ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden និយាយថា លោក «ផ្តោតលើអ្វីដែលប្រជាពលរដ្ឋអាមេរិកចង់បាន» ហើយមិនមែនជាឆាកល្ខោននយោបាយទេ ក្នុងរយៈពេលមួយសប្តាហ៍បន្ទាប់ពីរដ្ឋសភាបានបើកការស៊ើបអង្កេតលើការចោទប្រកាន់ដកតំណែងលោក។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden នឹងធ្វើដំណើរទៅចូលរួមមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុង New York នៅថ្ងៃអង្គារនេះ។
នេះគឺជាផ្នែកមួយនៃកិច្ចព្រមព្រៀងដែលរួមមានទាំងការដោះលែងពលរដ្ឋអ៊ីរ៉ង់ ៥ នាក់ដែលត្រូវបានចោទប្រកាន់ឬក៏ផ្តន្ទាទោសពីបទឧក្រិដ្ឋនានានៅក្នុងសហរដ្ឋអាមេរិកផងដែរ។
ខ្លាឃ្មុំផេនដាយក្សដែលរស់នៅសួនសត្វជាតិ Smithsonian ក្នុងទីក្រុងវ៉ាស៊ីនតោនអស់រយៈពេល២៣ឆ្នាំនឹងត្រឡប់ទៅប្រទេសចិនវិញនៅចុងឆ្នាំនេះ។
អគ្គលេខាធិការអង្គការសហប្រជាជាតិ លោក Antonio Guterres បាននិយាយនៅមុនកិច្ចប្រជុំថ្ងៃចន្ទនេះថា មានគោលដៅអភិវឌ្ឍន៍ដោយចីរភាពតែ១៥ភាគរយប៉ុណ្ណោះ នៃគោលដៅអភិវឌ្ឍន៍ចំនួន១៧ កំពុងស្ថិតក្នុងដំណើរការដែលអាចសម្រេចបាន ត្រឹមឆ្នាំ២០៣០ខាងមុខនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken បានព្យាយាមធានានឹងប្រទេសអ៊ុយក្រែនកាលពីថ្ងៃអាទិត្យទី១០ ខែកញ្ញា ថា ប្រទេសនេះនឹងបន្តទទួលបានការគាំទ្រពីសម្ព័ន្ធមិត្តលោកខាងលិច។
ការចោទប្រកាន់ជាផ្លូវការនេះចែងថា លោកបានកុហកនៅក្នុងសំបុត្រស្នាមមួយតម្រូវឱ្យបំពេញនៅពេលលោកទិញកាំភ្លើងធុន Colt Cobra Special នៅហាងលក់កាំភ្លើងមួយនៅទីក្រុង Wilmington រដ្ឋ Delaware កាលពីខែតុលា ឆ្នាំ ២០១៨។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខសេតវិមាន លោក John Kirby បានប្រាប់អ្នកកាសែតកាលពីថ្ងៃពុធថាសហរដ្ឋអាមេរិកមានការព្រួយបារម្ភអំពីកិច្ចសហប្រតិបត្តិការអ្វីក៏ដោយខាងវិស័យការពារប្រទេសរវាងប្រទេសរុស្ស៊ីនិងកូរ៉េខាងជើង។
សមាជិករដ្ឋសភាពីគណបក្សសាធារណរដ្ឋនឹងបើកការស៊ើបអង្កេតចោទប្រកាន់ប្រឆាំងនឹងប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden។
តំបន់សម្រាប់ខួងរកប្រេងជាតិនៅរដ្ឋ Alaska (NPR-A) និងទីជម្រកសត្វព្រៃជាតិនៅតំបន់អាកទិកនៃរដ្ឋ Alaska (ANWAR) ដែលជាកន្លែងរស់នៅនៃសត្វព្រៃចម្រុះ កំពុងត្រូវគំរាមកំហែងដោយវិបត្តិប្រែប្រួលអាកាសធាតុ មានរួមសត្វ caribou ខ្លាឃ្មុំតំបន់ប៉ូល និងសត្វស្លាប shorebirds។
សហរដ្ឋអាមេរិកនៅថ្ងៃចន្ទនេះ កត់សម្គាល់ខួបលើកទី២២នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០០១ ដែលបានសម្លាប់មនុស្សអស់ជិត៣ពាន់នាក់។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden បានធ្វើការពិភាក្សាដោយផ្ទាល់ក្នុងកម្រិតខ្ពស់បំផុតក្នុងរយៈពេលប៉ុន្មានខែមកនេះជាមួយនឹងចិន។
ព័ត៌មានផ្សេងទៀត