ទឹកជំនន់នៅជប៉ុន ធ្វើឲ្យមានការសង្ស័យថា មនុស្សរាប់សិបនាក់ បានស្លាប់។ សកម្មជនហុងកុងតបតប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មី។ មន្ត្រីកូរ៉េ អត្ថាធិប្បាយលើករណីកីឡាការិនីជម្រើសជាតិសម្លាប់ខ្លួន។ នេះ ជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០៕
ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់បាក់ដីនៅកន្លែងជីករ៉ែថ្លើមថ្មក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនជាង១៦០នាក់។ បុរសហុងកុងម្នាក់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្មនិងញុះញង់ឲ្យមានការផ្តាច់ខ្លួន ដោយសារតែពាក្យស្លោកមួយ។
ប៉ូលិសហុងកុងចាប់ខ្លួនបាតុករ ក្រោយបាតុកម្មលើកដំបូងចាប់តាំងពីមានច្បាប់ថ្មីស្តីពីសន្តិសុខជាតិចិន។
សេចក្តីរាយការណ៍ព័ត៌មានរបស់ទីភ្នាក់ងារ Associated Press បានរាយការណ៍លម្អិតអំពីវិធានការពន្យារកំណើតលើជនជាតិ Uighurs ក្នុងប្រទេសចិន។ មនុស្សយ៉ាងហោចណាស់ ១២នាក់ ស្លាប់ដោយសារទឹកជំនន់ក្នុងខេត្ត Sichuan ប្រទេសចិន។ តំណាងរាស្ត្រតៃវ៉ាន់ បុកទំលុះរបាំងបាតុករប្រឆាំងនៅរដ្ឋសភា។
ក្រុងតូក្យូបញ្ជាក់ចំនួនករណីឆ្លងថ្មីនៃវីរុសកូរ៉ូណាច្រើនបំផុតចាប់តាំងពីលើកបម្រាមដាក់ប្រទេសជាតិក្នុងគ្រាអាសន្ន។
រលកទី២នៃវីរុសកូរ៉ូណា បានកើតឡើងនៅកូរ៉េខាងត្បូង។ ឈ្មួញឥណ្ឌា ស្វះស្វែងធ្វើពហិកាទំនិញចិន។ ពលរដ្ឋនៅតាមព្រំដែនកូរ៉េ អំពាវនាវឲ្យអ្នកផ្តាច់ខ្លួនឈប់បញ្ជូនខិត្តបណ្ណឃោសនាចូលកូរ៉េខាងជើងទៀត។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២០៕
ប្រទេសចិនចោទប្រកាន់ពលរដ្ឋកាណាដាពីរនាក់ពីបទចារកម្ម ខណៈរដ្ឋមន្ត្រីបង្រួបបង្រួមកូរ៉េរបស់កូរ៉េខាងត្បូង លាលែងតំណែងជាផ្លូវការ។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២០។
រដ្ឋមន្ត្រីកូរ៉េខាងត្បូងដែលមើលការខុសត្រូវលើទំនាក់ទំនងជាមួយកូរ៉េខាងជើង សុំលាលែងពីតំណែង។ ពលរដ្ឋឥណ្ឌាតវ៉ារឿងស្លាប់ទាហាននៅតាមព្រំដែនចិន។ តុលាការឥណ្ឌូនេស៊ី កាត់ទោសបុរសប៉ាពួន៧នាក់ ពីបទក្បត់ជាតិ។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២០៕
អ្នកកាសែតហ្វីលីពីនអ្នកស្រី Maria Ressa ត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារ។
ទំនាក់ទំនងកូរ៉េខាងជើងនិងអាមេរិក បាក់បែក ពីរឆ្នាំក្រោយកិច្ចប្រជុំកំពូលជាប្រវត្តិសាស្ត្រ។ ក្រុមហ៊ុន Twitter លុបចោលគណនីចំនួន ១៧ ម៉ឺនរបស់រដ្ឋាភិបាលចិន។ បាតុករហ្វីលីពីន ចេញតវ៉ាប្រឆាំងនឹងច្បាប់ប្រឆាំងភេរវកម្មថ្មី។
រដ្ឋាភិបាលកូរ៉េខាងត្បូង ប្តឹងក្រុមសកម្មជនចំនួនពីរ។ ឥណ្ឌូនេស៊ី លើកបម្រាមមួយចំនួនទាក់ទងកូវីដ១៩។ ទឹកជំនន់នៅចិន ធ្វើឲ្យប៉ះពាល់ពលរដ្ឋជាង ២ លាននាក់។ នេះជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ ២០២០។
បាតុករអំពាវនាវឲ្យដោះលែងសកម្មជនថៃម្នាក់។ វៀតណាមផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ បុរសដ៏មានឥទ្ធិពលម្នាក់របស់កូរ៉េខាងត្បូងបង្ហាញមុខនៅតុលាការ។ នេះជាកម្មវិធី វីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០។
ព័ត៌មានផ្សេងទៀត
No media source currently available