លោក Joe Biden និងលោក Kevin McCarthy បានជួបពិភាក្សាគ្នាម្ដងទៀតកាលពីថ្ងៃចន្ទអំពីការដំឡើងពិដានបំណុលរបស់អាមេរិក ហើយជាថ្មីម្ដងទៀតមិនសម្រេចបានការព្រមព្រៀងណាមួយទេ ស្របពេលដែលកាលបរិច្ឆេទផុតកំណត់ដែលអាមេរិកមិនអាចសងបំណុលរបស់ខ្លួនបានជាលើកដំបូងបង្អស់ឈានជិតចូលមកដល់។
សហរដ្ឋអាមេរិកនិងប្រទេសប៉ាពូអាស៊ីនូវែលហ្គីណេ (Papua New Guinea) បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខចំនួន ២ កាលពីថ្ងៃចន្ទ ក្នុងអំឡុងដំណើរទស្សនកិច្ចដ៏កម្ររបស់រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken ទៅកាន់ប្រទេសប៉ាពូនូវែលហ្គីណេ។
សហរដ្ឋអាមេរិកនិងប្រទេសប៉ាពូនូវែលហ្គីណេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយដែលមានរួមការអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិកចូលក្នុងដែនទឹក និងកំពង់ផែរបស់ប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ។
ប្រធានាធិបតីសហរដ្ឋអាមេរិក លោកJoe Bidenនិងប្រធានរដ្ឋសភាអាមេរិកលោក Kevin McCarthy នឹងជួបប្រជុំគ្នានៅថ្ងៃចន្ទនេះនៅសេតវិមានដើម្បីចរចារពីរឿងបង្កើនពិដានប្រាក់បំណុលអាមេរិក។
កាលពី ១០ ឆ្នាំមុន អ្នកស្រី Matika Wilbur ដែលជាអ្នកថតរូបជនជាតិដើមអាមេរិកាំង បានចាប់ផ្តើមធ្វើដំណើរដោយមានគោលបំណងដ៏មានមហិច្ឆិតាមួយនៅក្នុងការចងក្រងឯកសារអំពីអំបូរជនជាតិភាគតិចចំនួន ៥៦២ ដែលត្រូវបានទទួលស្គាល់ដោយរដ្ឋាភិបាលជាតិសហរដ្ឋអាមេរិក។
លោក Sebastien Lai កូនប្រុសរបស់អ្នកធ្វើយុទ្ធនាការគាំទ្រលទ្ធិប្រជាធិបតេយ្យដ៏សំខាន់និងជាមហាសេដ្ឋីខាងប្រព័ន្ធផ្សព្វផ្សាយនៅទីក្រុងហុងកុងលោក Jimmy Lai កំពុងតែការពារឪពុករបស់លោក និងអំពាវនាវឱ្យអាជ្ញាធរដោះលែងលោកពីពន្ធនាគារ។
លោក Biden នឹងចេញដំណើរទៅទីក្រុង Hiroshima នៅថ្ងៃពុធនេះ ដើម្បីចូលរួមកំពូលក្រុមប្រទេស G7។
លោក Joe Biden និយាយថា លោកនឹងបន្តជួបពិភាក្សាជាមួយមេដឹកនាំសភាសហរដ្ឋអាមេរិក នៅឯសេតវិមាននៅថ្ងៃអង្គារនេះ ខណៈការខ្វែងគំនិតគ្នាអំពីប្រាក់បំណុលអាមេរិក កំពុងរុញប្រទេសនេះទៅដល់ពិដានប្រាក់កម្ចី ដោយនៅមិនទាន់ឃើញមានសញ្ញាឯកភាពគ្នាណាមួយនៅឡើយទេ។
គោលនយោបាយពាក់ព័ន្ធស្តីពីការបណ្តេញចេញជនចំណាកស្រុកក្នុងអំឡុងពេលជំងឺកូវីដ១៩ បានផុតកំណត់អនុវត្តកាលពីថ្ងៃព្រហស្បតិ៍ ហើយក្រុមមន្ត្រីអាមេរិកបានឃើញចំនួនជនចំណាកស្រុកមានការហក់ឡើងខ្ពស់យ៉ាងគំហុក នៅតាមបណ្តោយព្រំដែន ដើម្បីព្យាយាមចូលមកក្នុងទឹកដីសហរដ្ឋអាមេរិក។
សមាគមស្ត្រីសាកលវិទ្យាល័យអាមេរិកប៉ាន់ប្រមាណថាប្រហែល២៨% នៃអ្នកជំនាញផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ឬហៅថា STEM គឺជាស្ត្រី។
សមាជិកសភាជាន់ខ្ពស់របស់សហរដ្ឋអាមេរិក បានចេញពីកិច្ចប្រជុំកិច្ចយ៉ាងតានតឹងនៅសេតវិមានកាលពីថ្ងៃអង្គារ ជាមួយលោកប្រធានាធិបតី Joe Biden ស្តីពីកម្រិតប្រាក់បំណុល ដោយមានការមួរម៉ង និងមិនបានទទួលលទ្ធផល។
រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុសហរដ្ឋអាមេរិកលោកស្រី Janet Yellen បានប្រាប់ក្រុមសមាជិកសភាកាលពីសប្តាហ៍មុនថា លទ្ធភាពរបស់ក្រសួងហិរញ្ញវត្ថុអាមេរិកក្នុងការបង់ថ្លៃវិក្កយបត្រចំណាយនានារបស់រដ្ឋាភិបាលនោះ នឹងត្រូវអស់នៅត្រឹមថ្ងៃទី១ ខែមិថុនាខាងមុខនេះ។
ព័ត៌មានផ្សេងទៀត