នៅក្នុងការផ្តើមគំនិតដឹកនាំដោយសហរដ្ឋអាមេរិក មហាសន្និបាតអ.ស.ប.អនុម័តសេចក្តីសម្រេចចិត្តមួយដើម្បីដោះស្រាយសក្តានុពលនៃបញ្ញាសិប្បនិម្មិតនិងបន្ធូរបន្ថយហានិភ័យ។
បើទោះបីអង្គការណាសាបានពន្យារបេសកកម្មបញ្ជូនអវកាសយានិកទៅហោះជុំវិញព្រះចន្ទរហូតដល់យ៉ាងឆាប់បំផុតនៅឆ្នាំ ២០២៥ អវកាសយានិកចំនួនបួននាក់ ដែលត្រូវបានជ្រើសរើស កំពុងហ្វឹកហាត់ដើម្បីត្រៀមលក្ខណៈសម្រាប់ដំណើរទៅព្រះចន្ទជាលើកទី១ ក្នុងរយៈពេលជាង ៥០ឆ្នាំចុងក្រោយនេះ។
កម្មវិធីបង្ហោះវីដេអូខ្លីៗមួយនេះ មានប្រជាប្រិយភាពខ្លាំងនៅជុំវិញពិភពលោក ប៉ុន្តែជារបស់ក្រុមហ៊ុនបច្ចេកវិទ្យាដ៏ធំរបស់ចិនឈ្មោះ ByteDance ដែលត្រូវបានចោទប្រកាន់ថា មានទំនាក់ទំនងដ៏ជិតស្និទ្ធជាមួយគណបក្សកុម្មុយនីស្តចិន។
អ្នកជំនាញផ្តល់យោបល់ឱ្យរដ្ឋាភិបាលកម្ពុជាដាក់អង់តែន 4G ឱ្យបានពេញលេញសិន មុននឹងដាក់ដំណើរការ 5G។
យាន Odysseus នេះ ជាយានអវកាសឯកជនដំបូងគេដែលបានទៅដល់ផ្ទៃព្រះច័ន្ទ ហើយវាក៏តំណាងឲ្យការចុះចតលើព្រះច័ន្ទលើកទី១នៃយានអវកាសរបស់សហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៧២ មក។
ក្រុមហ៊ុន Intuitive Machines បានព្យាយាមដើម្បីក្លាយជាក្រុមហ៊ុនឯកជនលើកដំបូងគេ ដែលបានចុះចតលើឋានព្រះចន្ទ ដែលរហូតមកដល់ពេលនេះមានតែប្រទេស ៥ ប៉ុណ្ណោះ ដែលអាចបញ្ជូនយានអវកាសរបស់ខ្លួនឡើងដល់ឋានព្រះចន្ទ
ក្រុមប្រឹក្សាភិបាលនេះក៏បាននិយាយផងដែរថា ក្រុមហ៊ុន Meta ក៏គួរបញ្ជាក់ផងដែរពីផលប៉ះពាល់ ដែលខ្លួនព្យាយាមទប់ស្កាត់ និងគួរដាក់សញ្ញាសម្គាល់លើរូបភាព ឃ្លីបវីដេអូនិងសំឡេងថា ជាការប្រើប្រាស់កែច្នៃកេងចំណេញ (manipulated) ដោយមិនត្រូវដកវាចេញទាំងស្រុងនោះទេ។
សមាជិកព្រឹទ្ធសភាលោក Dick Durbin ប្រធានគណៈកម្មាធិការប្រជាធិបតេយ្យ បានលើកឡើងពីស្ថិតិរបស់មជ្ឃមណ្ឌលជាតិសម្រាប់កុមារដែលបាត់ខ្លួននិងត្រូវបានកេងប្រវញ្ច ដោយបានបង្ហាញថា «ឧក្រិដ្ឋកម្មផ្លូវភេទ» ដែលក្នុងនោះមានអ្នកកេងប្រវ័ញ្ចម្នាក់បញ្ឆោតកុមារម្នាក់ឲ្យផ្ញើររូបនិងវីដេអូ បានកើនឡើងខ្លាំង កាលពីឆ្នាំ ២០២៣។
នៅខែមករានេះ យានលបបាញ់ព្រះច័ន្ទ ឬ Moon Sniper របស់ប្រទេសជប៉ុនបានចុះចតលើផ្ទៃព្រច័ន្ទ ប៉ុន្តែកំពុងជួបបញ្ហាសាកថាមពលអាគុយតាមពន្លឺព្រះអាទិត្យ។ ហើយប្រទេសតួកគឺបានបញ្ជូនអវកាសយានិកទី១ របស់ខ្លួនទៅកាន់ស្ថានីយ៍អវកាសអន្តរជាតិ។
នេះគឺជាការតាំងពិព័រណ៍បច្ចេកវិទ្យាសម្រាប់អ្នកប្រើប្រាស់ដែលទាក់ទាញក្រុមហ៊ុនទាំងធំនិងតូច។ ក្រុមហ៊ុនតាំងពិព័រណ៍ជាង ៤.០០០ បានតាំងបង្ហាញអំពីការវិវត្តថ្មីៗផ្នែកបច្ចេកវិទ្យា AI សុខភាពឌីជីថល និងបច្ចេកវិទ្យាផ្សេងៗទៀត។
អ្នកវិភាគនិយាយថា សមត្ថភាពរបស់បច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងការពិនិត្យបណ្ដុំទិន្នន័យបានយ៉ាងលឿន និង មានតម្លៃទាប អាចជួយដល់ប្រព័ន្ធផ្សព្វផ្សាយព័ត៌មានក្នុងស្រុកក្នុងការបំពេញតួនាទីជាអ្នកឃ្លាំមើល។
លោក Ed Husic រដ្ឋមន្ត្រីក្រសួងឧស្សាហកម្មនិងវិទ្យាសាស្ត្រអូស្ត្រាលី បានប្រាប់វិទ្យុអូស្ត្រាលីកាលពីថ្ងៃទី១៧ ខែមករា ថា លោកចង់ឃើញខ្លឹមសារមាតិកាដែលបង្កើតដោយបញ្ញាសិប្បនិម្មិត AI ត្រូវមានសញ្ញាសម្គាល់ត្រឹមត្រូវ ដែលធ្វើមិនឱ្យមានការច្រឡំថាជាខ្លឹមសាររបស់ពិតប្រាកដនោះ។
ព័ត៌មានផ្សេងទៀត
No media source currently available