ក្រុមមន្ត្រីបាននិយាយថាទិន្នន័យដែលប្រមូលបានពីទូរសព្ទដៃរបស់ លោក Routh បង្ហាញថាលោកបានរង់ចាំរយៈពេល១២ម៉ោង ដោយលាក់ខ្លួននៅក្នុងគុម្ពោតព្រៃមួយចំនួនតាមរបងដែកនៅចន្លោះរន្ធកូនហ្គោលទី៥ និងទី៧។
សត្រូវរបស់អាមេរិកកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែងជះឥទ្ធិពលដល់លទ្ធផលការបោះឆ្នោតប្រធានាធិបតីអាមេរិក និងការប្រជែងសន្លឹកឆ្នោត។
កាលពីចុង ខែកក្កដា សហរដ្ឋអាមេរិកបានប្រកាសអំពីការងាកដ៏ខ្លាំងមួយក្នុងទំនាក់ទំនងការពារជាតិជាមួយនឹងប្រទេសជប៉ុនដោយបានប្រកាសថាអាមេរិកនឹងដំឡើងវត្តមានកងទ័ពរបស់ខ្លួននៅជប៉ុនដល់កម្រិតទីបញ្ជាការរួមដោយមានបេសកកម្មនិងសមត្ថភាពក្នុងការធ្វើប្រតិបត្តិការធំជាងមុន។
កំណើននៃការជក់បារីអេឡិកត្រូនិក បានបង្កើតការបំពុលមួយដែលបណ្តាលឲ្យមានការបារម្ភលើបរិស្ថាន។ លោក Aron Ranen រាយការណ៍ពីទីក្រុងញូវយ៉កអំពីស្ត្រីម្នាក់ដែលព្យាយាមផ្លាស់ប្តូរវា។ កញ្ញា ទុំ ម្លិះ ជូនសេចក្តីប្រែសម្រួលដូចតទៅ៖
អ្នកវិភាគម្នាក់ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិកបានប្រាប់វីអូអេកាលពីថ្ងៃព្រហស្បតិ៍ ទី១២ ខែកញ្ញានេះថាដំណើរទស្សនកិច្ចរបស់លោកGiang ជាការចាប់ផ្តើមរបស់រដ្ឋាភិបាលក្រុងហាណូយដើម្បីទិញយន្តហោះយោធាសម្រាប់ដឹកជញ្ជូនពីសហរដ្ឋអាមេរិកនៅឆ្នាំនេះ។
យុទ្ធនាការឃោសនាបោះឆ្នោតអាមេរិកគឺជាយុទ្ធនាការដ៏យូរបំផុតមួយក្នុងចំណោមយុទ្ធនាការបោះឆ្នោតផ្សេងៗទៀតក្នុងពិភពលោក។ នេះជាការប្រៀបធៀបជាមួយប្រទេសផ្សេងៗទៀត។ អ្នកនាង Megan Duzor រាយការណ៍រឿងនេះពីរដ្ឋធានីវ៉ាស៊ីនតោន ហើយ កញ្ញា ទុំ ម្លិះ ប្រែសម្រួល៕
ពួកមេដឹកនាំត្រូវគេរំពឹងថា នឹងបង្កើនកិច្ចសហប្រតិបត្តិការ រួមមានការយល់ដឹងភាពជាដៃគូនៃតំបន់ឥណ្ឌូប៉ាស៊ីហ្វិកសម្រាប់ផ្លូវនាវាចរ ជាកិច្ចផ្តួចផ្តើមដ៏សំខាន់មួយដែលមានគោលបំណងទប់ទល់នឹងភាពគគ្លើនរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
តួលេខដំបូងៗបង្ហាញថា មនុស្សជាង ៦០ លាននាក់ បានទស្សនាការជជែកដេញដោលនេះ។ ការប្រកួតប្រជែងតំណែងប្រធានាធិបតីរវាងបេក្ខជនទាំងពីរនាក់នេះនៅតែមានភាពប្រកៀកប្រកិតគ្នា
សហរដ្ឋអាមេរិកបានធ្វើការស្មឹងស្មាធមួយសន្ទុះនិងធ្វើការសម្តែងនូវការរំលឹកកាលពីថ្ងៃពុធនៃខួបលើកទី២៣ឆ្នាំនៃការវាយប្រហារភេរវកម្មរបស់ក្រុមអាល់កៃដាលើសហរដ្ឋអាមេរិកដែលបានសម្លាប់មនុស្សជិត៣ពាន់នាក់។
សហរដ្ឋអាមេរិកនិងចក្រភពអង់គ្លេសចោទប្រកាន់អ៊ីរ៉ង់ជាផ្លូវការកាលពីថ្ងៃអង្គារពីការផ្គត់ផ្គង់កាំជ្រួចបាល្លីស្ទិកបាញ់ចម្ងាយខ្លីទៅឱ្យរុស្ស៊ីដើម្បីប្រើប្រាស់នៅក្នុងសង្គ្រាមនៅប្រទេសអ៊ុយក្រែន
បេក្ខជនទាំងពីរមិនដែលបានជួបគ្នាឬសូម្បីតែនិយាយជាមួយគ្នាតាមទូរស័ព្ទនោះទេ តែនៅថ្ងៃអង្គារ ពួកគេនឹងឈរជិតគ្នាលើវេទិកានៅមជ្ឈមណ្ឌល National Constitution Center ក្នុងទីក្រុង Philadelphia រដ្ឋ Pennsylvania។ បេក្ខជនទាំងពីរគ្រោងនឹងនិយាយឌឺដងគ្នារយៈពេល ៩០ នាទីក្នុងពេលឆ្លើយសំណួររបស់ពិធីករទូរទស្សន៍ ABC News។
«អ្នកស្រី Harris មានកំណត់ត្រារឹងមាំក្នុងការជំរុញសកម្មភាពនានា ឱ្យមានសន្ទុះវិនិយោគផ្នែកអាជីវកម្មនៅក្នុងសហរដ្ឋអាមេរិក និងធានាថាក្រុមហ៊ុនអាមេរិកអាចប្រកួតប្រជែងនិងឈ្នះក្នុងទីផ្សារសាកលលោកបាន»។
ព័ត៌មានផ្សេងទៀត