ប្រទេសចិនការពារខ្លួនទាក់ទងនឹងរឿងនៅជំរំអប់រំកែប្រែក្នុងខេត្ត Xinjiang ក្រោយពីមានការលេចធ្លាយឯកសារ ហើយនឹងទីក្រុងហុងកុងកត់សម្គាល់រយៈពេល ៦ ខែនៃបាតុកម្មទ្រង់ទ្រាយធំ។
វេជ្ជបណ្ឌិតជនជាតិជប៉ុន ឈ្មោះ Tetsu Nakamura ត្រូវបានសម្លាប់នៅអាហ្វហ្គានីស្ថាន។ តារាភាពយន្តកូរ៉េខាងត្បូង Cha In-ha ត្រូវបានគេឃើញស្លាប់ក្នុងគេហដ្ឋានរបស់លោក។ រដ្ឋមន្រ្តីការបរទេសចិនលោក Wang Yi ថ្លែងអំពីសេចក្តីព្រាងច្បាប់របស់អាមេរិកស្តីពីសិទ្ធិមនុស្សនៅទីក្រុងហុងកុង។
សាកសពរបស់ជនរងគ្រោះដែលគេឃើញស្លាប់នៅក្នុងរថយន្តកុងទីន័រនៅប្រទេសអង់គ្លេស ត្រូវបានគេបញ្ជូនទៅវៀតណាមវិញ។ ទីក្រុងហុងកុង ចាប់ផ្តើមដំណើរការឡើងវិញគ្រាដែលបាតុកម្មថយចុះក្រោយពីការបោះឆ្នោត ហើយនឹងមានមនុស្សយ៉ាងតិចណាស់៥នាក់ បានស្លាប់នៅក្នុងគ្រោះថ្នាក់នៅផ្លូវល្បឿនលឿនក្នុងប្រទេសចិន។
សកម្មជនគាំទ្រលិទ្ធិប្រជាធិបតេយ្យក្នុងទីក្រុងហុងកុង បានទទួលការគាំទ្រនៅក្នុងការបោះឆ្នោតសង្កាត់។ សម្តេចប៉ាប Francis យាងទស្សនកិច្ចប្រទេសជប៉ុនដោយផ្សព្វផ្សាយសារប្រឆាំងអាវុធនុយក្លេអ៊ែរផងដែរ។ តុលាការថៃមួយ បានសម្រេចលើកលែងទោសកូនប្រុសរបស់អតីតនាយករដ្ឋមន្រ្តីមួយរូប។
រដ្ឋមន្រ្តីការពារប្រទេសអាមេរិក ទៅទស្សនកិច្ចសមភាគីវៀតណាមរបស់លោកនៅទីស្នាក់ការធំនៃក្រសួងការពារជាតិក្នុងទីក្រុងហាណូយ។ ប៉ូលិសហុងកុង បានប្រកាសថា ពួកគេបានចាប់ខ្លួនមនុស្សប្រមាណជា១ពាន់នាក់ ក្នុងការឡោមព័ទ្ធសាកលវិទ្យាល័យពហុបច្ចេកវិទ្យា។
ចិនបដិសេធសេចក្តីរាយការណ៍មួយរបស់កាសែត New York Times អំពីការលេចធ្លាយឯកសារ។ បាតុករនៅសាកលវិទ្យាល័យពហុបច្ចេកវិទ្យា ក្នុងទីក្រុងហុងកុងត្រូវបានអំពាវនាវឲ្យចាកចេញ ហើយនឹងរដ្ឋមន្ត្រីការពារជាតិជួបគ្នានៅក្នុងទីក្រុងបាងកកដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ។
គ្រាប់បែកអត្តឃាតនៅឥណ្ឌូនេស៊ី បានធ្វើឲ្យមនុស្សយ៉ាងតិចណាស់ ៦ នាក់ រងរបួស។ ពលរដ្ឋកូរ៉េដែលរស់រានជីវិតពីការធ្វើជាទាសករផ្លូវភេទក្នុងអំឡុងពេលសង្គ្រាម ទាមទារឲ្យជប៉ុនសុំអភ័យទោស ហើយនឹងប៉ូលិសហុងកុង ជួយនិស្សិតចិនដីគោកឲ្យចាកចេញពីសាកលវិទ្យាល័យ គ្រាដែលកុប្បកម្មបន្តមាននៅហុងកុង
តំបន់ភាគខាងត្បូងប្រទេសថៃរងការវាយប្រហារដែលបានធ្វើឲ្យមនុស្សស្លាប់យ៉ាងហោចណាស់១៥នាក់។
មេដឹកនាំពិភពលោក បានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីខាងកើតនៅក្នុងទីក្រុងបាងកក ប្រទេសថៃដើម្បីសម្រេចកិច្ចព្រមព្រៀងពាណិជ្ជកម្ម។ សមាជិកក្រុមប្រឹក្សាសង្កាត់ម្នាក់នៅទីក្រុងហុងកុង ត្រូវបានបុរសម្នាក់វាយប្រហារដោយកាំបិត។
- សមាគមបាល់បោះជាតិអាមេរិកបានឲ្យដឹងថា នឹងមិនមានសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការប្រកួតនៅចិនទៀតទេ។ - ការបាក់ស្ពានអាកាសមួយនៅចិនបានបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។ - រដ្ឋមន្ត្រីក្រសួងសន្តិសុខឥណ្ឌូណេស៊ីបានធូរស្បើយហើយ បន្ទាប់ពីរងគ្រោះពីការចាក់កាំបិត។
នាវាល្បាតជប៉ុននិងទូកនេសាទកូរ៉េខាងជើងបានបុកគ្នា។ រដ្ឋមន្ត្រីកាបរទេសតៃវ៉ាន់អះអាងថា បណ្តាប្រទេសនៅតំបន់ប៉ាស៊ីហ្វិកប្រឈមនឹងការពង្រីកអំណាចផ្តាច់ការរបស់ចិន។ ក្រុមសកម្មជនគោរពដល់វិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ដោយសារការធ្វើបាតុកម្មនៅហុងកុង។
-កូរ៉េខាងជើងបាញ់កាំជ្រួចមីស៊ីលចេញពីតំបន់ឆ្នេរភាគខាងកើតរបស់ខ្លួន។ -ក្រុមអ្នកគាំទ្រប្រមូលផ្តុំគ្នានៅតុលាការហុងកុងដើម្បីគាំទ្រក្រុមបាតុករ៩៦នាក់ដែលត្រូវបានចាប់ខ្លួន។ -សាកសពចំនួន៤ត្រូវបានរកឃើញពីគ្រោះបាក់ស្ពាននៅតៃវ៉ាន់។
ព័ត៌មានផ្សេងទៀត
No media source currently available