ការតវ៉ានៅហ្វីលីពីន បានធ្វើឡើងនៅមុនពេលការថ្លែងសុន្ទរកថាប្រចាំឆ្នាំរបស់ប្រធានាធិបតី។ ចិនបិទស្ថានកុងស៊ុលអាមេរិក ចំពេលមានភាពតានតឹងកើនឡើង ហើយនិងប្រទេសវៀតណាម ជម្លៀសមនុស្សរាប់ពាន់នាក់ចេញ បន្ទាប់ពីមានការផ្ទុះឡើងជាថ្មីទៀតនៃការរាតត្បាតដោយវីរុសកូរ៉ូណា។
ចិន បញ្ជាឲ្យបិទស្ថានកុងស៊ុលអាមេរិក។ វៀតណាមផ្អាកពាណិជ្ជកម្មសត្វព្រៃរបស់ខ្លួន ក្រោយមានរឿងអាស្រូវអំពីប្រភពដើមនៃការឆ្លងរាតត្បាតវីរុសកូរ៉ូណា។
ស្ថានកុងស៊ុលរបស់ចិនប្រចាំនៅទីក្រុង Houston រដ្ឋតិចសាសសហរដ្ឋអាមេរិក ត្រូវបានបញ្ជាឲ្យបិទ។
សកម្មជនប្រជាធិបតេយ្យនៅហុងកុង គឺលោក Joshua Wong ថ្លែងថា លោកនឹងឈរឈ្មោះសម្រាប់ការបោះឆ្នោតសភាទីក្រុងហុងកុង។
ទឹកជំនន់ បានសម្លាប់មនុស្សយ៉ាងតិច ៣០ នាក់ នៅក្នុងប្រទេសឥណ្ឌូនេស៊ី។ ភាពមិនចុះសម្រុងដែលបណ្តាលឲ្យមានការវាយតប់គ្នា នៅតែបន្តកើតមាននៅសភាតៃវ៉ាន់។
ជប៉ុន នៅតែបន្តប្រយុទ្ធប្រឆាំងនឹងការរាតត្បាតដោយវីរុសកូរ៉ូណា ហើយនិងប្រទេសចិន កំពុងបង្កើនកិច្ចប្រឹងប្រែងដើម្បីទប់ទល់នឹងគ្រោះទឹកជំនន់ដ៏មហន្តរាយ។
ពិធីបុណ្យសពអភិបាលក្រុងសេអ៊ូលលោក Park Won-soon បានប្រព្រឹត្តធ្វើឡើងនៅថ្ងៃចន្ទ ចំពេលមានព័ត៌មានលម្អិតថ្មីៗអំពីការចោទប្រកាន់ពីបទបៀតបៀនផ្លូវភេទ។ ករណីឆ្លងវីរុសកូរ៉ូណានៅកោះអូគីណាវ៉ា បណ្តាលឲ្យមានការបិទមូលដ្ឋានទាហានជើងទឹកអាមេរិកនៅលើកោះនោះ។
ក្រុមមន្រ្តី បានចេញផ្សាយលិខិតចុងក្រោយរបស់អភិបាលក្រុងសេអ៊ូល មុនពេលលោកទទួលមរណភាព។ សហរដ្ឋអាមេរិក ដាក់ទណ្ឌកម្មប្រឆាំងនឹងប្រទេសចិនដោយសារការរំលោភសិទ្ធិមនុស្ស ហើយនិងសមាជិកសភាហ្វីលីពីនរារាំងមិនឲ្យមានការចាក់ផ្សាយការរិះគន់ទៅលើប្រធានាធិបតីនាពេលអនាគត។
ប៉ូលិសសម្ងាត់របស់រដ្ឋាភិបាលក្រុងប៉េកាំងបើកទីស្នាក់ការដំបូងរបស់ខ្លួន។ ក្រុមប្រឆាំងនឹងសង្គ្រាម បានធ្វើបាតុកម្មនៅប្រទេសកូរ៉េខាងត្បូងក្នុងអំឡុងដំណើរទស្សនកិច្ចរបស់ប្រតិភូសហរដ្ឋអាមេរិក។ ទីក្រុងMumbai ធ្វើតេស្តរកអ្នកផ្ទុកវីរុសកូរ៉ូណាពីផ្ទះមួយទៅផ្ទះមួយ។
ទឹកជំនន់នៅជប៉ុន ធ្វើឲ្យមានការសង្ស័យថា មនុស្សរាប់សិបនាក់ បានស្លាប់។ សកម្មជនហុងកុងតបតប្រឆាំងនឹងច្បាប់សន្តិសុខជាតិថ្មី។ មន្ត្រីកូរ៉េ អត្ថាធិប្បាយលើករណីកីឡាការិនីជម្រើសជាតិសម្លាប់ខ្លួន។ នេះ ជាកម្មវិធីវីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០៕
ចំនួនអ្នកស្លាប់ក្នុងគ្រោះថ្នាក់បាក់ដីនៅកន្លែងជីករ៉ែថ្លើមថ្មក្នុងប្រទេសមីយ៉ាន់ម៉ា បានកើនជាង១៦០នាក់។ បុរសហុងកុងម្នាក់ ត្រូវបានចោទប្រកាន់ពីបទភេរវកម្មនិងញុះញង់ឲ្យមានការផ្តាច់ខ្លួន ដោយសារតែពាក្យស្លោកមួយ។
ប៉ូលិសហុងកុងចាប់ខ្លួនបាតុករ ក្រោយបាតុកម្មលើកដំបូងចាប់តាំងពីមានច្បាប់ថ្មីស្តីពីសន្តិសុខជាតិចិន។
ព័ត៌មានផ្សេងទៀត
No media source currently available