរុសកូរ៉ូណា។ ប្រធានគណបក្សប្រជាធិបតេយ្យដែលកំពុងកាន់អំណាចរបស់កូរ៉េខាងត្បូង ត្រូវបានវាយប្រហារ។ ប្រទេសចិន បាននិយាយថា ទំនាក់ទំនងរបស់ចិនជាមួយរុស្ស៊ីនៅតែ«រឹងមាំដូចថ្ម»។
ការតវ៉ាប្រឆាំងនឹងកិច្ចព្រមព្រៀងរវាងសហរដ្ឋអាមេរិកជាមួយនឹងប្រទេសនេប៉ាល់ នៅតែបន្ត នៅក្នុងរដ្ឋធានីកដ្ឋមណ្ឌូ (Kathmandu)។
ក្រុមការងាររបស់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ IAEA បានទៅដល់ប្រទេសជប៉ុន ដើម្បីពិនិត្យមើលរោងចក្រ Fukushima។ សកម្មជន LGBTQ នៅតៃវ៉ាន់ តវ៉ាប្រឆាំងនឹងច្បាប់អាពាហ៍ពិពាហ៍ភេទដូចគ្នារបស់កោះនេះ។ ក្រុមហ៊ុនពីរក្នុងប្រទេសថៃ ប្រែក្លាយកាកសំណល់ប្លាស្ទិកទៅជាគ្រឿងបូជាសាសនា។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២៕
អ្នកស្រី Peng Shuai ជើងឯកកីឡាវាយតឺនីសចិន បានជួបគ្នាផ្ទាល់ជាមួយប្រធានគណៈកម្មាធិការអន្តរជាតិអូឡាំពិកលោក Thomas Bach។ របាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ប្រទេសកូរ៉េខាងជើង កំពុងសាងសង់អាវុធដោយប្រើរូបិយបណ្ណអេឡិចត្រូនិចដែលត្រូវបានលួច។ ប្រទេសហ្វីលីពីន ចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ១៩ដល់កុមារ។ នេះ ជាកម្មវិធីវីអូអេ៦០ អាស៊ី សម្រាប់ថ្ងៃទី៧ ខែកុម្ភៈ ឆ្នាំ២០២២៕
ជាថ្មីម្តងទៀត ការប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីតាមចន្ទគតិ ធ្វើឡើងដោយស្ងៀមស្ងាត់។ សមាជិកក្រុមចម្រៀង K-pop BTS របស់កូរ៉េខាងត្បូង កំពុងតែមានសុខភាពប្រសើរឡើងវិញក្រោយពីការវះកាត់ និងការធ្វើតេស្តឃើញថាមានជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត
No media source currently available