បាតុករអំពាវនាវឲ្យដោះលែងសកម្មជនថៃម្នាក់។ វៀតណាមផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុប។ បុរសដ៏មានឥទ្ធិពលម្នាក់របស់កូរ៉េខាងត្បូងបង្ហាញមុខនៅតុលាការ។ នេះជាកម្មវិធី វីអូអេ៦០អាស៊ី សម្រាប់ថ្ងៃទី ៨ ខែមិថុនា ឆ្នាំ ២០២០។
ពលរដ្ឋកូរ៉េខាងត្បូង ធ្វើបាតុកម្មប្រឆាំងការរើសអើងពូជសាសន៍។ វិហារឥស្លាម បើកឡើងវិញនៅក្រុងហ្សាកាតា ប្រទេសឥណ្ឌូនេស៊ី។ ជនភៀសខ្លួនរ៉ូហីងយ៉ា ខ្លាចការធ្វើតេស្តវីរុសកូរ៉ូណា។ នេះជាកម្មវិធី វីអូអេ ៦០ អាស៊ី សម្រាប់ថ្ងៃទី ៥ ខែមិថុនា ឆ្នាំ ២០២០។
សកម្មជនហុងកុងអំពាវនាវដល់មេដឹកនាំអឺរ៉ុបឲ្យថ្កោលទោសច្បាប់សន្តិសុខជាតិរបស់ចិន។
បាតុកម្មប្រឆាំងការអនុវត្តច្បាប់សន្តិសុខ បន្តធ្វើនៅក្រុងហុងកុង។ ប្រទេសថៃបន្តកិច្ចប្រឹងប្រែងស្វែងរកវ៉ាក់សាំងកូវីដ១៩។រីឯ អ្នកស្ម័គ្រចិត្ត នាំគ្នាប្រយុទ្ធប្រឆាំងវីរុសកូរ៉ូណានៅប្រទេសនេប៉ាល់។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី១ ខែមិថុនា ឆ្នាំ ២០២០៕
នាយករដ្ឋមន្ត្រីសិង្ហបុរី ប្រកាសរឹតបន្តឹងវិធានការឆ្លើយតបនឹងវីរុសកូរ៉ូណា ខណៈដែលចិនណែនាំអ្នកការទូតបរទេស ឲ្យឈប់មកទីក្រុងប៉េកាំង។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ៣ ខែមេសា ឆ្នាំ ២០២០៕
ប្រទេសចិន និយាយថា ខ្លួនមានករណីឆ្លងវីរុសកូរ៉ូណាចំនួនជាង១៣០០ករណីដែលមិនបង្ហាញរោគសញ្ញា។ រីឯតៃវ៉ាន់ និយាយថាអង្គការសុខភាពពិភពលោក មិនចែករំលែកព័ត៌មានអំពីវីរុសកូរ៉ូណាដែលតៃវ៉ាន់ផ្តល់ឲ្យ។ នេះជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ១ ខែមេសា ឆ្នាំ ២០២០៕
រដ្ឋាភិបាលទីក្រុងប៉េកាំង ចេញបញ្ជាឲ្យដាក់អ្នកដំណើរអន្តរជាតិទាំងអស់ដែលមកដល់ទីក្រុងប៉េកាំង ឲ្យនៅដាច់ដោយឡែក ហើយនឹងជប៉ុន កត់សម្គាល់ខួបលើកទី៩នៃគ្រោះរញ្ជួយដី និងរលកយក្សស៊ូណាមី នៅថ្ងៃទី១១ ខែមីនានេះ។ នេះ ជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ១១ ខែមីនា ២០២០៕
ប្រទេសចិន អំពាវនាវឲ្យមានកិច្ចសន្ទនាមួយក្រោយពីកូរ៉េខាងជើងបាញ់កាំជ្រួចចម្ងាយជិត៣គ្រាប់ទៅក្នុងសមុទ្រ ហើយនឹងផ្សារហ៊ុនអាស៊ី បានធ្លាក់ដាំក្បាលចុះនៅថ្ងៃច័ន្ទ ក្រោយពីមានការព្រួយបារម្ភចំពោះរឿងប្រេងធ្លាក់ថ្លៃ។ នេះ ជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ៩ ខែមីនា ២០២០៕
ប្រទេសជប៉ុនលុបចោលពិធីរំឭកអំពីគ្រោះមហន្តរាយ។ ប្រទេសកូរ៉េខាងត្បូង បានសម្អាតអាកាសយានដ្ឋាននៅទីក្រុងDaegu ហើយនៅវៀតណាម ក្រុមស្រ្តីដែលមានឈ្មោះថា «landmine girls» ធ្វើការកម្ចាត់គ្រាប់មិនទាន់ផ្ទុះ។ នេះ ជាកម្មវិធី VOA60អាស៊ី សម្រាប់ថ្ងៃទី ៦ ខែមីនា ២០២០៕
ប្រទេសកូរ៉េខាងត្បូងបានយកយោធា ទៅជួយប្រយុទ្ធប្រឆាំងនឹងកូរ៉ូណាវីរុស។ រដ្ឋាភិបាលជប៉ុន បានបើកដំណើរការជាផ្លូវការនូវផ្នែកខ្លះនៃទីក្រុងដែលបានបិទដោយសារតែការផ្ទុះនុយក្លេអ៊ែរនៅក្នុងទីក្រុងFukushima កាលពីឆ្នាំ ២០១១។
ចិនផ្តល់ការគាំទ្រដល់ជប៉ុនដើម្បីទប់ទល់នឹងការរីករាលដាលនៃមេរោគកូរ៉ូណា និងមន្រ្តីក្នុងទីក្រុងប៉េកាំង ព្រមានថា ស្ថានភាពទាក់ទងនឹងមេរោគកូរ៉ូណានេះ «នៅតែមានភាពអាក្រក់និងស្មុគស្មាញ»។ នេះ ជាកម្មវិធី VOA60 សម្រាប់ថ្ងៃទី ២៨ ខែកុម្ភៈ ឆ្នាំ ២០២០៕
អ្នកធ្វើដំណើរដែលត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវាកម្សាន្តរបស់ជប៉ុនដែលដឹកមនុស្សមានផ្ទុកកូរ៉ូណាវីរុស ចាប់ផ្តើមចេញរោគសញ្ញា ហើយយោធាអាមេរិកម្នាក់ប្រចាំការនៅកូរ៉េខាងត្បូង ធ្វើតេស្តរកកូរ៉ូណាវីរុសមានលទ្ធផលវិជ្ជមាន។
ព័ត៌មានផ្សេងទៀត
No media source currently available